Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈាន​ចូល​​ថ្ងៃ​ទី​​៥ហើយ សា​ឡង់​ដឹក​ខ្សាច់​​ ​បើក​​ទៅ​បុក​សសរស្ពាន​ព្រែក​​តា​មា​ក់ នៅកន្លែងដដែល អូសមិនចេញ

spot_img

ខេត្ត​កណ្តាល​ ៖ ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​​បាន​ឱ្យ​​ដឹង​ ​នៅថ្ងៃ​ទី​១២​ កញ្ញា នេះថា អាជ្ញាធរ​ពាក់ព័ន្ធ​ដឹកនាំ​​ដោ​យ​​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល កំពុង​ខិតខំ​ប្រឹង​ប្រែ​ង​ប​ន្ត​ទៀត ដើម្បី​ទាញ​យកសា​ឡង់​ដឹក​ខ្សាច់​​បុ​ក​ស​សរស្ពា​ន​ព្រែក​​តា​មា​ក់ ដែល​ពេល​នេះ​ឈាន​ចូល​ថ្ងៃ​​ទី​៥ហើយ ដែលសា​ឡង់​ដឹក​ខ្សាច់​មួ​យ​​គ្រឿងនេះ បាន​បើក​ទៅ​បុក​សសរ​ស្ពាន​​ព្រែក​​តា​មា​ក់ (​សសរ​ទី​៣) ។

សូមបញ្ជាក់ថា សា​ឡង់​ដែល​បើក​បុក​សសរស្ពាន​​ព្រែ​ក​​តា​មាក់ មាន​​ម្ចាស់​​អា​ជីវក​ម្ម​​​ឈ្មោះ​ចាន់ ណា ភេទ​ប្រុស​អាយុ​៦១​​ឆ្នាំ​ មាន​ទីលំនៅ​ផ្ទះ​លេខ​​17AE1E0 ផ្លូវជាតិ​លេខ​៥ ភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែ​វ ​​ខណ្ឌ​ឫ​ស្សី​​កែវ រាជធានី​ភ្នំពេ​ញ​ ដោយ​បាន​​ចេ​ញ​មុ​ខ​មកទទួលខុសត្រូ​វ​​ហើ​​យ ៕ដោយ៖បញ្ញាស័ក្តិ

 

spot_img
×