Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់ ផឹកស្រា​ស្រវឹង ទាញ​កាំបិត​ចាក់​ប្តី​ធ្លាយ​ពោះ​

spot_img

​ពោធិ៍សាត់​៖ មាន​ករណី​អំពើហិង្សា​ដោយសារតែ​ផឹកស្រា​ស្រវឹង ដោយ​ស្ត្រី​ម្នាក់​ទាញ​កាំបិត​ចាក់​ប្តី​ធ្លាយ​ពោះវៀន ត្រូវ​ក្រុមគ្រួសារ​បញ្ជូន ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ ត្រង់ចំណុច​ផ្ទះ​ជនរងគ្រោះ ស្ថិត​ក្នុងភូមិ​ដីក្រហម ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​

​លោក ធាង ឡេង អធិការនគរបាល​ស្រុក​វាលវែង បាន​ប្រាប់​ឱ្យដឹងថា ជនសង្ស័យ​ជា​ប្រពន្ធ មានឈ្មោះ សយ ផល្លី អាយុ​៣៩​ឆ្នាំ មុខរបរ​កសិករ រីឯ​ជនរងគ្រោះ​ជា​ប្តី មានឈ្មោះ សុខ ខន អាយុ​៤៨​ឆ្នាំ មុខរបរ​កសិករ ទាំង​២​នាក់ ប្តី​ប្រពន្ធ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​។​

​លោក ធាង ឡេង បាន​បន្តថា មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង​ជោកជាំ ដោយហេតុតែ​ញៀន​ស្រា​ជាប្រចាំ ជនសង្ស័យ​បាន​ឈ្លោះ​ជាមួយ​ប្តី រហូត​ទាញ​កាំបិត ចាក់ទៅលើ​ប្តី​បណ្តាលឱ្យ ធ្លាយ​ពោះ​ផ្នែក​ខាងឆ្វេង បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តពោធិ៍សាត់​។ ស្ត្រី​ដែល​ស្រវឹងខួប ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​វាលវែង ចាត់ការ​តាម​នីតិវិធី​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×