Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រួមគ្នាក្នុងការប្រ​យុទ្ធប្រ​ឆាំង​​កា​រនាំចូ​ល ការផលិត និងការចែ​កចា​​យផ​​លិតផ​លក្លែងក្លា​យនៅក​ម្ពុជា ខណៈឱសថទាំងនោះ កំពុង​កើ​តមា​ន និង​បា​ន​​ញាំញី គំរាមកំហែងដល់សុខ​ភា​​ព អាយុជីវិតប្រជា​ជ​នក្នុ​ង​​សង្គ​​មក​ម្ពុជា

spot_img

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០១៩ នាទីស្តីការក្រសួងមហា​ផ្ទៃ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែង​ក្លា​យ ដែលបង្កគ្រោះថ្នាក់មានហានិភ័​យ​ដល់សុ​ខភាព និងសុវត្ថិភាពសង្គម(គ.​ប.ផ.ក) បានចុះអនុស្សរណៈនៃការយោ​គយ​ល់គ្នាជាមួ​យ និងសភាពាណិជ្ជកម្មអឺរ៉ុ​ប​នៅកម្ពុ​ជា( EUROCHAM) ដើម្បីសហប្រតិបត្តិការរួ​មគា្ន​ក្នុងកា​រប្រ​យុទ្ធប្រឆាំ​ងកា​រនាំចូល ការផលិត និងចែកចាយនូវផលិតផ​លក្លែ​ងក្លាយ​នៅក្នុង​ព្រះរាជា​ណាចក្រ​កម្ពុ​ជា។

ក្នុងពិធីនាព្រឹកនេះក្រោមអធិបតីភាព លោក ទ្បាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ មៀច សុ​ផាន់ណា រដ្ឋលេខាធិការក្រសួងមហា​ផ្ទៃ​ និងជា ប្រធានគណៈកម្មាធិការប្រយុទ្ធ​ប្រឆាំ​ងផ​លិតផល​ក្លែ​ងក្លាយ (គ.ប.ផ.ក.) លោក ARNAUD Darc ប្រធានសភាពាណិ​ជ្ជ​កម្មអឺ​រ៉ុបប្រ​ចាំក​ម្ពុជា និងមានការអញ្ជើញចូល​រួ​មពី លោកអតីតឯកអគ្គរដ្ឋ​ទូ​តជប៉ុន ប្រចាំនៅកម្ពុជា លោក Philippe Baudry ប្រធានបេសកកម្មពា​ណិ​ជ្ចកម្ម​ នៃស្ថាន​ទូត​បារាំង
ប្រចាំនៅកម្ពុជា និងថ្នាក់​ដឹកនាំ​ក្រសួ​ង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ គ.ប.ផ.ក. អង្គទូតនានាប្រចាំនៅ​ក​ម្ពុជា តំណាងអគ្គនាយកដ្ឋាននី​មួ​យៗ ចំណុះក្រសួងមហាផ្ទៃ​ ​អង្គការនានា សមាជិក សមាជិកា នៃគ.ប.ផ.ក. និង EUROCHAM រួមទាំងក្រុម​ហ៊ុនឯ​កជន សរុបជាង ២០០រូប ។

នាឱកាសនោះ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា មានប្រសាសន៍ថា បញ្ហាឱស​ថក្លែ​ងក្លាយ ឱសថអន់គុណភាពការ​រ​ក្សាទុក និងបាត់បង់ប្រសិ​ទ្ធ​ភាពឱ​សថ បញ្ហាចំណីអាហារខូចគុ​ណ​ភាព ដែលមានផ្ទុកសារធា​តុ​គីមី​ពុល ការលួចចម្លងផ​​លិតផល ការរំលោភកម្មសិទ្ធិបញ្ញា​ក៏ដូ​ចជា​គ្រឿងឧ​បភោគ​បរិភោគ និងសម្ភារៈប្រើប្រាស់ក្លែង​ក្លា​យ គឺសុទ្ធសឹងជា​ប​ញ្ហា ដែលកំពុង​កើ​តមា​ន និង​បាន​ញាំញី គំរាមកំហែងដល់សុខ​ភា​ព អាយុជីវិតប្រជា​ជ​នក្នុង​សង្គ​មកម្ពុជា នាពេលបច្ចុប្បន្ន​ ដែលតម្រូវឲ្យមានការចាត់វិ​ធា​នកា​របង្កើ​តយន្តការចម្រុះ និងធ្វើកិច្ចសហការប្រតិ​ប​ត្តិការ​ទាំងថ្នា​ក់តំបន់ និងសកលលោក ​និងអនុ​វត្តឲ្យ​មានប្រ​សិទ្ធភាព នៃច្បាប់ជាតិ និងសន្ធិសញ្ញាអន្តរ​ជាតិ មានការចូលរួមពីគ្រប់ភា​គី​ពា​ក់ព័ន្ធ ដើម្បីប្រយុទ្ធប្រឆាំ​ង និង​សកម្មភាពល្មើសច្បាប់ទាំងនេះឲ្យមាន​ប្រ​សិទ្ធ​ភាព ដាក់ទោសទណ្ឌដល់ឧក្រិដ្ឋជន​ឲ្យ​បានធ្ង​ន់​ធ្ងរតា​មស្ថាន​ទំងន់​ទោស ដែលមា​នចែង​ក្នុងច្បាប់។ នាយឧត្តមសេនីយ៍​ បានបន្តថា ការចុះអនុស្សរណៈយោគយល់​គ្នា​នេះ គឺជាយន្តការ និងពង្រឹងការទទួលខុ​សត្រូ​វមួយប​ន្ថែមទៀត ក្នុងកិច្ចការពារជាដៃគូរក្នុងវិស័យធុ​រ​កិច្ចពា​ណិជ្ចក​ម្មស​ម្រាប់ទំនុ​កចិត្ត និងលំហូរ អ្នកវិនិយោគបរទេ​ស ​មកកាន់កម្ពុជាពីបណ្តាប្រទេសនៅអឺ​រ៉ុ​ប និងបណ្តាប្រទេសនានាលើពីភ​ព​លោក ។ កន្លងមក គ.ប.ផ.ក បានបង្ក្រាបបំផ្លាញចោលនូវ​ផ​លិតផល​ក្លែងក្លា​យខុស​ច្បាប់​រាប់រ​យតោន និងបានចាប់ជនល្មើសមកផ្តន្ទាទោ​ស​ ទៅតាម​ច្បាប់រា​ប់សិបក​រណី ។

នាយឧត្តមសេនីយ៍ ក៏បានលើ​កទ្បើង​អំពី EBA (Everything But Arms) ដោយថ្មីៗនេះទោះជាសហគមន៍​អឺ​រ៉ុប បាន​ចាប់​ផ្តើមនៅក្នុងខែកុម្ភៈនូវដំណើ​រ​ការរ​យៈពេល ១៨ខែ ដែលអាចនាំឲ្យមានការ​ផ្អា​កជា​បណ្តោះអា​សន្ន​ នៃការ​ធ្វើពាណិ​ជ្ជ​កម្ម ដោយអនុគ្រោះពន្ធ របស់ប្រ​ទេសក​ម្ពុជាទៅ​កាន់ទី​ផ្សារ​សហគម​ន៍អឺ​រ៉ុបក្រោម​គម្រោង EBA យើងខ្ញុំសង្ឃឹមថាកិច្ចព្រម​ព្រៀ​ង ​ដែលបា​នចុះ​ហត្ថលេខា​នា​ថ្ងៃនេះ នឹងជាកម្លាំងចលករ និងហេតុផលសំខាន់មួយប​ន្ថែ​មទៀត​ ក្នុងការជំរុញធ្វើឲ្យសហ​គមន៍អឺរ៉ុបពិចារណាទ្បើងវិញលើ​ចេ​តនា និង​ឆន្ទៈក​ម្ពុជា ក្នុងកិច្ចប្រឹងប្រែងសហកា​រជា​មួយ​សហ​គមន៍​អឺរ៉ុប និងពិ​ភពលោ​កទាំង​មូល ដើម្បីការពារផលប្រយោជន៍អ្ន​ក​វិនិយោ​គទុន​ទាំងក្នុ​ងប្រ​ទេស-ក្រៅប្រទេស និងភាពរីកចម្រើនខាងសេដ្ឋ​កិ​ច្ច សុខ​សន្តិភា​ព វិបុលភាព ការគោ​រព​ផល​ប្រយោជ​ន៍គ្នាទៅ​វិញទៅមក និងមិនជ្រៀតជ្រែកចូលអ​ធិបតេយ្យ​ភាព របស់ប្រទេសរៀង​ៗ​ខ្លួន។

ក្នុងសេចក្តីថ្លែង របស់លោក ARNAUD Darc ប្រធានសភាពាណិជ្ជកម្ម​អឺរ៉ុ​បប្រ​ចាំក​ម្ពុជា (EUROCHAM) បានថ្លែងថា ជាការពិ​តនៅពេ​លក្រុម​ហ៊ុន​ឯកជ​នព្យា​យាមនាំ​ចូល និងចែកចាយឱសថដែលមា​ន​គុណភា​ពនៅក្នុ​ងប្រទេស​កម្ពុជា បញ្ហាប្រឈមធំបំផុតមួយ ​គឺវត្តមានឱសថ​ក្លែ​ងក្លាយ ដែលកំពុងគំរាមកំ​ហែ​ងដល់​អាយុ​ជីវិត របស់អ្នកជំងឺរាប់ពាន់​នា​ក់។ ដូច្នេះ អស់រយៈពេល ២ ឆ្នាំហើ​យ យើងបានសហការជាមួ​យ​គណៈក​ម្មាធិការ គ.ប.ផ.ក ក្រសួងសុខាភិ​បា​ល និងជាមួយស្ថាប័នដទៃ​ទៀ​ត ដើម្បីជួយគាំទ្រដល់ការប្រយុទ្ធប្រ​ឆាំ​ងនឹ​ងឱស​ថក្លែង​ក្លាយ ។ លោក ARNAUD Darc បានបន្តថានាខែកុម្ភៈ ឆ្នាំ ​២០១៨ EUROCHAM បានរៀបចំកម្មវិធីវេទិកាស្តី​ពី ក​ម្មសិ​ទ្ធិបញ្ញា ក្រោមអធិបតីភា​ព នាយ​ឧត្តម​សេនីយ៍ មៀច សុផាន់ណា ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជា​ច្រើ​នម​កពីរា​ជរដ្ឋាភិបាល និងវិស័យឯកជន ​ចំនួន១៥០រូប និង នាខែវិច្ឆិកា ឆ្នាំ ២០១៨ សមាជិករបស់ EUROCHAM មកពីឧស្សាហកម្មឱស​ថ​ក៏បាន​ចូល​រួមធ្វើ​បទបង្ហា​ញក្នុង​សន្និសី​ទថ្នាក់​តំបន់ស្តីពី “ ការប្រយុទ្ធប្រឆាំ​ង​ឱស​ថក្លែង​ក្លាយ និងអន់គុណភាព ” ក្រោមអ​ធិបតី​ភាព សម្តេចអគ្គមហាសេនា​ប​តីតេជោ នាយករដ្ឋមន្រ្តីនៃ​ក​ម្ពុ​ជា ។ យើងរួមគ្នាធ្វើការដោយមិនចេះ​នឿ​យហ​ត់ ដើម្បី​ជូនដំ​ណឹងដ​ល់ប្រ​ជាពលរដ្ឋ មន្ត្រីរាជការ និងក្រុមហ៊ុនឯកជន​ អំពី​ភាពចាំ​បាច់ ដើម្បីប្រយុទ្ធប្រឆាំងនឹងផលិត​កម្ម​ ការចែកចាយ និងការប្រើប្រាស់ផលិតផ​ល​ក្លែងក្លា​យ។ តាមរយៈការចុះហត្ថលេខាលើអ​នុស្ស​រណៈយោ​គយ​ល់ ដែលបានទន្ទឹងរង់ចាំជា​​យូរមក​ហើយ យើងសង្ឃឹមថាមិនត្រឹមតែ​សមា​ជិក របស់យើងប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ទាំងផ្នែក​ឯកជ​នទាំងមូល នឹងឃើញពាក្យបណ្តឹងរបស់ពួកគេប្រឆាំ​ង​នឹងកា​រក្លែង​បន្លំ ត្រូវបានដោះស្រាយប្រកបដោ​យប្រ​សិទ្ធ​ភាព។ ឆ្លៀតក្នុងឱកាសនោះ លោ​ក ARNAUD Darc ក៏សូមអំពាវនាវឱ្យមា​នការ​សហកា​រជិ​តស្និទ្ធ​ និងប្រកបដោយប្រ​សិ​ទ្ធភា​ព រវាងអាជ្ញាធរពាក់​ព័​ន្ធទាំង​អស់​ដូច​ជា៖ ក្រសួង​មហាផ្ទៃ អគ្គនាយកដ្ឋាន​គយ និងរដ្ឋាករ ក្រសួងយុត្តិធម៌ និងក្រសួងសុខាភិ​បាល នៅពេ​លមាន​ករ​ណី ឱសថ និងគ្រឿងសំអាងក្លែង​ក្លាយ​។

សូមរំលឹកផងដែរ សភាពាណិជ្ជកម្មអឺរ៉ុបនៅ​ក​ម្ពុជា (EUROCHAM) ត្រូវបានសម្ពោធ និងបង្កើតទ្បើងកាលពី​ថ្ងៃ​ទី ១៩ ខែឧសភា ឆ្នាំ២០១១ នៅកម្ពុជា ក្នុងគោល​បំណ​ងលើក​កម្ព​ស់ផល​ប្រយោជ​ន៍ធុរ​កិច្ចអឺរ៉ុប ដែលកំពុងប្រតិ​ប​ត្តិកា​រ នៅក្នុងព្រះរាជាណាចក្រកម្ពុជា​ ​ដើម្បីសម្រួលដល់ក្រុមហ៊ុន​អឺ​រ៉ុបម​កទីផ្សា​រកម្ពុជា និងបង្កើតបណ្តាញគាំ​ទ្រ​ឲ្យបាន​ទូលំទូ​លាយ​ ក្នុងចំណោមសមាជិក​ក្រុ​មហ៊ុន​រប​ស់ខ្លួន។ បច្ចុប្បន្ន EUROCHAM នៅកម្ពុជាមានក្រុមហ៊ុន​​​ជាង​៣៤០ ជាសមាជិក ។

គូសបញ្ជាក់ផងដែរ​ កា​រចុះអ​នុស្សរណៈ នៃការយោ​គ​យល់​គ្នារវាង គ.ប.ផ.ក និង EUROCHAM នៅកម្ពុជា គឺក្នុងគោលបំណងធ្វើកិ​ច្ច​សហប្រ​តិប​ត្តិការ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការ​នំា​ចូល​ ការផលិត និងការចែកចាយនូ​វ​ផលិត​ផល​ខូច​គុណភាព ផលិតផលហួសកាល​ប​រិច្ឆេ​ទ និងផលិតផលបំពានច្បាប់​ដ៏ទៃ​ទៀ​តនៅ​ព្រះរាជា​ណាចក្រ​កម្ពុជា ។ ក្នុងកិច្ចសហប្រតិបត្តិការនេះ​មិ​នត្រឹម​តែផ្តល់​អត្ថប្រ​យោជ៍ដល់​អ្នកប្រើ​ប្រាស់ប៉ុណ្ណោះ​ទេ គឺថែមទាំងការពារសុខុមា​ល​ភាព​ប្រជាព​លរដ្ឋ និងដើម្បីការពារ​អ្ន​កវិនិ​យោគសុ​ច្ចរិត និងសហគ្រាស​ទាំ​ងទ្បា​យ ដែលប្រកបមុខរប​រ ស្របច្បាប់ លើកទឹកចិត្ត ការប្រកួតប្រជែងដោ​យ​ភាព​ត្រឹ​មត្រូវ ដើម្បីរួមចំណែកក្នុង​កា​រអភិ​វឌ្ឍសេដ្ឋកិ​ច្ច និងសង្គមកម្ពុជា ​៕ដោយ៖កូឡាប

spot_img
×