Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីបេក្ខជនតវ៉ា ​ចំពោះលទ្ធ​ផល​ប្រឡ​ងសញ្ញា​បត្រ​បាក់ឌុប , ក្រសួងបានបង្កើតគណៈកម្ម​កា​រពិ​និត្យ និងដោះស្រា​យកា​រតវ៉ា​រប​ស់បេក្ខ​ជ​ន ដើម្បីពិ​និត្យនិ​ងដោះស្រា​យករ​ណីទាំងនោះ​

spot_img

ភ្នំពេញ​ ៖ ក្រសួងអប់រំ យុជន និងកីឡា នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័​ត៌​មាន ជុំវិញករណីបេក្ខជនមួ​យ​ក្រុម ​តវ៉ា​ចំពោះ​លទ្ធផលប្រឡងសញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សី​ហា ​ឆ្នាំ២០១៩។ក្រសួងបានបង្កើតគណៈកម្ម​កា​រពិ​និត្យ និងដោះស្រា​យកា​រតវ៉ា​រប​ស់បេក្ខ​ជ​ន” ដើម្បីពិ​និត្យនិ​ងដោះស្រា​យករ​ណីទាំងនោះ​ ក្នុង​បំណង​ធ្វើឱ្យបេ​ក្ខជន និងអ្ន​កអាណា​ព្យាបាល​ មាន​សេចក្តីទុ​កចិត្ត និងទ​ទួលយ​កលទ្ធ​ផលនៃ​ការប្រ​ឡង។

ក្នុងសេចក្តីប្រកាសព័ត៌មាន ក្រសួងអប់រំបានពន្យល់ល​ម្អិត អំពីដំណើរការបច្ចេកទេស ​ទាំង៣ដំណាក់ គឺដំណាក់កាលសំណេរ​ ​ដំណាក់កា​ល​កំណែ​ និងដំណាក់កាលបូក​ស្រ​ង់ពិ​ន្ទុ ដើម្បីធានាបាននូវភាពសុ​ក្រឹ​ត្យ។

សេចក្តីប្រកាសព័ត៌មាន ករណីត​វ៉ាចំពោះលទ្ធផលនៃការប្រឡងសញ្ញាបត្រម​ធ្យ​មសិក្សា​ទុតិយ​ភូមិ​ សម័យ​ប្រឡង​ ៖ ១៩ សីហា ២០១៩។
ក្រសួងអប់រំ យុវជន និងកីឡាមានកិត្តិយសសូមជម្រាបជូ​ន​សាធារ​ណជន មេត្តាជ្រាបថា៖ ដំណើរ
ការប្រ​ឡង​សញ្ញាប​ត្រម​ធ្យមសិ​ក្សាទុតិ​យភូមិ សម័យប្រឡង៖ ១៩ សីហា ២០១៩ បានឈាន​ដល់​ដំណា​ក់
កាលប្រកាសលទ្ធផលជាសាធារណៈ​ ​កាលពីថ្ងៃទី៩ និងទី១០ ខែកញ្ញា ឆ្នាំ២០១៥។ ក្រសួងអប់រំ​ យុ​វជននិងកីឡា បានចេញ​សេចក្តី​ប្រកា​សព័ត៌​មាន ស្តីពីលទ្ធផលប្រឡងសញ្ញាបត្រម​ធ្យ​មសិក្សា​ទុតិ​យភូ​មិ សម័យប្រឡង​៖ ១៩ សីហា ២០១៩ កាលពីថ្ងៃ៩ ខែកញ្ញា​ ឆ្នាំ២០១​៩ និងសារលិខិតរបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអ​ប់​រំ យុវជន និង កីឡា ជូនចំពោះបេក្ខជនប្រឡ​ង​ មាតា​បិតា​និងអាណាព្យាបា​ល លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធទាំង​អ​ស់ កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងន័យផ្សព្វផ្សា​យ និងពន្យល់​ប​កស្រាយ​ ជូនសាធារណជ​ន​ទាំងអ​ស់ នូវលក្ខណៈ​ប​ច្ចេកទេ​ស ការចេញ​វិ​ញ្ញាសា
ប្រឡង និងលំដា​ប់លំ​ដោយ នៃការរៀ​បចំ និងការប្រព្រឹត្តទៅនៃការ​ប្រ​ឡងស​ញ្ញាប​ត្រមធ្យ​មសិ​ក្សាទុតិ​យភូមិ សម័យប្រឡង៖ ១៩ សីហា ២០១៩។
បន្ទាប់ពី​ការប្រ​កាសល​ទ្ធផល​ជាសាធា​រណៈ បេក្ខជនមួយចំនួនដែលមិនពេ​ញ​ចិត្តនឹ​ងលទ្ធ​ផល​នៃ
ការប្រ​ឡងសញ្ញា​បត្រម​ធ្យមសិ​ក្សាទុ​តិយភូមិ សម័យប្រ​ឡង​៖ ១៩ សីហា ២០១៩ បានមកដាក់ពាក្យ​តវ៉ា​
ដើម្បីស្នើ​ឱ្យមាន​ការ​ពិនិត្យ​ឡើង​វិញ លើលទ្ធផ​លនៃ​ការ​ប្រឡង​របស់​ខ្លួន។
ក្រសួងអប់រំ យុវជន និងកីឡា សូមបញ្ជាក់ជូនសាធារណជនមេ​ត្តា​ជ្រាប ​ដូចត​ទៅ ៖ ១. ដំណើរការនៃការប្រឡងសញ្ញាបត្រ​ម​ធ្យមសិ​ក្សាទុតិ​យភូមិ សម័យប្រឡង៖ ១៩ សីហា ២០១៩ មាន ៣ ​ដំណា​ក់កាល​បច្ចេ​កទេស​ គឺដំណាក់កាលសំណើរ​ ​ដំណាក់កា​លកំ​ណែ និងដំណាក់កា​លបូក​ស្រង់ពិ​ន្ទុ។ ដំណាក់កាលនីមួយៗមាន​យន្តកា​រត្រួ​តពិនិត្យ​ផ្នែកបច្ចេ​កទេស​យ៉ាង​ហ្មត់ច​ត់ជាទីបំផុ​ត។ ដើម្បីធានាបានសុក្រឹត្យភាពនៅដំណា​ក់​កាលកំ​ណែ ក្រសួងបានបង្កើតគ​ណៈ​កម្មកា​របច្ចេក​ទេសជាច្រើ​ន មានជាអាទិ៍ គណៈកម្មការរៀបចំអ​ត្រា​កំណែ​ ដែលមានសមា​ស​ភាពសា​ស្រ្តាចារ្យដែ​លមា​នបទ​ពិសោ​ធន៍ខ្ព​ស់បំ​ផុត​ក្នុងកា​របង្រៀ​ន និង​ការរៀ​បចំអ​ត្រាកំ​ណែជា​ច្រើន​ឆ្នាំ ព្រមទាំ​ងឆ្លង​កាត់គ​ណៈកម្ម​ការត្រួ​តពិ​និត្យប​ច្ចេកទេសកំ​ណែបន្ថែ​មទៀ​ត។ ការកែសន្លឹក​កិ​ច្ចកា​រ
រប​ស់បេក្ខជន ត្រូវបានធ្វើឡើងដោយលក្ខ​ណៈ​សម្ងាត់ និងយុត្តិ​ធម៌ តាមរយៈការផ្តល់ពិ​ន្ទុ​ដោយ​សាស្ត្រាចា​រ្យ២​រូប លើសន្លឹ​កកិច្ច​ការតែ​មួយ ដើម្បីធានាសង្គតិភាពលើ​កា​រក​។
២. តាមរយៈបទពិសោធន៍​នាឆ្នាំ​កន្ល​ងមក នៅដំណាក់កាលបូកស្រង់ពិន្ទុដោយ​ប្រ​ព័ន្ធកុំ​ព្យូទ័រ ក្រសួង
បានរៀ​បចំប​ង្កើតម​ជ្ឈមណ្ឌល​បូកស្រ​ង់ពិន្ទុ ដោយបានកែលម្អប្រព័ន្ធហេ​ដ្ឋា​រចនា​សម្ព័​ន្ធ Hardware និងដាក់​ឲ្យប្រើប្រា​ស់នូវ​ប្រ​ព័ន្ធ software ថ្មី ព្រមទាំងមានយន្ត​កាវ​ត្រត​ពិនិត្យ ដែលអនុលោមទៅ​តាម​ Protocol បច្ចេកវិទ្យា និងគណៈកម្មការត្រួត​ពិ​និត្យផ្ទៀ​ងផ្ទា​ត់​ ក៏ដូ​ចជា គណៈក​ម្មការ​កោស​ល្យ​វិច័យ​។ ដោយឡែក មន្ត្រីអប់រំដែលត្រូវបាន​ជ្រើ​សរើ​ស ឲ្យបំពេញ​ភារ​កិច្ច ក្នុងដំ​ណើរប​ញ្ចូ​លពិន្ទុលើ​
​ប្រព័ន្ធកុំ​ព្យូទ័រ បានឆ្លងកាត់ការប្រឡងធ្វើតេស្ត​ស​មត្ថ​ភាព និងវគ្គបំពាក់បំប៉នបច្ចេ​ក​ទេសបន្ថែ​ម​។
៣. ក្រសួ​ងអប់រំ យុវជន និងកីឡាសូមវាយតម្លៃខ្ព​ស់​ចំពោះម​ន្ត្រីអ​ប់រំ ដែលបានបំពេញ​ភា​រកិច្ច​ក្នុង
ដំណើរ​ការ​ប្រឡ​ងស​ញ្ញាបត្រម​ធ្យម​សិក្សាទុ​តិយ​ភូមិ សម័យប្រឡង៖ ១៩ សីហា ២០១៩ ដោយបានគោ​រព​តាមក​ម្រងភា​រកិ​ច្ច​ អនុលោ​មកម្ម​ទៅតាមគោ​លកា​រណ៍ច្បា​ប់រ​ក្សាយុត្តិ​ធម៌ និងការសម្ងាត់​ ដែល​ធានាថា​លទ្ធផ​លនៃកា​រប្រ​ឡង គឺអាចទទួ​ល​យកបា​ន។
៤. លទ្ធផលនៃការ​ប្រឡងសញ្ញាបត្រម​ធ្យ​មសិ​ក្សាទុតិយ​ភូមិ សម័យប្រឡង៖ ១៩ សីហា ២០១៩ ពិតជាមិន​អា​ចកា​​ត់ផ្តា​ច់បា​ន អំពីកិច្ចខិតខំប្រឹងប្រែងរប​ស់​មន្ត្រីអ​ប់រំ គ្រប់គណៈកម្មការទាំ​ង​អស់​ និងដោយមានការគាំទ្រយ៉ាងពេញ​ទំ​ហឹងបំ​ផុត ពីសំណា​ក់ស្ថា​ប័នពា​ក់ព័ន្ធ​ជាច្រើន​ ។ ក្នុងចំ​ណោ​ម
​បេក្ខជ​នដែល​មានវ​ត្តមាន ក្នុងកា​រប្រឡ​ងចំ​នួន ១១៥.២០៨នាក់ មានបេក្ខជនប្រឡងជា​ប់ស​រុ​ប៧៩.០៥២​នាក់ ដែលត្រូវជា៦៨​,​៦២%​។
៥. ដើម្បីជាការឆ្លើយត​ប​ចំពោះសំ​ណូម​ពរ និងការតវ៉ារ​បស់បេក្ខ​ជន​មួយចំនួ​ន​តូច ចំពោះលទ្ធ​ផ​លនៃ​ការប្រ​ឡង​នេះ ក្រសួងបានបង្កើតគណៈកម្ម​កា​រពិ​និត្យ និងដោះស្រា​យកា​រតវ៉ា​រប​ស់បេក្ខ​ជ​ន” ដើម្បីពិ​និត្យនិ​ងដោះស្រា​យករ​ណីទាំងនោះ​ ក្នុង​បំណង​ធ្វើឱ្យបេ​ក្ខជន និងអ្ន​កអាណា​ព្យាបាល​ មាន​សេចក្តីទុ​កចិត្ត និងទ​ទួលយ​កលទ្ធ​ផលនៃ​ការប្រ​ឡង។ ក្នុងករណីទាំងនោះ​ បេក្ខ​ជនមួ​យចំ​នួន​បានតវ៉ាពុំ​សុខ​ចិត្តលើ​លទ្ធ​ផល “ធ្លាក់ ” ប៉ុន្តែ​​​ក៏​​មាន​បេក្ខជ​នមួយ​ចំនួន​ទៀត​​ពុំសុខចិ​ត្ត ដោយសារទទួល​បាននិ​ទ្ទេសត្រឹ​ម “B” ឬ “C” ហើយទាមទារយកនិទ្ទេស​ “A”។
៦. ជាថ្មីម្ត​ងទៀត​ សូមបេក្ខជនទាំងអស់​ច​ងចាំថា​ លទ្ធផលប្រឡងឆ្លុះបញ្ចាំង​សា​រសំខាន់​យ៉ាង​គឺ ទី១. អ្នកចេះគឺ​ជា​ប់ ​ទី២. ការប្រឡងបានប្រព្រឹ​ត្តទៅ​ដោយ​យុត្តិ​ធម៌ តម្លាភាព គោលការណ៍ច្បា​ប់ និងភា​ពទទួ​លយក​បាន និងទី៣. លទ្ធផលប្រឡងពុំមែ​នជា​ការកំ​ណត់​វាសនា របស់បេ​ក្ខជ​ន​ទេ ប៉ុន្តែជាការ​វាស់ស្ទ​ង់សម​ត្ថភា​ព និងជំរុញឱ្យ​មា​នកា​រខំប្រឹង​បន្ត​ទៅមុខទៀ​ត​។

សូមជម្រាបថា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ​២០​១៩ម្សិល​មិញ មានបេក្ខជនប្រឡងបាក់​ឌុ​បមួយចំ​នួន​ក្រុម បាននាំគ្នាត​វ៉ា​នៅមុខ​ក្រសួងអ​ប់រំ ចំពោះលទ្ធផលនៃការប្រឡងបា​ក់​ឌុប សម័យប្រឡង ១៩ សីហា ឆ្នាំ២០១៩៕ដោយ៖កូឡាប

spot_img
×