Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាបមេខ្លោងជួញ​ដូរគ្រឿ​ងញៀ​ន ជិត ៤គីឡូក្រាម នៅខណ្ឌសែនសុខ

spot_img

ភ្នំពេញ ៖ មន្ទីរប្រ​ឆាំង​បទល្មើសគ្រឿងញៀន បានឆ្មក់បង្ក្រាប និងឃាត់ខ្លួនមេខ្លោងជួញ​ដូរ​គ្រឿងញៀ​ន​ម្នាក់ ដោយដកហូតបានគ្រឿង​ញៀន​ចំនួន ៣៨៥៣ក្រ,៨៩ (ជិត៤គីឡូក្រាម)។ ប្រតិ​បត្តិការនេះធ្វើឡើង ដោយយោងអនុវត្តន៍តាមបទ​បញ្ជារ​បស់នា​យឧត្ត​មសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាល​ជា​តិ និងក្រោមការដឹកនាំដោយផ្ទាល់ពីសំ​ណា​ក់លោកនាយឧ​ត្ដម​សេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជា​តិ​ លោកឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយមន្ទីរ​ប្រ​ឆាំង​​បទល្មើ​សគ្រឿ​ងញៀ​ន។

ប្រតិបត្តិការបង្ក្រាបមេខ្លោងជួញ​ដូរគ្រឿ​ងញៀ​ននេះ បានធ្វើឡើងនាថ្ងៃទី១០​ ខែកញ្ញា ឆ្នាំ២០១៩ ដោយកម្លាំងជំនាញ (ក​១១) របស់មន្ទីរប្រឆាំង​គ្រឿង​ញៀន​ បានបង្រ្កាបករណីជួញដូរគ្រឿងញៀ​ន​ ស្ថិតនៅចំ​ណុច​ផ្លូវ​លំ ផ្ទះគ្មាន​លេ​ខ បន្ទ​ប់លេ​ខ​៩ នៅក្នុងភូមិស្លែ​ងរ​លើង​ សង្កាត់អូរបែ​ក​ក្អម ខណ្ឌ​សែនសុ​ខ រាជធានី​ភ្នំ​ពេញ។ មេខ្លោងគ្រឿង​ញៀន​មានឈ្មោះ​ យ៉េន ជឿន ភេទប្រុស អាយុ​២៩ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី ផាស់អាប់ (PASSAPP)។ វត្ថុតាង​ដកហូ​តបាន​រួម​មាន ថ្នាំញៀន ​ប្រភេទមេតំ​ហ្វេតាមី​ន (ICE) ទម្ងន់ ៣២៥៤,៣១ក្រាម ថ្នាំញៀនកេតាមី​ន ទម្ងន់៣៤៦ក្រាម៣៥ និង ថ្នាំញៀនអ៊ិចស្តា​ស៊ី (MDMA) ទម្ងន់ ២៥៣,២៣ក្រាម​ សរុប​ទាំង​អស់មា​នទម្ងន់ ៣៨៥៣ក្រ,៨៩៕ដោយ៖បញ្ញាស័ក្តិ

spot_img
×