Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជា​តិអូ​ស្រ្តាលី​ម្នាក់​ស្លាប់ក្នុ​ងអាង​ហែល​ទឹក ក្នុងខេត្តភូ​កេត ប្រទេ​សថៃ​

spot_img

ជនជាតិអូស្រ្តាលីម្នាក់ ត្រូ​វបានអា​ជ្ញាធ​រថៃប្រ​ទះឃើ​ញស្លា​ប់ក្នុង​អាងហែល​ទឹកនៃ​សណ្ឋា​គារមួយ ស្ថិតក្នុងស្រុក​មូង​ ខេត្តភូកេត​ ប្រទេ​សថៃ។

សាកសពរបស់បុរសអូ​ស្រ្តា​លី វ័យ ៤៩ឆ្នាំខាងលើ ត្រូវបានប្រទះឃើញកាលពីម៉ោ​ង​ ៦ព្រឹកថ្ងៃពុធម្សិល​មិ​ញនេះ​។ ប៉ូលីសថៃ​ ​បញ្ជាក់​ថា សពបុរស​រូ​បនោះ មានពាក់ខោខ្លីពណ៌ខ្មៅ ​និ​ងអាវ​ដៃវែ​ង។

ប៉ូលីសស៊ើបអង្កេតថៃ បា​នឲ្យដឹងថា បុរសរូបនោះមានភាពមិនប្រ​ក្រ​តី និ​ងមាន​ជំងឹផ្លូ​វចិត្ត។ គាត់ប៉ុនប៉ងសម្លាប់ខ្លួនជាច្រើន​លើ​កច្រើន​សារម​កហើ​យ។

ប្រព័ន្ធផ្សព្វផ្សាយថៃ​ ​បានរាយ​ការ​ណ៍ថា​ អ្នកទេសចររូបនោះជាអតី​ត​ប៉ូលីស​អូស្រ្តាលី​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Bangkok post

spot_img
×