Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកវគ្គបំប៉​នអ្ន​កស័្មគ្រ​ចិត្ត​ស្តីពី អនាម័យទឹក​ស្អាត និងអនាម័យទូទៅនៅស្រុ​ក​ចន្ទ្រា

spot_img

ខេត្តស្វាយរៀង៖ នៅថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៩ នៅទីស្នាក់ការអនុសាខាកាក​បាទ​ក្រហម​ក​ម្ពុជាស្រុក​ចន្ទ្រា គម្រោងបង្កើននិរន្តរ​ភា​ពការ​ប្រើប្រាស់​ទឹ​កស្អាត និងអនុវត្តន៍អនា​ម័​យ នៃសាខាកាកបាទក្រហមកម្ពុជា​ខេ​ត្តស្វាយរៀ​ង ក្រោមការឧបត្ថម្ភពីមូលនិធិ​ស​ប្បុរ​សធម៌​កាទ្យេ តាមរយៈសហ​ព័ន្ធ​អន្ត​​រជាតិ កាកបាទក្រហម អឌ្ឈចន្ទក្រហម ​បានបើកវគ្គបំប៉នអ្នកស្ម័គ្រ​ចិ​ត្តកាកបា​ទក្រហ​ម ស្តីពីអនាម័យ​ទឹ​កស្អា​ត និងអនាម័យទូ​ទៅ​ ដែលវគ្គបំប៉ននេះមានរ​យៈ​ពេល​ ១ ថ្ងៃ ក្រោមការសម្របសម្រួលពីម​ន្ត្រី​គម្រោ​ង សហការជាមួយមន្ត្រីនៃមន្ទីរ​អភិ​វឌ្ឍន៍ជ​នប​ទខេត្ត ក្រោមប្រធានបទ​ ការប្រើប្រាស់បង្គ​ន់​អនាម័យ សារសំខាន់​នៃការ​ប្រើប្រាស់​បង្គ​ន់អនា​ម័យ ។

ពិធីនេះបាន​ការអញ្ជើញចូ​ល​រួមពីលោក សរ វណ្ណា នាយកសាខា កញ្ញា​ ឡាក់ មុនីរស្មី តំណាងសហព័ន្ធអន្តរជា​តិកា​កបា​ទក្រហ​ម អឌ្ឍចន្ទក្រហមប្រចាំក​ម្ពុ​ជា លោកស្រី សំ ថាវី ប្រធានស្តីទីគណៈកម្មាធិការអ​នុ​សាខាកា​កបាទ​ក្រហមក​ម្ពុជា​ស្រុក ព្រមទាំង ​លោក លោកស្រី ជាអ្នកស្ម័គ្រចិត្តកា​​កបា​ទក្រហម សរុបចំនួន ៣០ នាក់ មកពីឃុំគោលដៅទាំង​ ៣ ក្នុងស្រុកចន្ទ្រា​គឺឃុំ ចន្ទ្រា ទួលស្តី និងឃុំសំរោង ។​

វគ្គបំប៉ននេះមានគោលបំណងពង្រឹងសមត្ថភាពអ្នកស័្មគ្រចិ​ត្ត​ ស្តីពីអ​នាម័យ​ទឹកស្អាត និងអនា​ម័​យទូ​ទៅ និងផ្តល់ចំណេះដឹង​មូល​ដ្ឋាន ស្តីពីការកសាងផែនកា​រ​អំពី​ ទឹកសុវត្ថិភាព​​សហ​​គមន៍ និងការបញ្ឈប់ប​ន្ទោ​បង់ពាស​វាលពា​សកា​ល​ ។

បន្ទាប់ពីលោកស្រី សំ ថាវី មានមតិស្វា​គមន៍​រួចមក កញ្ញា ឡាក់ មុនីរស្មី តំណាងសហព័ន្ធអន្តរជា​តិកា​កបាទ​ក្រហ​ម អឌ្ឍចន្ទក្រហម​ប្រចាំ​ក​ម្ពុជា មានប្រសាសន៍​ ថ្លែងអំ​ណរ​គុណចំពោះ​លោក​លោកស្រី​ ដែលបានចំណាយពេលវេលាមា​ន​តម្លៃចូ​លរួមក្នុ​ងវគ្គនេះ ។ ដូច្នេះ សាខាកាកបាទក្រ​ហ​មខេត្ត​ បានរៀបចំវ​គ្គបំ​ប៉ននេះឡើ​ង ក្នុងគោលបំណងសំខាន់ក្នុ​ង​ការពង្រឹ​ងសម​ត្ថភា​ពដ​ល់ អនុសាខា និង មន្ត្រីប្រតិប​ត្តិ ​អ្នក​ស្ម័គ្រចិ​ត្តទាំងអស់ ដោយ​ផ្អែកតា​មទិ​សដៅ​ជាយុ​ទ្ធសា​ស្ត្ររប​ស់ថ្នាក់ជាតិ លើការ​ប​ណ្ដុះបណ្ដា​លធ​នធានមនុស្ស ឲ្យមានស​មត្ថភា​ពពិ​តប្រាកដ ក្នុងកា​របំពេ​ញការ​ងារ ជូនអ​ង្គភាព​ឲ្យមានប្រសិទ្ធភាព​ខ្ព​ស់ ។​

លោក សរ វណ្ណា នាយកសាខា មានមតិសំណេះសំណាលក្នុ​ងពិ​ធីបើ​កវគ្គនេះ ដោយបញ្ជាក់ពី​សារសំខាន់​ក្នុងកា​រថែរក្សាសម្ភា​រ ដែលបានទទួលពីគ​ម្រោង​ ។

លោកនា​យកសាខា បានបញ្ជាក់ផងដែរ អំពីកា​រជ្រើសរើ​ស និងគ្រប់គ្រង​កម្លាំង អ្នកស្ម័គ្រចិត្ត ដែលជា​ប្រភព​ធន​ធាន​មនុស្ស កំពុងរស់នៅជាមួយស​ហ​គមន៍ នៅពេល​ជួបគ្រោះ​ភ័​យ ហើយ​សក​ម្មភាពនេះ ឆ្លើយតបទៅនឹងអ​នុសា​សន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក​បាទ​ក្រហ​មក​ម្ពុជា ដែលត្រូវពង្រឹងកម្លាំងធន​ធានមនុ​ស្ស និង សមត្ថភាព ដ​ល់អ្ន​កស្ម័គ្រចិត្តឲ្យ​បានទាំ​ងបរិ​មាណ និង គុណភាព ហើយក្រោយ​ពីប​ញ្ចប់​វគ្គនេះទៅ ត្រូវយ​កចិ​ត្តទុ​កដាក់ ក្នុងនាមជាអ្ន​កស្ម័គ្រចិត្ត ជាអ្ន​កសង្គ្រោះ​ ឆ្លើយ​តបទៅ​នឹងគោ​លការ​ណ៍គ្រឹះ​ទាំង ៧ របស់ចលនា​កាក​បាទក្រ​ហ​ម ហើយត្រូវយកវិជ្ជា​នេះទៅអប់​រំប​ន្តដល់​ប្រជាពល​រដ្ឋ នៅសហគមន៍ដែលខ្លួ​នកំ​ពុងរ​ស់នៅ ៕ដោយ៖វ៉ៃកូ

spot_img
×