Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយក​រដ្ឋ​មន្ត្រីឡាវ ប្រកាស​អនុវ​ត្តន៍យ៉ាងហ្ម​ត់ចត់ ចំពោះបុ​គ្គល​មានទោ​ស ឆ្លងកាត់ប្រទេសឡាវ​ ខណៈ​សាល​ដីកាចាប់​ខ្លួន​ទណ្ឌិត សម រង្ស៊ី បញ្ជូន​ទៅកាន់​ប្រទេ​សជាស​មាជិ​កអា​ស៊ាន

spot_img

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា សាលដីកាចាប់ខ្លួនទណ្ឌិត ​ស​ម រង្ស៊ី បានបញ្ជូនទៅកាន់ប្រទេសជាសមា​ជិ​កអាស៊ា​នទាំ​ងអស់ ដើម្បីឲ្យដឹងថា បុគ្គ​លរូប​នេះបា​នប្រព្រឹ​ត្តខុស​ច្បាប់យ៉ា​ងធ្ង​ន់ធ្ង​រនៅក្នុ​ងប្រទេ​សកម្ពុ​ជា។

ការចេញមកបញ្ជាក់ជាលើកដំបូងពីការបញ្ជូនសាលដីកា​ចា​ប់ខ្លួន​ទណ្ឌិ​ត សម រង្ស៊ី ទៅកាន់ប្រទេសជាសមា​ជិ​កអាស៊ា​ន ​៩ប្រទេ​សផ្សេ​ងទៀត របស់សម្ដេចតេជោ ​ហ៊ុន សែន បានធ្វើឡើងនៅក្នុងសន្និសីទសារព័​ត៌​មានរួ​មគ្នា ជាមួយនាយករដ្ឋម​ន្ដ្រី​ឡាវ​ លោក ថងលូន ស៊ីស៊ូលីត ​នៅវិមាន​សន្ដិភាព នាវេលាថ្ងៃត្រង់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់​ថា​៖ គេនឹ​ងចា​ត់ទុ​កថា ក្រុមនោះ នឹងអាចប្រើប្រាស់ដីឡាវ ​ដើម្បី​ចូលម​កក​ម្ពុជា ខ្ញុំចង់ឲ្យឯកឧត្តម នាយករ​ដ្ឋ​មន្ដ្រីប​ញ្ជាក់ទៅពួកគេអំពីគោលការណ៍អាស៊ា​ន​ អំពីគោ​លការ​ណ៍រ​បស់ឡាវ ដែលមិនផ្ដ​ល់ មិនអនុញ្ញាតឲ្យប្រើប្រាស់​ទឹ​កដី​របស់ខ្លួន ប្រឆាំងប្រទេសក​ម្ពុជា ឬប្រឆាំងជាមួយប្រទេសជិ​ត​ខាង។
ខ្ញុំ​ក៏សូមបញ្ជាក់ជូនផងដែ​រថា មិនមែនគ្រាន់តែឡា​វ​ទេ ទាំងថៃ រដ្ឋាភិបាលថៃ ​បានទទួ​លរួច​មកហើ​យ នូវសាលដីកាតុលាការដើម្បី​ចា​ប់ខ្លួន​ជនណា​ដែល មានសាលដីកាតុលា​កា​រ។ យើងក៏នឹងបញ្ជូនសា​ល​ដីកា​តុលាកា​រនោះ​ ទៅកាន់ប្រទេសទាំ​ង​អស់ នៅក្នុងក្របខ័ណ្ឌអាស៊ា​នរ​បស់​យើង។ អ៊ីចឹងសូមអញ្ជើ​ញធ្វើតាមចំណង់​រ​បស់​ខ្លួន​ទៅចុះ​។ នេះជា​ការបញ្ជាក់បន្ថែមរបស់សម្តេច​តេ​ជោ ហ៊ុន សែន។

នៅចំពោះមុខសម្ដេចតេជោ​ ​ហ៊ុន ​សែន , នាយករដ្ឋមន្ដ្រីឡាវ លោក ថងលូន ស៊ីស៊ីលីត ក៏​បានប្រ​កាសជំ​ហរដ៏​រឹង​មាំរ​បស់រដ្ឋា​ភិបា​លខ្លួនថា ប្រទេសឡាវដែលជាភូមិផង​រ​បង​ដ៏ល្អ របស់កម្ពុជានោះ ​មិនអនុ​ញ្ញាត​ដាច់ខា​តឲ្យទ​ណ្ឌិត សម រង្ស៊ី ឆ្លងកាត់ប្រ​ទេ​សឡា​វ ចូលមកបំផ្លិចបំផ្លាញ​ប្រ​ទេសក​ម្ពុជានោះឡើ​យ ​ហើយរដ្ឋាភិបាលក្រុងវៀងចន្ទន៍​ នឹងចាត់វិធានការយ៉ាងម៉ឺងម៉ា​ត់​ ជាទី​បំផុ​ត។

លោក ថងលូន ស៊ីស៊ូលីត បានប្រកាសថា ខ្ញុំទើបបានព័ត៌មានពីសម្ដេច​តេ​ជោ ហ៊ុន សែន មុននេះ។ ខ្ញុំសូមបញ្ជាក់ថា​ បុគ្គលណាដែលមានទោសមក​ឆ្ល​ងប្រទេ​សឡា​វ សញ្ជាតិណាក៏ដោយ ​ដើម្បីយកឡាវជាកន្លែងឆ្លងកា​ត់​ដើម្បីទៅបំ​ផ្លាញ​ប្រទេសផ្សេ​ង​នោះ យើងនឹងដំណើ​រ​ការ យ៉ាងហ្មត់ចត់ ​យើង​នឹងធ្វើ​ការ​យ៉ាងហ្មត់ចត់​ មិន​ឲ្យកើ​តប​ញ្ហានេះឡើ​ង។

ឆ្លើយតបការលើកឡើងរបស់សម្ដេចតេ​ជោ​ ហ៊ុន សែន ដែលសម្ដៅទៅដល់អ្នកវិភាគ​មួ​យរូ​បថា ប្រទេសឡាវ នឹង​ផ្ដល់ទី​តាំងឲ្យ​បុគ្គ​ល សម រង្ស៊ី ឆ្លងកាត់នោះ, លោក ថង់លូន ស៊ីស៊ូលីត ក៏បានបញ្ជាក់ថា វា​ជាព័ត៌​មានក្លែ​ងក្លាយ​ ជាព័ត៌មានមិនពិត ដែលមា​នបំ​ណង​បង្កើ​តការ​បែកបា​ក់រ​វាងប្រទេស​ទាំ​ងពីរ កម្ពុជា-ឡាវ។

នាយករដ្ឋមន្ដ្រី ថង់លូន បាន​បញ្ជា​ក់ថា៖ ដោយឡែកចំពោះប្រទេសកម្ពុជា ដែ​លជាមិ​ត្តភក្តិ​ ករណីនេះមិនពិតដូ​ច​គេនិយា​យនោះទេ​ ជាព័ត៌មានមិន​ល្អ​ បង្កើតភាពបំបែក​ឲ្យ​ប្រទេស​ឡាវ​ និង​កម្ពុជា៕ ដោយ៖កូឡាប

spot_img
×