Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្លាប់​ប្រពន្ធ​ខ្លួនឯង រួច​ចាក់​សាំង​ដុត​សព​ក្នុងផ្ទះ ដើ​ម្ប​បង្វែរជា​ករណីអគ្គីភ័យ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​

spot_img

​កណ្តាល​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល នៅ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩​នេះ បាន​ផ្សព្វផ្សាយ​ថា សម្លាប់​ប្រពន្ធ​ខ្លួនឯង រួច​ចាក់​សាំង​ដុត​សព​ក្នុងផ្ទះ ដើ​ម្ប​បង្វែរ ជា​ករណី អគ្គីភ័យ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន គឺ​ផ្ដើមឡើង​ដោយសារ ទំនាស់​គ្រួសារ​ជាច្រើនលើក ជនសង្ស័យ​ជា​ប្ដី​មិន​ប្រឹង​ស្វែងរក​ការងារ ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​និង​ដោះ បំណុល គិតតែ​ដើរលេង ទើប​ជនរងគ្រោះ ជា​ប្រពន្ធ​ទាមទារ​លែងលះគ្នា រហូត​ទាស់​ពាក្យសំដី​គ្នា ប្ដី​បាន​ប្រើ​អំពើហិង្សា ច្របាច់ក បណ្ដាល​ឲ្យ​ជនរងគ្រោះ ជា​ប្រពន្ធ​ស្លាប់ រួច​ទាញយក​ខោអាវ មក​គរ​លើ​សព ចាក់​សាំង​ដុត​សព​ប្រពន្ធ បង្កើតឡើងជា​ករណីអគ្គីភ័យដុត​ផ្ទះ ដើម្បី​បំភាន់​ភ្នែក​អ្នកជិតខាង និង សមត្ថកិច្ច ។​

​បើតាម​របាយការណ៍រ​បស់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បាន​បញ្ជាក់ថា កិច្ចប្រតិបត្តិការ ស្រាវជ្រាវ និង​លទ្ធផល ស៊ើបអង្កេត ករណី​ឃាតកម្ម​គិតទុក​ជាមុន (​សម្លាប់​ប្រពន្ធ​រួច​ដុត​ក្នុងផ្ទះ​)​ដែល​កើតហេតុ នៅ​ថ្ងៃ អាទិត្យ ១៣​កើត​ខែអាសាឍ ឆ្នាំកុរ ឯកស័ក ២៤៦៣ គ​.​ស ២០១៩ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង ២​និង​៤០​នាទី នៅ​​ចំណុច​ផ្ទះ ឈ្មោះ​វ៉េង វិ​រៈ ភេទប្រុស​ អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ពោធិ៍​ក្រោម ឃុំ​ត្រើយ​ស្លា​ស្រុក​ស្អាង ខេត្តកណ្តាល ។​

​ជនរងគ្រោះ ឈ្មោះ ហាន ស្រីមុំ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនី​(​ប្រពន្ធ​)​ស្លាប់​នៅក្នុង​ផ្ទះ កន្លែងកើតហេតុ មាន​ទីលំនៅ​ភូមិ​ពោធិ៍​ក្រោម ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ។ ចំណែក​ជនសង្ស័យ​ឈ្មោះ វ៉េង វិ​រៈ ហៅ ល​ក្ខ័ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ ជាង​ផ្សា​ដែក​(​ប្ដី​)​រងរបួស មាន​ទីលំនៅ​ភូមិ​ពោធិ៍​ក្រោម ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ។ ក្នុង​ហេតុការណ៍​នោះ សម្ភារៈ ខូចខាត ឆេះ​ផ្ទះ​១​ខ្នង​ទំហំ ៩​ម៉ែត្រ​គុណ​នឹង​៥​ម៉ែត្រ (​ឆេះ​អស់​៥០%) សម្ភារៈ ក្នុងផ្ទះ​មួយចំនួន ស្លាប់​មនុស្ស​១​នាក់ របួស​មនុស្ស​១​នាក់ ។​

​នគរបាល​បានបញ្ជាក់​ពីស​ភាព​រឿង​ហេតុថា នៅ​មុនពេល​កើតហេតុ ឈ្មោះ​វ៉េង វិ​រៈ ជា​ប្តី​និង​ឈ្មោះ​ហាន​ស្រីមុំ ជា​ប្រពន្ធ បាន​ដេក​នៅក្នុង​បន្ទប់ ឡៅតឿ ក្នុងផ្ទះ​ដូច​រាល់ដង លុះដល់​ម៉ោង​កើតហេតុ​ខាងលើ ក៏​ស្រាប់​តែមាន​ភ្លើង​ឆាបឆេះ​ក្នុង​បន្ទប់ កន្លែងដេក បណ្តាល​ឲ្យ​ឈ្មោះ ហាន​ស្រីមុំ​(​ស្លាប់​)​នៅ​កន្លែងដេក និង​ឈ្មោះ​វ៉េង វិ​រៈ រងរបួស​ធ្ងន់ បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្នំពេញ​។ ពេលនោះ​មាន​ប្រជាពលរដ្ឋ ដែលមាន​ផ្ទះ​នៅ​ជិតខាង​បាននាំគ្នា​មកជួយ​ពន្លត់ភ្លើង​ដែល កំពុង​ឆេះ ។ ក្រោយពី​បានទទួល​ព័ត៌មាន​កម្លាំង​នគរបាល​ប៉ុស្តិ៍ និង​កម្លាំង​ជំនាញ​ស្រុក ខេត្ត បាន​ចុះ​ដល់​កន្លែងកើតហេតុ ជួយ​អន្តរាគមន៍​និង​ពន្លត់ភ្លើង ករណីនេះ សមត្ថកិច្ច​ជំនាញ​ថ្នាក់​ខេត្ត និង នាយកដ្ឋាន​បច្ចេកទេស​វិទ្យាសាស្ដ្រ បាន​ចុះ​ពិនិត្យ​សហការ​ជាមួយ​ផ្នែក​ជំនាញ ស្រុក​ស្អាង ។​

​នគរបាល​ជំនាញ​បានធ្វើការ​សន្និដ្ឋានថា ករណីនេះ ជា​ឃាតកម្ម (​សម្លាប់​រួច​បង្កើតជា​អគ្គីភ័យ​)​។​

​ផ្អែក​តាម​លទ្ធផល ការស្រាវជ្រាវ ស៊ើបអង្កេត និង​ការតស៊ូ​ស្ដាប់​ចម្លើយ​ដោយមាន ការសម្របសម្រួល ដឹកនាំ​នីតិវិធី ពី​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកណ្ដាល និង​មានការ​បញ្ជា​ផ្ទា​ល់ពី លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ បាន​សហការ​ជាមួយ កម្លាំង​នគរបាល​ស្រុក​ស្អាង ព្រមទាំង​មានការ​ចូលរួម​ពី​នាយកដ្ឋាន​បច្ចេក​ទេស វិទ្យាសាស្ត្រ បាន​ឈានដល់​កំណត់ មុខសញ្ញា​គឺជា ប្ដី​ជនរងគ្រោះ តែ​ដោយ​មូលហេតុ ជនសង្ស័យ រងរបួស​ដោយសារ ឆាប​ភ្លើង​សាំង​ឆេះ ត្រូវ​សង្គ្រោះបន្ទាន់ ក៏​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល លុះ​មកដល់​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ ដោយ​អាកា​រៈ​ធូរស្បើយ ត្រូវ​ចេញពី​មន្ទីរពេទ្យ​ទើប​សមត្ថកិច្ច ឈានដល់​ការ នាំខ្លួន មក​សាកសួរ នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត បន្ទាប់ពី​បាន តស៊ូ​ស្ដាប់​ចម្លើយ ទើប​ជនសង្ស័យ​បាន យល់ព្រម​សារភាព ពី​សកម្មភាព​របស់ខ្លួន ដូចខាងក្រោម​៖ នៅ​មុនពេល​សម្លាប់​ប្រពន្ធ ប្រហែល​បី​ទៅ​បួន​ថ្ងៃ ជនសង្ស័យ​មិន​ទៅធ្វើ​ការ​ទេ ប្រពន្ធ​ក៏​ខឹង​គំរាម​សុំ​លែងលះ ដោយបាន​និយាយថា​អស់ចិត្ត​ជាមួយ ។ លុះដល់​ថ្ងៃកើតហេតុ​ជនសង្ស័យ​មិន​ទៅធ្វើ​ការ​ទេ បាន​ទៅ​ផឹក​កាហ្វេ​មើល​មាន់​ជល់ តាម​ទូរទស្សន៍ រហូតដល់​ម៉ោង ៥​ល្ងាច​ក៏​ជិះ​ម៉ូតូ​ម៉ាក ហុងដា​វ៉េវ ត្រឡប់មកផ្ទះ​វិញ ដាំបាយ លុះដល់​ម៉ោង​ប្រហែល ៦​ជាង​ល្ងាច ប្រពន្ធ​បាន​ត្រឡប់​មកពី​ធ្វើការ​នៅ​រោងចក្រ​វិញ ទិញ​ម្ហូប​ឆ្អិន​ស្រាប់​មកជា​មួយ បាននាំគ្នា​ហូបបាយ បន្ទាប់មក​ជនរងគ្រោះ បាន​ចូលទៅ​ងូតទឹក រួច​ឡើងទៅ​បន្ទប់​ឡៅតឿ ចំណែក​ជនសង្ស័យ​នៅ​ខាងក្រោម​ដេក​មើល ហ្វេ​ស​ប៊ុ​ក រហូតដល់​ម៉ោង ប្រហែល​៩​ជាង​យប់ ក៏​ឡើងទៅ​បន្ទប់​ឡៅតឿ​ដេក​ជាមួយ​ជនរងគ្រោះ ពេលនោះ​ជនរងគ្រោះ​ស្លៀក​រូប​ដេក​យប់ មិន​ចាំ​ពណ៌ កំពុង​ចុច​មើល​ទូរស័ព្ទ ចំណែក​ជនសង្ស័យ ប្ដី មើល​រឿង​ចិន​តាម​ទូរស័ព្ទ បន្ទាប់មក​ជនរងគ្រោះ​បាន​រអ៊ូ​សុំ​ជនសង្ស័យ​ប្ដី លែងលះគ្នា​ដោយ​បបួល​ទៅ​ផ្ដិតមេដៃ​នៅផ្ទះ​មេភូមិ តែ​ជនសង្ស័យ​ប្ដី បដិសេធ​មិន​ព្រម​ក៏​ទាស់សំដី​គ្នា​រហូត​ឈានដល់​ជនសង្ស័យ ងើប​ទៅ​សង្កត់​ជនរងគ្រោះ​ពីលើ ច្របាច់ក រហូតដល់​ស្លាប់​តែម្ដង រួច​ជនសង្ស័យ​ប្ដូរ​សម្លៀកបំពាក់​ជនរ​ង​គ្រោះ និង​ដាក់​ឲ្យ​ដេក​លើ​ពូក ដោយបាន​យក​ភួយ​និង​ខោអាវ គរ​គ្របពីលើ បន្ទាប់មក​ចុះមក​ក្រោម កាត់​ទុយោ​សាំង​ម៉ូតូ ដាក់​ដប​ទឹក​សុទ្ធ បាន​ប្រហែល​ជាង​កន្លះ​លីត្រ​យកទៅ​ជះ ក្នុ​ង​បន្ទប់​ខាងក្រោម​រួច ឡើងទៅ​ជះ​ស្រោច​ជញ្ជាំង បន្ទប់​ឡៅតឿ រួច​ទាញ​អាវយឺត​ពាក់​ចុះមក​បន្ទប់​ខាងក្រោម​វិញ​កេះ ដែកកេះ​ដុត​បណ្ដាល​ឲ្យ​ភ្លើង​ឆាបឆេះ រាល​រលាក​ទាំង​ខ្លួនឯង​ផង​ទៀត ទើប​ជនសង្ស័យ​ដោះអាវ​យឺត​ចេញ រួច​ស្ទុះ​បើក​គន្លឹះ​ទ្វារផ្ទះ​រត់ចេញ​ទៅ​លោតទឹក​ទន្លេ​ខាងលិច​ផ្ទះ​បណ្ដែត​ខ្លួន ចម្ងាយ​ប្រហែល​ជាង ១.០០០​ម៉ែត្រ​ក៏​ឡើងគោក ឃើញ​កង់​គេ​ទុកចោល​ទាញ​ជិះ​ទៅផ្ទះ​ឪពុក​បង្កើត ដោយ​សភាព​ធ្ងន់ធ្ងរ​ពេក ក្រុមគ្រួសារ​បាន​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​ភ្នំពេញ ។​

​ការសន្និដ្ឋាន​របស់​ស​ម​ត្ថ​កិច្ច​ជំនាញ បញ្ជាក់ថា ករណី​ឃាតកម្ម គិត​ទុកជា​មុននេះ​ផ្ដើមឡើង​ដោយសារ ទំនាស់​គ្រួសារ​ជាច្រើនលើក ជនសង្ស័យ​ជា​ប្ដី​មិន​ប្រឹង​ស្វែងរក​ការងារ ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​និង​ដោះ បំណុល គិតតែ​ដើរលេង ទើប​ជនរងគ្រោះ ជា​ប្រពន្ធ​ទាមទារ​លែងលះគ្នា រហូត​ទាស់​ពាក្យសំដី​គ្នា ប្ដី​បាន​ប្រើ​អំពើហិង្សា ច្របាច់ក បណ្ដាល​ឲ្យ​ជនរងគ្រោះ ជា​ប្រពន្ធ​ស្លាប់ រួច​ទាញយក​ខោអាវ មក​គរ​លើ​សព ចាក់​សាំង​ដុត​សព​ប្រពន្ធ បង្កើតឡើង ជា​ករណី អគ្គីភ័យ ដុត​ផ្ទះ ដើម្បី​បំភ័ន្តភ្នែក​អ្នកជិតខាង និង សមត្ថកិច្ច ក្រោមរូបភាព ដុត​ផ្ទះ​ដើម្បី​បិទបាំង​ទង្វើ សកម្មភាព ឃាតកម្ម​គិតទុក​ជាមុន របស់ខ្លួន ៕​ដោយ​៖​កូ​ឡាប​

spot_img
×