Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ពេជ្រ ស្រស់ ៖ លោក​ម៉ម សូណង់ដូ គ្មាន​សមត្ថភាព​ធ្វើ​នាយករដ្ឋមន្ត្រី សូម​ទទួលស្គាល់​ត្រឹម​ខ្លួនឯងបាន​ហើយ កុំ​ឆ្លើយ​ដាក់​គេ គឺ​តា​ដូ​នេះឯង​ដែល​ធ្វើ​មិនកើត​

spot_img

​ភ្នំពេញ ​៖ លោក​ម៉ម សូណង់ដូ បាន​និយាយថា គណបក្សនយោបាយ ដែលជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ មិនទាន់​ធ្វើ​របាយការណ៍​បញ្ហា​ពលរដ្ឋ ដាក់ជូន​រដ្ឋាភិបាល​ពិនិត្យ​បានល្អ​នៅឡើយ​ទេ​។ ដូច្នេះ​ការធ្វើជា​នាយករដ្ឋមន្ត្រី​វិញ ពួកគេ​ក៏​គ្មាន​សមត្ថភាព​ឡើយ​។ ពាក់ព័ន្ធ​ករណីនេះ​ត្រូវបាន​លោក​ពេជ្រ ស្រស់ ឆ្លើយតប​វិញ​ថា អ្នក​ដែល​ធ្វើ​មិនកើត គឺ​តា​ដូ​នេះឯង​​ពីព្រោះ​គាត់​ជិត​ដល់​ថ្ងៃ​ស្លាប់​ហើយ​។

​លោក​ពេជ្រ ស្រស់ សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ មកពី​គណបក្ស​យុវជន​កម្ពុជា បាន​សរសេរ​សារ លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នៅ​ថ្ងៃទី​១២​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​ថា “​អ្នក​ដែល​ធ្វើ​មិនកើត គឺ​តា​ដូ​នេះឯង​
​ពីព្រោះ​គាត់​ជិត​ដល់​ថ្ងៃ​ស្លាប់​ហើយ ពោល​គឺថា​ចាស់ជរា​ទៅ​វង្វេង​ហើយ​”​។​

​លោក បានបញ្ជាក់​បន្ថែមថា “​ឯកឧត្តម ម៉ម សូណង់ដូ បានផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន​ថ្មី​ថ្មី ហាក់បី ដូច​ឆ្លើយ​ជំ​នួ​សមាជិក​ដទៃ​ពេក​ហើយ បើសិនជា​ឯកឧត្តម​គ្មាន​សមត្ថភាព​ធ្វើ​នាយករដ្ឋមន្ត្រី សូម​ឯកឧត្តម​ទទួលស្គាល់​ត្រឹម​ខ្លួនឯងបាន​ហើយ កុំ​ឆ្លើយ​ដាក់​គេឯង​អ៊ីចឹង​អី​”​។​

​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​រូបនេះ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា គណបក្សនយោបាយ ដែលជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ មិនទាន់​ធ្វើ​របាយការណ៍​បញ្ហា​ពលរដ្ឋ ដាក់ជូន​រដ្ឋាភិបាល​ពិនិត្យ​បានល្អ​នៅឡើយ​ទេ​។ ដូច្នេះ​ការធ្វើជា​នាយករដ្ឋមន្ត្រី​វិញ លោក សូណង់ដូ ហ៊ាន​និយាយថា ពួកគេ​ក៏​គ្មាន​សមត្ថភាព​ឡើយ ។ បើតាម​លោក សូណង់ដូ ការធ្វើជា​នាយករដ្ឋមន្ត្រី​ទាល់តែ​មានបទពិសោធន៍ ប៉ុន្តែ​គណបក្ស​ខ្លះ មិនទាន់​ទាំង​មាន​សមាជិក​ពោរពេញ​ដោយ​សមត្ថភាព​គ្រប់គ្រាន់​ផង​។ នៅពេល​សួរថា គណបក្ស​ទាំង​១៥ ដែល​ចូល​ធ្វើជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​នេះ គឺ​សុទ្ធតែ​គ្មាន​សមត្ថភាព​ធ្វើ​នាយករដ្ឋមន្ត្រី​ទេ​? លោក ម៉ម សូណង់ដូ ឆ្លើយតប​ភ្លាម​ថា គឺ​គ្មាន​តែម្ដង អត់​មាន អ្នកមាន​សមត្ថភាព ហ្មង បើ​អ្នកណា​ថា មាន​សមត្ថភាព សូម​អញ្ជើញ​មក​និយាយ​ជាមួយ​ពូ​។ សម្ភាសន៍​ធ្វើ​វេទិកា​សួរដេញដោល​គ្នា​មួយ​ឱ្យ​ប្រជាពលរដ្ឋ​ស្ដាប់​។

គ្រាន់តែ​សព្វថ្ងៃនេះ​មេដឹកនាំ​គណបក្ស​ខ្លះ សរសេរ​មិនទាន់​ត្រង់​ជ្រុង​ផង ។ ពូ​មិន​បង្អាប់​ទេ ព្រោះ​គេ​សុទ្ធ​តែមាន​មនសិកា​ជាតិ គេច​ង់​ធ្វើជា​នាយករដ្ឋមន្ត្រី ចង់​ធ្វើ​ប្ដូរ​នេះ ប្ដូរ​នោះ គឺជា​រឿង​របស់គេ​។ ប៉ុន្តែ​ខ្ញុំ​មើលឃើញ ថា ពួកគេ​អាចធ្វើ​អ្វី​បាន ប៉ុន្តែ​គ្រប់គ្រង​ប្រទេសជាតិ វា​ទៅ​អត់​រួច​។ លោក​ក៏​គ្មាន​សមត្ថភាព​អ្វី​ទៅ​ដឹកនាំ​ប្រទេស​ដែរ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×