Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​រថយន្ត​កូរ៉េ ១​គ្រឿង របួសធ្ងន់​មនុស្ស ២​នាក់​ទាំង​ព្រឹក​នៅ​តាម​ផ្លូវជាតិ​លេខ​៤

spot_img

​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​នគរបាល​ស្រុក​ព្រៃនប់ បានឲ្យដឹងថា មាន​រថយន្ត​កូរ៉េ ១​គ្រឿង បាន​ឆេះ បន្ទាប់ពី​បាន​ប៉ះគ្នា​ជាមួយ​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​មួយ​គ្រឿង កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៦ ខែ​មករា ឆ្នាំ​២០១៨​។​
​នគរបាល​អោយ​ដឹងថា ភ្លាមៗ​បន្ទាប់​ពី​រថយន្ត​កូរ៉េ ១​គ្រឿង​ត្រូវ​ភ្លើង​ឆេះ​នេះ ត្រូវ​បាន​រថយន្ត​ពន្លត់អគ្គីភ័យ របស់​នគរបាល ស្រុក​ព្រៃនប់ បាន​មក​ជួយ​ពន្លត់​ទាន់ពេល បន្ទាប់​ពី​រថយន្ត​នេះ បាន​បុក​បះ ជាមួយ​រថយន្ត​ធន់​ធំ ១​គ្រឿង​ទៀត ក្នុង​ទិសដៅ​បញ្ច្រាស់​គ្នា​។​
​ហេតុការណ៍​នេះ បាន​បណ្តាលអោយ​មាន​មនុស្ស​ចំនួន ២​នាក់ នៅ​ខាង​ភាគី​រថយន្ត​កូរ៉េ​បាន​រងរបួស​ធ្ងន់ ដោយ​មាន​ជនរងគ្រោះ​ម្នាក់​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ព្រៃនប់ បានឲ្យដឹងថា គ្រោះថ្នាក់​នេះ​បាន​កើតឡើង នៅ​ព្រឹក​ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០១៨ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំនុច​ផ្លូវ​កោង ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧៤-១៧៥ ស្ថិតក្នុង​ភូមិ​ត្រ​ពាំ​មូល ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​៕ ដែន សីមា​

spot_img
×