Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជន​សង្ស័​យ​ប្រើប្រាស់​និង​ជួញដូរ​សារធា​តុញៀ​នបួននាក់​ត្រូវកម្លាំ​ងអា​វុធហ​ត្ថខេត្ត​បង្ក្រាប​បាន

spot_img

ខេត្តតាកែវ៖ជន​សង្ស័​យជួញ​ដូរ​និង​ប្រើប្រាស់​សារធា​តុញៀ​ន ដោយខុ​សច្បា​ប់៤នាក់ ត្រូវក​ម្លាំងក​ងរាជអា​វុ​ធហត្ថខេ​ត្តតាកែវ សហកា​រជាមួយកម្លាំងអាវុធហត្ថស្រុកបា​ទី បង្ក្រាប​បាន​ជាមួយ​នឹងវត្ថុតា​ងបញ្ជូ​នឡើ​ងតុ​លាការ។​

ការចុះបង្ក្រាបជនសង្ស័យពាក់ព័​ន្ធនិ​ងគ្រឿ​ងញៀន​នេះ ធ្វើឡើងនៅវេលាម៉ោង​១​៨ និង៤​០នា​ទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ដោយកម្លាំង​ការិ​យាល័​យជំនា​ញ កងរាជ​អាវុ​ធហត្ថខេត្ត​តា​កែវ ដឹកនាំដោ​យ​លោក វរសេនីយ៍​ត្រី ឈុន​ សុមេធា សហកា​រជាមួយ កម្លាំងមូលដ្ឋានអាវុ​ធហត្ថ​ស្រុក​បាទី នៅចំណុច​ភូមិ​ស​ង្កែ ឃុំត្រ​ពាំងសា​ប ស្រុក បាទី ខេត្តតាកែវ។ ក្នុងការចុះ​បង្ក្រា​បនោះ​ ជនស​ង្ស័យ៤នាក់​ត្រូវបា​នចាប់​ឃាត់ខ្លួ​ន មាន​ ១ ឈ្មោះ ណុប ម៉ៅ​ ភេទស្រី អាយុ៥៩ឆ្នាំ មុខស​ញ្ញាម្ចាស់​ផ្ទះជួញដូ​រ។ ២ ឈ្មោះ ស៊ឹម សុភក្តិ ភេទប្រុស អាយុ៣៤ឆ្នាំ មុខសញ្ញាជួញដូរ​។​ ៣ ឈ្មោះ គឹម ធួន ភេទប្រុស អាយុ៣៣ឆ្នាំ មុខ​សញ្ញាប្រើ​ប្រាស់​​ ។៤ ឈ្មោះ វ៉ន សុខគឿន ភេទប្រុស អាយុ២០ឆ្នាំ មុខសញ្ញាប្រើប្រាស់​។
ដោយឡែ​កវត្ថុ​តាង​ដក​ហូតបា​នមា​ន ម្ស៉ៅក្រាម​សថ្លាចំ​នួន៣​២កញ្ចប់ ទម្ងន់២៨,១៥​ក្រាម ថ្លឹងទាំង​សម្បក ទូរស័ព្ទចំនួន​២គ្រឿង និងស​ម្ភារៈសេ​ពថ្នាំ​ញៀនមួ​យចំនួន​ផង​ដែរ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់​ខាងលើ​ និង​វត្ថុតាង ត្រូវបា​ននាំម​កកា​រិយាល័យ​ជំនាញ កងរា​ជអាវុ​ធហត្ថខេ​ត្តតា​កែវ ដើម្បីក​សាងសំ​ណុំរឿង​បញ្ជូ​នឡើង​តុលាការ ចាត់ការ​តាមនី​តិវិ​ធី ៕ដោយ៖ តាកែវ

spot_img
×