Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ជនជាតិ​ថៃ​បាត់​រថយន្ត​០១​គ្រឿង​ម៉ាក តូ​យូ​តា​អាល់​ហ្វា​ត តែ​រកឃើញ​នៅ​ខេត្តបន្ទាយមានជ័យ​

spot_img

​បន្ទាយមានជ័យ​ ៖ យោងតាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះជា​ជនជាតិ​ថៃ​ឈ្មោះ ជី​រ៉ា​វ៉ា​ត់ លើ​ត​កា​ស៊ីត ហៅ ធី​ម ភេទ​ប្រុស បាន​បាត់​រថយន្ត​០១​គ្រឿង​ម៉ាក តូ​យូ​តា​អាល់​ហ្វា​ត (TOYOTA .ALPHARD) ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ក្រុង​ថេប​មហាណាក​ន ស​-៥០៨៤ បើតាម​ការ​ឆែក​ជី​ភី​អេស​របស់​ម្ចាស់​រថយន្ត​បានឱ្យ​ថា រថយន្ត​នេះ​នៅក្នុង​ទឹកដី​ខ្មែរ​។

ពាក្យបណ្ដឹង​នេះ​តាមរយៈ​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​ថៃ កាលពី​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៩​នេះ​តិ​។ ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​តាមរយៈ​ការិយាល័យ​ទំនាក់ទំនង​ថៃ លោក ឧត្ដមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បានដាក់​បទបញ្ជា​ឱ្យ​គ្រប់​បណ្ដា​បញ្ជាការ​មូលដ្ឋាន​ក្រុង​-​ស្រុក ដែល​នៅជាប់​ព្រំដែន​កម្ពុជា​-​ថៃ ត្រូវ​ស្រាវជ្រាវ​រុករក​រថយន្ត​ដែលមាន​ភិនភាគ​ខាងលើ​។ ដោយមាន​ការសម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ផង​នោះ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ សហការ​ជាមួយ​កម្លាំង​ស្នាក់ការ​សន្តិសុខ​៩៩៩ ដែល​ឈរជើង​នៅ​ច្រកព្រំដែន​បឹង​ត្រ​គួ​ន ដឹក​ដោយ​លោក​វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ បាន​ចុះ​ធ្វើ​ប្រតិបត្តិ​ការស្រាវជ្រាវ​រុករក​រហូត​រកឃើញរ​ថយ​ន្ត​០១​គ្រឿង​នេះ នៅ​ចំណុច​ក្នុងព្រៃ ស្ថិតក្នុង​ភូមិ​ក្ដិ​ប​ថ្ម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ នៅវេលា​ម៉ោង​២០ និង​៣០​នាទី ថ្ងៃ ខែ ឆ្នាំ ដដែល​។ លោក​វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់​ឱ្យដឹងថា ក្រោយពី​រកឃើញ​រថយន្ត រថយន្ត​នោះ ត្រូវបាន​ជាប់​សោរ ហើយ​លោក​បាន រាយការណ៍​ជូន​លោក​ឧ​ត្ត​ម​សេនីយ៍​មេបញ្ជាការ ដើម្បី​យក​រថយន្ត​មក​ស្ទូច​ដឹក​យកទៅ​រក្សាទុក​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​រក្សាទុក​បណ្ដោះអាសន្ន​។ ដោយមាន​ការសម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅវេលា​ម៉ោង​០៨​និង​០០​នាទី ថ្ងៃទី​១១ កញ្ញា ឆ្នាំ​២០១៩ រថយន្ត​០១​គ្រឿង ម៉ាក​តូ​យូ​តា​អាល់​ផាត​(TOYOTA.ALPHAFD) សេរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ក្រុង​ថេប​មហាណាក​ន ស​-៥០៨៤ (​ស្លាក​លេខ​ថៃ​) ដែលមាន​លេខ​តួ AGH300204167 លេខ​ម៉ាស៊ីន 2ARJ128323 ដែល​រកឃើញ​កាលពី​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​២០ និង​៣០​នាទី ត្រូវបាន​ប្រគល់​ទៅឱ្យ​ម្ចាស់​ដើម​វិញ​ហើយ តាមរយៈ​លោក​វរសេនីយ៍ឯក ឈុម​កេ​ត ណុប​គេ​ត ប្រធានស្តីទី ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​ថៃ​-​កម្ពុជា ចំណែក​ជន​ដែល​ពាក់ព័ន្ធ​ករណី​លួច​រថយន្ត​ខាងលើនេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​៕ ដោយ​៖​កូ​ឡាប​

spot_img
×