Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ យក​ពូថៅ​កាប់​បុរស​ម្នាក់​រយះ​ក្បាល​

spot_img

​ខេត្ត​ត្បូងឃ្មុំ​ ៖​ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាលមង់​រៀវ​ធ្វើការ​ពិនិត្យ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ ពាក់​ព​ន្ធ័​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ នៅ​ចំណុច​មុខផ្ទះ​របស់​ឈ្មោះ មិន សារិទ្ធ​ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​ជាតិខ្មែរ ស្ថិតនៅ ភូមិ មង់​ទី​៧ ឃុំ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។​

​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង ១៣​និង​១០​នាទី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០ ១៩ ដោយមាន​ការ ឯកភាព​ពី​លោក​ឧ​ត្ត​ម​សេ នី​យ៍​ស្នងការ និង​មានការ​សម្របសម្រួល​ពី​លោក ហាក់ សៀក​លីម ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ។​

​ជនសង្ស័យ​ឈ្មោះ​ឈូក បារាំង ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ​ជាតិខ្មែរ រស់នៅ ភូមិ​មង់​ទី​៧ ឃុំ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បានធ្វើ​សកម្មភាព​យក​ពូថៅ​កាប់​មកលើ​ជនរងគ្រោះ​ឈ្មោះ​សុខា ឆៃ​ម៉ុ​ន ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​ជាតិខ្មែរ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​ខណ​: ពេល​ជន​រង គ្រោះ​អង្គុយលេង នៅ ចំណុចកើតហេតុ​ខាង លើ​ចាំ​យក រថយន្ត​កំពុង​លាង​ទឹក​បណ្ដាលអោយ ត្រូវរបួស​ចំ​ដៃ​ឆ្វេង​និង​ត្រូវ​ចំក្បាល (​របួសធ្ងន់​)​មូលហេតុ គំនុំ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ​ដើម្បី​កសាង​សំនុំរឿង​ចាត់ការ​តាម​នី​និ​វិធី ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×