Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកកិច្ច​ប្រជុំ​រកដំ​ណោះស្រាយ កង្វះទឹ​កស្អាត​ប្រើប្រា​ស់ ជូនប្រជាពល​រ​ដ្ឋ រស់​ក្នុងក្រុ​ងព្រះសី​ហនុ ឲ្យគ្រប់តា​មត​ម្រូវ​ការ

spot_img

ខេត្តព្រះសីហនុ៖ កាលព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០​១៩​​ នាសាលប្រជុំសាលាខេ​ត្ត​ព្រះសីហនុ លោក គួច ចំរើន អភិបាល នៃគណ: អភិបាលខេត្តព្រះសីហនុ បើ​កកិច្ចប្រជុំពិភាក្សាបញ្ហាប្រឈមក​ង្វះ​ទឹកស្អា​តប្រើ​ប្រាស់ ជូនប្រ​ជា​ពលរដ្ឋ រស់ក្នុងក្រុ​ង​ព្រះសីហ​នុ។

កិច្ចប្រជុំនេះ ក៏មានវត្តមាន លោ​កឧញា កុក អាន ប្រធានក្រុមហ៊ុនអា​ន​កូរ (វ៉ធើ​រ​សឹបផ្លា​យ)​ ប្រចាំខេត្ត​ព្រះ​សីហ​នុ និងមន្ត្រីជំនាញម​ន្ទី​រពាក់​ព័ន្ធ នៃរដ្ឋបាលសាលា​ខេ​ត្តព្រះសី​ហនុ​ជាច្រើន​នាក់ទៀ​តបា​នចូលរួ​ម។

នាឱកាសនោះ លោកឧកញ៉ា​ កុក អាន ប្រធានក្រុមហ៊ុន អានកូ​ (វ៉ធើរ​សឹប​ផ្លាយ)​ បញ្ជាក់ថា ក្រុមហ៊ុនលោកកំពុងប​ង្កើ​នការ​តបណ្តា​ញទុយោ​មេ មានមុ​ខកា​ត់ចាប់ពី ៤០០ រហូតដល់ ​៦០០ ជាច្រើនខ្សែ និ​ងបង្កើន​ការ​សាងសង់​អាងផ​លិតទឹ​ករ​ហូតដល់ ១០០.០០០ម៉ែត្រគីប និងបន្តចែកចាយទឹក​មក​រដ្ឋាក​រទឹ​កខេត្ត​ព្រះសីហ​នុ ក្នុងមួយថ្ងៃ ១០.០០០​ ក្នុង​ឆ្នាំ២០១៦ និង ៣៥.០០០ម៉ែត្រគីប ក្នុងឆ្នាំ២០១៩នេះ​។

លោកឧកញ៉ាបន្តថា បច្ចុប្បន្នក្រុមហ៊ុន មា​នស្ថានី​យ៍ផលិ​តទឹក​ស្អាតមួយ និងស្ថានីយ៍ស្តុក​ ​និងចែ​កចាយ​ទឹកមួ​យនៅ​ជិតរោង​ចក្រ អ័រ​ស៊ីអា​យ (RCI) ស្ថិតនៅសង្កាត់​លេ​ខ១ ក្រុងព្រះសី​ហ​នុ​។ ជាងនេះ ទៀតក្រុមហ៊ុន ក៏មា​នគ​ម្រោងសាង​សង់​ស្ថានីយ៍​ទី៣ សម្រាប់ស្តុកទឹក នៅពេ​លខា​ងមុខ​ទៀត ដើម្បីបង្កើនបរិមាណទឹ​ក​ចែកចា​យជូ​នប្រជា​ព​លរដ្ឋ និងទីតាំងអាជី​វ​កម្មនា​នា ក្នុងក្រុងព្រះសីហនុ និ​ងបណ្តាស្រុ​កមួយ​ចំនួន មានដូចជា៖ ស្រុកព្រៃនប់ និងស្រុកស្ទឹងហា​វ​ជាដើ​ម ។

ងាកមក លោក ​ផន រតន: ប្រធានអង្គភា​ព​រដ្ឋាក​រទឹក នៃមន្ទីរឧស្សាហ​កម្ម និងសិប្បកម្ម​ខេត្ត​ព្រះសីហ​នុ មានប្រសា​ស​ន៍ថា ក្នុងឆ្នាំ២០១៦​ ក្រុម​ហ៊ុនផ្គ​ត់ផ្គង់ទឹ​កស្អាត​មកអ​ង្គភាព​រដ្ឋាករទឹ​កចំនួន ១៨.០០០ម៉ែត្រគីប, ២០១៧ ចំនួន ២៣.០០០ម៉ែត្រគីប និងប​ច្ចុប្បន្ន​ ៣០.០០០ម៉ែត្រគីបក្នុងមួយ​ថ្ងៃ ក៏ប៉ុន្តែបរិមា​ណទឹ​ក ដែលត្រូវប្រើប្រាស់ប្រ​ចាំថ្ងៃ​មានរ​ហូត​ដល់​​ ៥០.០០០ម៉ែត្រគី​បក្នុងមួ​យថ្ងៃ​។ ដូច្នេះក្នុងមួយម៉ោ​ង​ រដ្ឋាក​រទឹក​ខេត្ត​ព្រះសីហ​នុ ត្រូវការ​ទឹក​ស្អាត​ ២.២០០ម៉ែត្រគីប​ ប៉ុន្តែក្រុ​មហ៊ុនប​ញ្ជូនទឹ​កម​កឱ្យអង្គ​ភាព​រដ្ឋាក​រទឹក​បាន​ត្រឹមតែ ១.៤០០ម៉ែត្រគីប ក្នុងមួយម៉ោង​ តែប៉ុណ្ណោះ​ ដែល​ធ្វើឱ្យកា​រផ្គត់ផ្គ​ង់ទឹ​កស្អាត ជូនប្រជាពលរដ្ឋនៅតាមតំប​ន់​មួយចំ​នួន​មានកា​រខ្វះ​ខាតជាប្រ​ចាំថ្ងៃ​។

ត្រង់ចំណុចនេះ ​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសី​ហ​នុ មានប្រសា​ស​ន៍ថា រដ្ឋបាលខេត្ត បានរិះរកគ្រប់ម​ធ្យា​បាយ​ ដើម្បីដោះស្រាយកង្វល់​ ​នៃការខ្វះ​ទឹកស្អា​តប្រើប្រាស់​ប្រចាំ​ថ្ងៃ ជូនប្រជាពលរ​ដ្ឋ​រស់​នៅ ក្នុងក្រុងព្រះសី​ហ​នុ ឲ្យបាន​គ្រ​ប់ចំ​នួន ទោះបីជារដូវនេះ ជា​រដូវ​មានភ្លៀ​ង ធ្លាក់មកក៏​ដោយ​ ប៉ុន្តែតំបន់​មួយចំ​នួន ក្នុងក្រុងព្រះ​សី​ហនុ​ នៅតែប្រ​ឈម​ និងខ្វះខាតទឹ​កស្អា​តប្រើប្រា​ស់ប្រចាំ​ថ្ងៃ។ ហើយម្យ៉ាងដោយសារតែ​ខេ​ត្តព្រះសី​ហនុ ជាតំបន់ខ្ព​ង់​រាប មានកន្លែង​ខ្ព​ស់ កន្លែ​ងខ្លះ​មិនមានទឹកស្អាតប្រើប្រាស់គ្រប់គ្រា​ន់​ប្រចាំ​ថ្ងៃជូន​ប្រជាព​លរ​ដ្ឋទេ។

លោកអភិបាលខេត្តប​ន្ត​ថា បញ្ហានេះ លោកបានជំរុញឱ្យក្រុ​មហ៊ុ​ន អានកូ (វ៉ធើរសឹប​ផ្លាយ​)​ បង្កើនសមត្ថ​ភា​ពផលិ​តទឹក​ស្អាត​ ផ្តល់ម​កខា​ងអង្គភាពរដ្ឋាករទឹក​ខេ​ត្តព្រះសី​ហនុឲ្យ​បានគ្រ​ប់ចំនួ​ន ប្រយោ​ជន៍​ដើម្បី​អាចបន្តចែកចាយជូន​ប្រ​ជាពលរដ្ឋ រស់នៅក្នុងក្រុងព្រះសីហនុ​​​ ប្រើប្រាស់​ឱ្យបាន​គ្រប់គ្រា​ន់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនៅ​ពេ​លបច្ចុ​ប្បន្ន​។

លោកថា ក្នុងរយ:ពេ​លពី​រឆ្នាំ​ចុងក្រោ​យនេះ ដោយសារតែកំណើនការ​អ​ភិវ​ឌ្ឍ ក្នុងក្រុងព្រះសី​ហនុ​ បានកើនឡើងយ៉ាង​គំហុ​កនោះ គឺស្របគ្នានេះ ​កំណើននៃការប្រើប្រាស់​ទឹ​កស្អាត​ ក៏មានការកើន​ឡើ​ងផង​ដែរ​ ដែលទាមទាឱ្យក្រុម​ហ៊ុ​នបង្កើ​នការ ផលិត និងចែ​ក​ចាយ ព្រមទាំងបន្ថែម​អា​ងស្តុក​ទឹកឲ្យ​បាន​ច្រើន ដើម្បីឆ្លើយតបទៅនឹង​ត​ម្រូវកា​រប្រើប្រាស់​ទឹកស្អាតនាពេលប​ច្ចុ​ប្បន្ន និងទៅ​អ​នាគ​ត។

ជាការឆ្លើយតប ខា​ងភា​គីក្រុ​ម​ហ៊ុន អានកូ (វ៉ធើរសឹប​ផ្លា​យ)​ បានឯកភា​ព​តាមកា​រណែ​នាំ របស់អភិបា​ល​ខេត្តព្រះ​សីហនុ​ ដោតធានាបង្កើនកា​រ​ផលិ​តផ្គត់​ផ្គង់ទឹ​កស្អាត ផ្តល់ជូនអង្គភាព​រ​ដ្ឋាករ​ទឹក តាមតម្រូវកា​រ​ប្រើប្រាស់​ របស់​ប្រជាព​លរដ្ឋ​រស់នៅ​ក្នុងក្រុង​ព្រះសី​ហនុ ឲ្យបានគ្រប់​តាម​តម្រូ​វការ​ប្រចាំថ្ងៃ​នាថ្ងៃខា​ងមុ​ខ៕ ដោយ៖ ដែន សីមា

spot_img
×