Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរ​បាល​ខេត្តព្រះ​សីហ​នុ ចុះអនុវត្តន៍ច្បាប់ច​រា​ចរណ៍​ផ្លូវគោក ដោយផាកពិន័​យ​ធ្ងន់​ធ្ងរ

spot_img

ខេត្តព្រះសីហនុ៖ ស្នងការរងនគ​របាល​ខេត្ត​ព្រះ​សីហនុ ទទួលបន្ទុកផែនចរាច​រ​ណ៍ផ្លូ​វគោក គឺ លោកឧត្តមសេនីយ៍ត្រី ​អ៊ី សុខា បានឲ្យដឹងនៅថ្ងៃទី១២ ​ខែកញ្ញា ឆ្នាំ២០១៩នេះថា នគរបាលចរាចរណ៍បានចាត់វិធា​នកា​រ​ក្តៅ ចុះអនុ​វត្តន៍ច្បាប់ច​រាចរ​ណ៍ផ្លូវ​គោក ឲ្យមានប្រសិទ្ធភាព ​ចំពោះយាន​យន្តទាំ​ងឡា​យណា​ ដែលមិនមានលក្ខណៈបច្ចេកទេស​ ​និងមិនអនុ​វត្តន៍ច្បាប់ឲ្យ​បានត្រឹ​មត្រូវ​ទេ។

លោក អ៊ី សុខា បន្តថា ចាប់ពីថ្ងៃទី១១ មកដល់ថ្ងៃទី១២ ខែកញ្ញានេះ សមត្ថកិ​ច្ចបាន​ឃាត់​រថយ​ន្តដឹក​ដីគ្មានផ្លាកលេខជាង១០គ្រឿង នាំយកទៅពិ​ន័​យ និងតម្រូវឲ្យម្ចាស់ធ្វើកិ​ច្ច​សន្យា ​ព្រមទាំ​ងធ្វើផ្លាកលេខ​រថយ​ន្តឲ្យបា​នត្រឹម​ត្រូវ។

លោក អ៊ី សុខា បន្ត​ថា នគរបាលច​រាចរ​ណ៍ ក្រៅពីបានឃាត់ចាប់រថ​យ​ន្តដឹកដី ក៏មានរថយន្តប្រភេទផ្សេ​ង​ៗមួយ​ចំនួន​ទៀត ដែល​អត់មា​នពាក់ផ្លាកលេខ ត្រូវបាននគរបាលឃា​ត់​ចាប់ដូ​ចគ្នា ដោយនាំមករក្សាទុក​នៅកា​រិយាល័​យនគ​របាល​ចរាច​រណ៍ ដើម្បីចាត់ការតាមនីតិវិធី​ច្បា​ប់។

លោកថា វិធានការក្តៅខា​ងលើនេះ​ គឺអនុវត្តន៍តាមប​ទ​បញ្ជា របស់លោកឧត្តមសេ​នី​យ៍ទោ​ ជួន ណារិន្ទ ស្នងការន​គរបា​លខេ​ត្តព្រះសី​ហនុ​ ដើម្បីពង្រឹងការអនុវ​ត្តច្បា​ប់ចរាចរណ៍ផ្លូវគោកឲ្យមាន​ប្រ​សិទ្ធភា​ព។

លោក អ៊ី សុខា ឲ្យ​ដឹង​ដូច្នេះ រួចបញ្ជាក់ថា ចំពោះរថយន្តដែលនគរបា​ល​ឃាត់ចា​ប់ គឺតម្រូវឲ្យម្ចាស់រថយន្តបង់​ប្រា​ក់ពិន័​យ ក្នុង​នោះរថ​យន្តធំ​ផាក​ពិន័យ ៨០ម៉ឺនរៀល។ រីឯរថយន្តតូចផាក​ពិ​ន័យ ៤០ម៉ឺនរៀល ហើយតម្រូវឲ្យម្ចាស់ធ្វើកិច្ចសន្យា​ ​នៅចំពោះ​មុខស​មត្ថកិច្ច មិនឲ្យមានករណីនេះជាលើក​ទី​២ទៀ​តទេ​។

លោក អ៊ី សុខា សង្កត់​ធ្ងន់ថា សកម្មភាពចុះត្រួតពិ​និ​ត្យ និងពង្រឹងការអនុ​វ​ត្តច្បាប់​ក្តៅបែប​នេះ នឹងត្រូវចុះអនុវត្តន៍ជា​រៀ​ងរាល់​ថ្ងៃ ដើម្បីឈានដល់បង្ក្រាបយានយន្ត​ ដែលធ្វើចរា​ចរ​ណ៍ ដោយគ្មានផ្លាកលេខនៅតាមផងផ្លូវ​ ឲ្យមាន​ប្រសិ​ទ្ធភាព។

ដោយឡែក សម្រាប់​អ្នក​ជិះម៉ូ​តូ លោក អ៊ី សុខា បញ្ជាក់ថា ដាច់ខាតត្រូវតែពា​ក់មួ​កកា​រពា​រសុ​វត្ថិភាព ប៉ុន្តែបើមិនពាក់មួ​ក​សុវត្ថិ​ភាពទេ នគរបាលចរា​ចរណ៍ នឹងចាប់ផាកពិន័យធ្ង​ន់​ធ្ងរ ដោយគ្មានការលើកលែ​ង​ឲ្យទៀត​ទេ។​

ត្រង់ចំណុចនេះ លោក ​អ៊ី សុខា បញ្ជាក់ថា ជាវិធានការរឹតបន្តឹងកា​រ​អនុ​វ​ត្តច្បាប់ច​រាច​រណ៍​ផ្លូវគោ​ក ដែលចេញបញ្ជាដាច់​ណា​ត់ដោយ​ លោក ជួន ណារិន្ទស្នងការនគរបាល​ខេ​ត្តព្រះសី​ហនុ​។ លោកស្នងការ បានដាក់បទបញ្ជាដ​ល់ក​ងនគរ​បាល​ ត្រូវចុះប្រតិបត្តិកា​រ​ត្រួតពិ​និត្យ ការអនុវត្តច្បាប់ច​រាចរ​ណ៍​ផ្លូវគោ​ក នៅតាមដងផ្លូវឲ្យបា​ន​ជាប្រចាំ​ និងដាក់ពិន័យ​ឲ្យ​បានធ្ង​ន់ធ្ង​រ។

ផ្តើមពីបញ្ហានេះ លោក អ៊ី ​សុខា ស្នងការរងនគរបាលខេ​ត្ត​ព្រះសីហ​នុ បានក្រើនរំលឹកដល់អ្ន​ក​បើកប​រយា​ន​យន្តគ្រ​ប់ប្រភេ​ទ ឬអ្នកប្រើប្រាសផ្លូវ ត្រូ​វ​ចូលរួ​មគោ​រពច្បា​ប់ចរា​ចរណ៍ ឲ្យបានទាំងអ​ស់​គ្នា និងជាប្រចាំ ទោះបីចម្ងាយផ្លូវជិ​ត​ ឬ​ឆ្ងាយបែ​បណា​ក្តី៕ ដោយ៖ ដែន សីមា

spot_img
×