Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារៈសំខាន់ៗ​របស់​សម្ដេច​តេ​ជោ​ដោះស្រាយ​បន្ទាន់​ចំពោះមុខ​

spot_img

ភ្នំពេញ​៖ អង្គប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃទី 11 ខែកញ្ញា​ឆ្នាំ 2019 បាន​បានសម្រេច​ចេញ​នូវ​សារ​ជាច្រើន​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​បាន​លើកឡើងថា​៖

​រាជរដ្ឋាភិបាល​បានសម្រេច​បញ្ចេញ​អរ​ចំនួន​១.០០០​តោន និង​ថវិកា​ចំនួន​២.០០០​លាន​រៀល​ ​ជូន​ដល់​​គុណៈ​គម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​នៅតាម​​បណ្តា​​ខេត្ត ទាំងឡាយ​ដែល​ប្រឈម​នឹង​គ្រោះទឹកជំនន់ៗ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​​ត្រូវ​សហការ​ជាមួយ​កាកបាទក្រហមកម្ពុជា ក្នុងការ​នាំយក​អង្ករ​និង​សម្ភារៈប្រើប្រាស់​ផ្សេងៗ ដើម្បី​ចែកជូន​​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​។​

​រាជរដ្ឋាភិបាល​បាន​ណែនាំ​ដល់​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ដែនដី​គ្រប់លំដាប់​ថ្នាក់​នៃ​បណ្តា​​ខេត្ត​នានា​ដែល​ស្ថិត​តាម​ដង​ទន្លេ ពិសេស​ខេត្តស្ទឹងត្រែង ក្រចេះ និង​កំពង់ចាម ដែល​កម្ពស់​ទឹក​កំពុង​លើស​​កម្រិត​ប្រកាសអាសន្ន ព្រមទាំង​ទឹកជំនន់​ដោយ​ទឹកភ្លៀង​នៅ​ខេត្តព្រះវិហារ និង​ខេត្តកំពង់ធំ ត្រូវ​បង្កើន​ការ​​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​ការបាក់​ច្រាំង ខ្យល់​កន្ត្រាក់ និង​ហានិភ័យ​នានា​ដែល​អាច​នឹង​កើតឡើង ហើយ​ត្រូវ​​ត្រៀម​ជម្លៀស​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់​វេលា​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព និង​ត្រូវ​យកចិត្ត​ទុក​ដាន់​ខ្ព​ប់​លើ​​បញ្ហា​អនាម័យ ទឹកស្អាត និង​សត្វ​អ​សិរ​ពិស ក្នុង​រដូវ​កាល​ទឹកជំនន់​។​

​រាជរដ្ឋាភិបាល​បាន​ណែនាំ​ដល់​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ដែនដី​គ្រប់លំដាប់​ថ្នាក់​គឺ​សហ​ការគ្នា​ផ្តល់​ស្រូវ​ពូជ​ជូន​ដល់​ប្រជាកសិករ​នៅតាម​បណ្តា​ខេត្ត​នានា ដែល​បាន​ដាំ​ដុះ​ស្រូវវស្សា​ហើយ​ទទួលរង​ការខូចខាត​ដោយ​គ្រោះទឹកជំនន់​។​

​ចំណូល​ដែល​បានមកពី​វិស័យ​ប្រេង នឹងត្រូវ​ប្រើប្រាស់​សម្រាប់តែ​ការកសាង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្ត​ដើម្បី​អភិវឌ្ឍ​ជាតិ​តែប៉ុណ្ណោះ ដោយ​មិនត្រូវ​យកមកប្រើ​សម្រាប់​ចំណាយ​ចរន្ត​នោះឡើយ ​។​

​សម្តេច បាន​បន្តថា ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​នឹង​កំពុង​សហការ​យ៉ាងសកម្ម​ជាមួយ​រដ្ឋបាល​ដែនដី​ ​ក្នុង​ប្រតិបត្តិ​ការទាញយក​ចេញ​សា​ឡង់​ដឹក​ខ្សាច់​មួយគ្រឿង​ដែល​បាន​បើក​បុក​សសរស្ពាន​ព្រែ​កតា​មាក់ កាលពី​​ថ្ងៃអាទិត្យ​ទី ៨ ខែកញ្ញា ឆ្នាំ​២០១៩ ដើម្បី​ជៀសវាង​ផលប៉ះពាល់​ដល់​ស្ពាន ក៏ដូចជា​សុវត្ថិភាព​នៃ​ការធ្វើ​
​ដំណើរ​របស់​ប្រជាពលរដ្ឋ ​។​

​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំកុរ ព​.​ស​.២៥៦៣ នេះ រាជរដ្ឋាភិបាល​បានសម្រេច​បើកប្រាក់​បៀវត្ស​​សម្រាប់​ខ្មែ​កញ្ញា​សរុប​តែមួយ​លើក ព្រមទាំង​ផ្តល់ប្រាក់​ឧបត្ថម្ភ​ចំនួន​៥​ម៉ឺន​រៀល​ក្នុង​ម្នាក់ ជូន​ដល់​មន្ត្រីរាជការ​​កងកម្លាំងប្រដាប់អាវុធ មន្ត្រី​ជាប់កិច្ចសន្យា បុគ្គលិក​អណ្តែត និង​មន្ត្រី​ចូលនិវត្តន៍ ក្នុង​សប្តាហ៍​ទី​ពីរ​នៃ​ខែកញ្ញា​។​

​សម្តេច​តេ​ជោ បាន​ថ្លែងថា រាជរដ្ឋាភិបាល​តាមរ​យៈ​សាលា​រាជធានី​ភ្នំពេញ បានសម្រេច​បញ្ចេញ​រថ​យន្ត​ក្រុង​សាធារណៈ​​របស់​សាលា​រាជធានី​ភ្នំពេញ ចំនួន​១២០​គ្រឿង ក្នុង​យៈ​ពេល​៥(​ប្រាំ​)​ថ្ងៃ ចាប់ពី​ថ្ងៃទី ២៦ ដល់​ថ្ងៃទី​៣០ ខែកញ្ញា​ ​ឆ្នាំ​២០១៥ ដើម្បី​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅ​ស្រុកកំណើត​តាម​បណ្តា​ខេត្ត​នានា​ ​ដើម្បី​ជួបជុំ​បងប្អូន ក្រុមគ្រួសារ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ដោយ​មិន​គិត​កម្រៃ​សេវា ។​

រាជរដ្ឋាភិបាល បានសម្រេច​ឱ្យ​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង រាជធានី​ភ្នំពេញ​បន្ត​ផ្តល់​​សេវា​ដឹកជញ្ជូន​តាម​រថយន្តក្រុង (City Bus) និង​កាណូត​សាធារណៈ (Taxi Boat) ដោយ​ឥតគិតថ្លៃ​​រយៈពេល​២​ឆ្នាំ​បន្ថែមទៀត ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២១ ជូន​ដល់​ព្រះសង្ឃ​​ចាស់ជរា ជនពិការ កុមារ សិស្ស និស្សិត កីឡាករ និង​កម្មករ កម្មការិនី​ ។​

​សម្តេច​បញ្ជាក់ថា រាជរដ្ឋាភិបាល​បាន​ត្រៀម iPad ចំនួន​៤៤៣​គ្រឿង ដើម្បី​ប្រគល់ជូន​ដល់​សិស្សានុសិស្ស​ដែល​
​បាន​ប្រឡង​ជាប់​និទ្ទេស A ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នា​សម័យ​ប្រឡង​ថ្ងៃទី​១៥ ​ខែ​សីហា ឆ្នាំ​២០១៥ កន្លងមក​៕​ដោយ​៖​កូ​ឡាប​

spot_img
×