Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃព្រហស្បតិ៍ ទី ១២ ខែកញ្ញា ឆ្នាំ​២០១៩

spot_img

ឆ្នាំ​ជូត

រាសីល្អជាមធ្យម ។ ការងារ ល្អ​បំផុត មាន​ការអភិវឌ្ឍន៍​ថ្មីៗ​ច្រើន រាល់​ការប្រឹងប្រែង​មុនៗ​នេះ​ត្រូវបាន​ទទួលស្គាល់​និង​ឆ្លើយតប ។ លុយកាក់ ថ្ងៃនេះ​ជា​ថ្ងៃ​ស៊យ ត្រូវ​ទុកដាក់​របស់របរ​លុយកាក់​ឲ្យ​មធ្យ័​ត បង្ការ​ត្រូវ​បាត់ ។ អ្នកប្រកបរបររកស៊ីទទួលទានវិញមានការរីកលូតលាស់ទៅមុខល្អគួរសម ហើយបើចង់ទិញទំនិញអ្វីមួយយូរមកហើយគ្រាន់ជាការជួញដូរនៅថ្ងៃខាងមុខក៏ជាឱកាសល្អផងដែរ ។

រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំបើលោកអ្នកពុំទាន់មានគូគាប់ពេលនេះអាចជួបដូចបំណង៕​

ឆ្នាំ​ឆ្លូវ 

រាសីស្រុតចុះ ។ ការងារ មិនល្អ ទោះបី​ប្រឹង​អស់​កម្លាំងកាយ​ចិត្ត​ក្នុង​ការងារ តែ​ថ្ងៃ​នេះ​ងាយ​កើត​ការខ្វែងគំនិត​គ្នា​ជាមួយ​ថ្នាក់លើ ។ លុយកាក់ ពិបាកមាន​ឱកាស​បាន​លាភ​ចូល ។ សម្រាប់អ្នករកស៊ីប្រកបរបរជួញដូរទាំងអតិថិជនចាស់ថ្មីមិនសូវមានមកអើតទេ ហើយការរកផលបានត្រឹមមួយទប់ទល់ប៉ុណ្ណោះ ។

រីឯមនោសញ្ចេតនា ស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា ៕

​ឆ្នាំ​ខាល

រាសីល្អជាមធ្យម ។ ការងារ អំណោយផល​ល្អ ជួប​សំណាងល្អ​ច្រើន ត្រូវបាន​អ្នក​ជុំវិញ​ជួយ​ដោយ​ស្មោះ​អស់ពី​ចិត្ត ។ លុយកាក់ ល្អ​បង្គួរ គួរ​ស្តាប់​យោបល់​គ្រប់គ្នា ក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ។ អ្នកប្រកបរបររកស៊ីជួញដូរវិញមិនថាការជួញទីជិតទីឆ្ងាយត្រូវប្រយ័ត្នក្រុមមនុស្សមានមុខសរដូចគ្នាបង្ករឿងថ្នាំងថ្នាក់និងដណ្តើមអតិថិជនដោយប្រការណាមួយ ។

រីឯមនោសញ្ចេតនា ស្នេហាប្រុសស្រីជួនត្រូវរ៉ូវគ្នាជួនពាក់មុខយក្សដាក់គ្នា ដូចនេះមិនត្រូវយកភាពប្រកែប្រកាន់ដាក់ខ្លួនឡើយ៕

​ឆ្នាំ​ថោះ

រាសីខ្ពស់ត្រដែត ។ ការងារ ល្អប្រសើរ រាល់​ឧបសគ្គ​ឬ​ការលំបាក​មុនៗ​នេះ​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​រួច ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​បន្ទាប់បន្សំ​ច្រើន ។ អ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះដែរមិនថាទីជិតទីឆ្ងាយតែងទទួលជោគជ័យកើបផលចំណេញត្រឡប់មកផ្ទះវិញគួរជាទីកក់ក្តៅ ។ ការធ្វើដំណើរទីជិតឆ្ងាយគួរគប្បីកុំ​បើកល្បឿនលឿន ព្រោះពុំសូវមានសុវត្ថិភាពប៉ុន្មានទេ ប្រយ័ត្នឧប្បត្តិហេតុយាយី ។

រីឯមនោសញ្ចេតនា ស្នេហាស្រីប្រុសជួបរឿងផ្អែមល្ហែមនិងកំពុងបើកទំព័រថ្មីសម្រាប់លោកអ្នកហើយ ៕​

​ឆ្នាំ​រោង 

រាសីខ្ពស់ត្រដែត ។ ការងារ ផ្លូវ​ចិត្ត​មានភាព​រីករាយ​នាំឲ្យរីកចម្រើន​ដល់​ការងារ រាល់​ហេតុការណ៍​កើតឡើងនឹងត្រូវបានដោះស្រាយដោយរលូន ។ លុយកាក់​ជួប​សំណាង​ល្អ​ច្រើន។ អ្នកប្រកបរបររកស៊ីជួញដូរវីញមានការរីកលូតលាស់ទៅមុខសន្សឹមៗ តែប្រយ័ត្នកើតជម្លោះវិវាទណាមួយ ព្រោះតែសម្តីច្រំដែលឥតបានការ ។

រីឯមនោសញ្ចេតនា ស្នេហាកម្លោះក្រមុំជា​ថ្ងៃ​សមស្រប​សម្រាប់​ការសារភាព​ក្តី​ស្នេហ៍ ៕

​ឆ្នាំ​ម្សាញ់ 

រាសីល្អជាមធ្យម ។ ការងារ ជួប​សម្ពាធ​ច្រើន ។ លុយកាក់ ប្រយ័ត្ន​ក្នុង​ការគ្រប់គ្រង​ចំណូល​ចំណាយ​ដើម្បី​បញ្ចៀស​ស្ថានភាព “​ក្ស័យធន​” ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញការរកផលចំណូលជួបភាពតានតឹងហើយទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃគ្រាន់ទប់ទល់ការចាយវាយក្នុងគ្រួសារទៅរួច ។

រីឯមនោសញ្ចេតនា ស្នេហាកម្លោះក្រមុំមានភាពផុយស្រួយ គួរប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបគ្មានបញ្ហាកើតឡើង ៕

​ឆ្នាំ​មមី 

រាសីខ្ពស់ត្រដែត ។ ការងារ រីកចម្រើន ឱកាសល្អៗ​ជាច្រើន​កំពុង​នៅ​ចំពោះមុខ ។ លុយកាក់ មាន​ឱកាស​ច្រើន​សម្រាប់​ស្វែងរក​ចំណូល​បន្ថែម។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបញ្ហាប្រាក់កាសមានការលូតលាស់ទៅមុខគ្រាន់បើ ហើយទោះបីមិនច្រើនក៏មានការចូលគ្រាន់បំពេញក្រពះផងដែរ ។

រីឯមនោសញ្ចេតនា ស្នេហាកម្លោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃណាស់ ៕

​ឆ្នាំ​មមែ

រាសីស្រុតចុះ ។ មិនល្អ ជួប​ការលំបាក ឧបសគ្គ​ច្រើន ។ លុយកាក់ មិន​ត្រូវ​ខ្ជះខ្ជាយ​ក្នុងការ​ទិញ​របស់របរ។ ចំពោះអ្នករករបរជួញដូររកស៊ីវិញនៅថ្ងៃនេះប្រាក់ចំណូលគឺមានការហូរចូលដោយតានតឹងឯការចំណាយវិញមានគ្រប់សារពើធ្វើឲ្យជួបបញ្ហាលំបាកច្រើន ។

រីឯមនោសញ្ចេតនា ស្នេហាកម្លោះក្រមុំមិនត្រូវប្រព្រឹត្តស្នេហាផ្តេសផ្តាសឡើយ ដើម្បីចៀសវាងនូវការផុងជើងទៅក្នុងភក់ដកខ្លួនពុំរួច៕​

​ឆ្នាំ​វក 

រាសីល្អជាមធ្យម ។ ការងារ ពេល​កើត​បញ្ហា​ក្នុង​ការងារ ត្រូវ​ប្រញាប់​ដោះស្រាយ​កុំ​ស្ទាក់ស្ទើរ ។ លុយកាក់ មិន​ត្រូវ​ជ្រៀតជ្រែក​ចូល​ជ្រៅ​ក្នុង​រឿង​លុយកាក់​របស់​អ្នកដទៃ ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំង ទើបទទួលជោគជ័យជំនួញធំៗមួយចំនួនទៅរួច ។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង ។

រីឯមនោសញ្ចេតនា ប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា ៕

​ឆ្នាំ​រកា

រាសីស្រុតចុះ ។ ការងារ មិន​ត្រូវ​ស្កប់ស្កល់ នឹង​ការងារ​បច្ចុប្បន្ន ត្រូវ​អភិវឌ្ឍន៍​ខ្លួន ដើម្បី​ឈាន​ឡើង​ខ្ពស់​ជាង​នេះ ។ លុយកាក់ មិនមាន​ឱកាស​ច្រើន​សម្រាប់​ស្វែងរក​ចំណូល​បន្ថែម ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញទោះទីជិតឆ្ងាយមានភាពសុខដុមល្អតែទោះធ្វើអ្វីៗលោកអ្នកតោងតែចេះបែងចែកល្អអាក្រក់ឲ្យបានត្រឹមត្រូវទើបគ្មានរឿងរ៉ាវចម្រូងចម្រាសជាមួយអ្នកដទៃ ។

រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំពុំមានភាពជឿនលឿនទៅមុខទេ ហើយបញ្ហាជម្លោះកើតមានច្រើន ៕

​ឆ្នាំចរ

រាសីល្អជាមធ្យម ។ ការងារ រីកចម្រើន ឱកាសល្អៗ​ជាច្រើន​កំពុង​នៅ​ចំពោះមុខ ។ លុយកាក់ មានចំណូលហូរចូលតិចតួចដែរ ។ ចំពោះអ្នករកស៊ីជួញដូរក្នុងពេលនេះអ្វីដែលលោកអ្នកត្រូវយកចិត្តទុកដាក់នោះគឺកុំគប្បីធ្វើធ្វីដែលជាការអួតអាងពេក ពីព្រោះក្រុមមនុស្សគេមិនសប្បាយចិត្តទេ ប្រយ័ត្នគេស្អប់នាំទទួលផលលំបាកមកវិញ។ ការធ្វើដំណើផ្លូវឆ្ងាយលោកអ្នកចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេបន្តិច ។

រីឯមនោសញ្ចេតនា ស្នេហាប្រុសស្រីមិនមានអ្វីប្រែប្រួលផ្លាស់ប្តូរទេ គឺមានភាពសុខដុមរមនាដូចសព្វមួយដង៕

​ឆ្នាំ​កុរ

រាសីល្អជាមធ្យម ។ ការងារ រលូន​ល្អ សម្រេច​បាន​ស្នាដៃ​ច្រើន​ការងារ ។ លុយកាក់ ធូរធារ។  ។ អ្នកប្រករបររក​ស៊ីជួញដូរជួបការលំបាកច្រើន ព្រោះផលចំណូលរកបានដោយតានតឹងនិងភាគច្រើនលាភហេងធំដុំច្រើន​បោលហួសជានិច្ច ។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ ។

រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំមិនទាន់មានគូគាប់កុំគប្បីឃើញភ្លាមស្រឡាញ់ភ្លែតប្រយ័ត្នរឿងរ៉ាវអំពល់ទុក្ខនៅពេលក្រោយ ៕

spot_img
×