Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូណាល់​ ត្រាំ​ ពន្យារពេ​លដំ​ឡើងព​ន្ធលើទំ​និញនាំ​ចូល​ពីចិន មុនពេល​ចរ​ចាជាថ្មី​

spot_img

ប្រធានាធិបតីអាមេរិច លោក​ដូណា​ល់ ត្រាំ និងធ្វើការពន្យារពេលដំឡើ​ងព​ន្ធលើផ​លិត​ផល​នាំចូលពីចិន ដែលមា​នតម្លៃ​ជា​ទឹកប្រាក់ ២៥០ពាន់លានដុល្លា​រ ដែលកា​រពន្យារពេល​នេះ គឺដើម្បីបង្ហាញកា​យវិ​ការ​នៃឆ​ន្ទៈ មុន​ពេលកិ​ច្ចច​រចាពាណិជ្ជ​កម្ម​រវា​ងប្រ​ទេស​ទាំង​ពីរ។

នៅក្នុងបណ្តាញសង្គម​ Twitter លោកបា​នថ្លែ​ងថា ការដំឡើងពន្ធ ៥ភាគរយដែលនឹងគ្រោ​ង​ធ្វើឡើ​ងនៅ​ថ្ងៃទី ១ខែតុលា នឹងត្រូវព​ន្យារពេល​រយៈ​ពេល​ ២ស​ប្តាហ៍​។

លោកថ្លែងថា ការព​ន្យារ​ពេល​នោះ គឺជាការស្នើសុំពីខាងភាគី​ចិ​ន ហើយក៏​វាជា​កា​រឆ្លើ​យត​បស​ម្រាប់ចិន ដែលបា​នបោះ​បង់ចោល​ការ​យកព​ន្ធលើ​ទំនិញអា​មេរិច​ផង​ដែរ។

កាលពីខែមុន អាមេរិ​ចបា​ន​និយា​យថា ខ្លួននឹងធ្វើការដំឡើងអត្រា​ព​ន្ធលើមុ​ខទំ​និញ នាំចូលពី​ចិ​នទាំ​ងអ​ស់ រួមមានកា​រ​ដំឡើង​ពន្ធ​ ២៥ ទៅ ៣០ភាគរយ​លើទំ​និញចិ​នមា​នតម្លៃ ២៥០ពាន់លានដុល្លា​រ។

នៅថ្ងៃពុធម្សិលមិ​ញ​នេះ លោកត្រាំ បានថ្លែងថា អនុនាយករដ្ឋមន្រ្តី​ចិ​ន លោក Liu He បានស្នើឲ្យគាត់ពន្យារ​ពេល​ដំឡើ​ងព​ន្ធដែ​ល​គ្រោង​ធ្វើនៅថ្ងៃ​ទី ១ខែតុលា។

កាលពីពេលថ្មីៗនេះ​ ចិ​នបាន​ប​ញ្ចេញ​ប​ញ្ជីឈ្មោះនៃទំ​និញ​រប​ស់អា​មេ​រិច ១៦មុខដែលនឹងរួចពន្ធ​ ​រួមមាន​ថ្នាំប្រ​ឆាំងម​ហារី​ក និ​ងចំ​ណីសត្វ។​

ទំនិ​ញសំ​ខាន់ៗ​រប​ស់អា​មេរិ​ច ដែលនាំ​ចូលទៅ​ចិន​ ដូចជា សាច់ជ្រូ​ក សណ្តែកសៀង និងរថ​យន្ត​ជាដើ​ម នៅតែស្ថិតក្នុងមុខទំនិ​ញ​ដែលចិ​នត្រូវ​យក​ពន្ធ​ដដែ​ល៕

អត្ថបទប្រែសម្រួលដោយ៖​ សុ​ភ័ក្រ
ប្រភព៖​ BBC

spot_img
×