Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រៀបចំ​សេចក្ដីព្រាងច្បាប់​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ​

spot_img

ភ្នំពេញ​ ៖ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ប្រកាសថា​សេចក្ដីព្រាងច្បាប់​ស្តីពី​ការបង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​ដោយ​អះអាងថា ដើម្បី​បម្រើ​ប្រយោជន៍​ពលរដ្ឋ​ពិសេស​ជួយ​អន្តរ​គម​ន៍​ចំពោះ​ករណី​រំលោភសិទ្ធិ​មនុស្ស​នានា​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ដែល​ចេញផ្សាយ​ថ្ងៃទី​១០​កញ្ញា ឆ្នាំ​២០១៩​។​

​សេចក្តីប្រកាស​ព័ត៌មាន នេះ​បញ្ជាក់ថា ក្រោយពី​សេចក្តីព្រាងច្បាប់​នោះ​រួចរាល់ គ​.​ស​.​ម​.​ក នឹង​ទទួល​ការពិគ្រោះ​យោបល់​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ដើម្បី​ប្រមូល​ធាតុ​ចូល និង​ដើម្បីឱ្យ​ការតាក់តែង​ច្បាប់​កាន់តែ​ល្អប្រសើរ ។​

​គួរ​ជម្រាប​ថា ដំណើរការ​តាក់តែង​ច្បាប់​ស្តីពី ការបង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​នៅ​កម្ពុជា ដែលជា​ភារកិច្ច​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នោះ អស់​រយៈពេល ១៣​ឆ្នាំ​មកនេះ ដំណើរការ​តាក់តែង និង​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ឱ្យ​ស្របតាម​គោលការណ៍​ទីក្រុង​ប៉ារីស នៅ​មិនទាន់​ឈានដល់​ចំណុច​ឯកភាពគ្នា​ទាំងស្រុង​នោះទេ ។​

​ដើម្បី​ស្របតាម​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល សារសំខាន់​នៃ​តួនាទី​របស់​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ និង​ស្របតាម​អនុសាសន៍​នៃ​របាយការណ៍ UPR រាជរដ្ឋាភិបាល​ក៏​សម្រេច​ប្រគល់​ភារកិច្ច​ឱ្យ គ​.​ស​.​ម​.​ក ពិនិត្យ និង​សម្របសម្រួល​ដើម្បី​ព​ន្លឿ​ន​នីតិវិធី ដើម្បី​ឈានទៅរក​ការអនុម័ត​ច្បាប់​នេះ ។​

​សេចក្ដីប្រកាស​បញ្ជាក់ថា ការតាក់តែង​សេចក្ដីព្រាង​ច្បាប់​នេះ គឺធ្វើឡើង​ដើម្បី​ឆ្លើយតប​នឹង​អនុសាសន៍​របាយការណ៍​ត្រួតពិនិត្យ​ជាស​កល​តាម​ពេលវេលា​កំណត់​របស់​អង្គការសហប្រជាជាតិ​ឱ្យ​ស្របតាម​គោលការណ៍​ទីក្រុង​បារី​ស​ដែល​ត្រូវបាន​អនុម័ត​ដោយ​មហាសន្និបាត​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃទី​២០​ខែធ្នូ​ឆ្នាំ​១៩៩៣​។​

​មហាសន្និបាត​អង្គការសហប្រជាជាតិ​កាល​ថ្ងៃទី ២០ ខែធ្នូ​ឆ្នាំ ១៩៩៣ បានអនុម័ត​លើ​សេចក្តីសម្រេចចិត្ត​លេខ ៤៨/១៣៤ ស្តីពី​“ ស្ថាប័ន​ជាតិ​សម្រាប់​ការជំរុញ​និង​ការពារ​សិទ្ធិមនុស្ស​” ធ្វើឡើង​ដោយ​បង្ហាញ គោលការណ៍​ស្ដីពី​ឋានៈ​នៃ​ស្ថាប័ន​ជាតិ​ដែល​ធ្វើ​ការងារ​ផ្នែក​សិទ្ធិមនុស្ស​។ ប្រទេស​លើ​សកលលោក​ឱ្យឈ្មោះ​ឯកសារ​នោះ​ថា​គោលការណ៍​ក្រុងប៉ារីស​។ សេចក្ដីសម្រេច​នេះ បាន​លើកទឹកចិត្ត​ឱ្យ​រដ្ឋ​ទាំងអស់​នៅលើ​ពិភពលោក​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ​ឯករាជ្យ ដើម្បី​ការពារ​សិទ្ធិមនុស្ស​។​

​គោលការណ៍​ទីក្រុង​ប៉ារីស​បង្កើត ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​ដើម្បី​វាយតម្លៃ​ភាពជឿជាក់​ឯក​រាជ្យ​ភាព​និង​ប្រសិទ្ធភាព​របស់​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ ។ គោលការណ៍​ចែងថា ដើម្បី​ឱ្យមាន​ប្រសិទ្ធិភាព ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ គួរតែមាន​សមត្ថកិច្ច ក្នុងការ​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស​ទាំងអស់​ក្នុងប្រទេស​របស់ខ្លួន ។​

​គោលការណ៍​នោះ​ក៏បាន​ចែង​ដែរ​ថា ដំណើរការ​ជ្រើសរើស​និង​ការតែងតាំង អ្នកដឹកនាំ​ឬ​បុគ្គលិក​ស្ថាប័ន​នេះ ត្រូវធ្វើឡើង​ដោយមាន​ភាព​ឯករាជ្យ​ភាពមិន​មានកា​រ​ជ្រៀតជ្រែក​ពី​ខាងក្រៅ​។​លើសពីនេះ ហិរញ្ញវត្ថុ ព្រមទាំង​សមត្ថកិច្ច​និង​វិសាលភាព​បំពេញការងារ ក៏​ទាមទារ​ឱ្យមាន​ការធានា​ពីរ​ដ្ឋ​ដែរ​។

​សេចក្ដីព្រាងច្បាប់​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​ដែល​សង្គម​ស៊ីវិល​ដាក់ជូន​រាជរដ្ឋាភិបាល​ពិនិត្យ​មានចែង​លើ​ផ្នែក​សំខាន់ៗ​ចំនួន​បី​ផ្នែក រួមមាន​តួនាទី​និង​ភារកិច្ច​របស់​ស្ថាប័ន អំណាច​ឯករាជ្យ​របស់​ស្ថាប័ន និង សមាសភាព​នៃ​ថ្នាក់ដឹកនាំ​ស្ថាប័ន​៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×