Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល​នឹង​អនុវត្ត​ការនាំ​ចូល នាំចេញ តាម​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ ចំពោះ​ការនាំ​ចូល នាំចេញ​ឱសថ ផលិតផល​បំប៉ន​សុខភាព

spot_img

​រាជធានី​ភ្នំពេញ​៖​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី 11 ខែកញ្ញា​ឆ្នាំ 2019 បានចេញ​សេចក្តីជូនដំណឹង ការនាំ​ចូល នាំចេញ​ឱសថ ផលិតផល​បំប៉ន​សុខភាព ប្រតិករ បរិក្ខារ​ពេទ្យ គ្រឿងសំអាង​​ផលិតផល​ចំ​ណ៌​អាហារ ផលិតផល​ប្រើប្រាស់​ក្រៅ​ខ្លួន វត្ថុ​ធាតុរ​ដឹ​ម សម្ភារ​វេច​ខ្ចប់ និង​វត្ថុ​ធាតុ​ផ្សំ​។​

​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​ក​កម្ពុជា សូម​ជម្រាបជូន​ដល់​អគ្គនាយក​គ្រឹះស្ថាន​ផលិត​​ឱសថ​គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ​ឱសថ និង​គ្រឿងសំអាង ព្រមទាំង​សាធារណជន​ទាំងអស់​ឲ្យ​បាន​​ជ្រាបថា ដើម្បី​ពង្រឹង​ការងារ​គ្រប់គ្រង​ឱសថ ផលិតផល​បំប៉ន​សុខភាព ប្រតិករ បរិក្ខារ​ពេទ្យ គ្រឿងសំអាង​​ផលិតផល​ចំណីអាហារផលិតផល​ប្រើប្រាស់​ក្រៅ​ខ្លួន វត្ថុធាតុដើម សម្ភារ​វេច​ខ្ចប់ និង​វត្ថុ​ធាតុ​ផ្សំ ឲ្យ​កាន់តែ​​ល្អប្រសើរ​បន្ថែមទៀត​នោះ ក្រសួងសុខាភិបាល​នឹង​អនុវត្ត​ការនាំ​ចូល នាំចេញ តាម​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​(Online) ចាប់ពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​តទៅ ។ ការនាំ​ចូល នាំចេញ​ឱសថ ផលិតផល​បំប៉ន​សុខភាព​ប្រតិករ បរិក្ខារ​ពេទ្យ គ្រឿងសំអាង​ផលិតផល​ចំណីអាហារ ផលិតផល​ប្រើប្រាស់​ក្រៅ​ខ្លួន វត្ថុធាតុដើម​សម្ភារ​វេច​ខ្ចប់ និង​វត្ថុ​ធាតុ​ផ្សំ តាម​ប្រព័ន្ធ Online នេះ​មាន​គោលបំណង ៖ ធានាបាន​នូវ​តម្លាភាព​ជូន​អតិថិជន និង​ប្រសិទ្ធភាព​នៃ​ការនាំ​ចូល នាំចេញ​
«​បង្កលក្ខណៈ​ងាយស្រួល និង​ឆាប់រហ័ស​ក្នុង​ការផ្តល់សេវា ជូន​អតិថិជន​។ ផ្តល់ព័ត៌មាន​ត្រឡប់ ដល់​អតិថិជន​បាន​ទាន់ពេលវេលា​។ កាត់បន្ថយ​ការចំណាយ​ពេលវេលា និង​ថវិកា​របស់​អតិថិជន​។ គ្រប់​ឯកសារ​ទាំងអស់​របស់​អតិថិជន​ត្រូវបាន​រក្សាទុក​ជាការ​សម្ងាត់ និង​មាន​សុ​វត្តិភាព​ខ្ពស់​ «​អាជ្ញា​ធរមាន​សម្ថ​ត​កិច្ច​ក្នុងការ​គ្រប់គ្រង​ឱសថ និង​អតិថិជន​អាច​ទទួលបាន​ព័ត៌មាន​ឆាប់រហ័ស​។​

​អាស្រ័យហេតុនេះ​សូម​លោក លោកស្រី​ជា​អគ្គនាយក​គ្រឹះស្ថាន​ផលិត​ឱសថ គ្រឹះស្ថាន​អាហរ័ណ​​នីហរ័ណ​ឱសថ និង​គ្រឿងសំអាង ព្រមទាំង​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាប​ជា​ព័ត៌មាន និង​សហការ​​អនុវត្ត​សេចក្តីជូនដំណឹង​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕ ដោយ​៖​កូ​ឡាប​

spot_img
×