Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ការងារ ​ឈប់​​ទ​ទួល​​ស្គាល់​វិទ្យាស្ថាន​អ៊ិ​ក​សែលប៉ូ​លីធាន ក្រោយ​​សម​ត្ថកិច្ច​​ចាប់​ជន​ជាតិ​ចិន​​​ជាង​​១០០​​នាក់

spot_img

ភ្នំពេញ៖ ជនជាតិចិនជាង១០០នាក់ ដែ​លត្រូវបានសមត្ថកិច្ចចា​ប់​ខ្លួនកា​លពី​រសៀលថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ ២០១៩ ស្ថិតអាគារពាណិជ្ជ​កម្ម​ SUNTOWN នៅសង្កាត់អូរបែកក្អម​ ខណ្ឌសែ​នសុ​ខ រាជធានី​ភ្នំពេ​ញ ដោយសង្ស័យថាពាក់ព័ន្ធក​រណី​ជំរិ​តតាមប្រ​ព័ន្ធអ៊ីន​ធឺណេត ។ ពាក់ព័ន្ធករណីនេះ ក្រសួងការងារ បានសេចក្តី​ប្រកា​សព័ត៌​មាន ស្តីពីការឈប់ទទួលស្គាល់​វិទ្យា​ស្ថានអ៊ិកសែលប៉ូលីធា​ន។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសឈប់ទទួលស្គាល់វិទ្យា​ស្ថាន​នេះ ដែលមានទីតាំងស្ថិតនៅអគារ​ S​UN TOWN ក្នុងសង្កាត់​អូរបែកក្អម​ ខណ្ឌ​​សែ​នសុខ រាជធានីភ្នំពេញ​។

ក្នុងសេច​ក្តីប្រកាស​ព័ត៌មា​នចុះថ្ងៃទី១០ ខែកញ្ញា ក្រសួងការងារបានជូន​ដំណឹងទៅ​សា​ធារណ​ជន សិក្ខាកាម សិស្សនិស្សិត ដោយ​បញ្ជាក់​ថា ក្រសួងសម្រេចឈប់ទ​ទួល​ស្គាល់​​វិទ្យាស្ថា​នអ៊ិក​សែលប៉ូលី​ធាន​ (EXCELPOLITAN INSTITUTE)។

ក្រសួង​ការងា​រ​​បាន​ស​ម្រេច​​បែ​ប​នេះ ដោយ​លើក​ឡើង​​​ថា វិទ្យា​ស្ថាន​មួយនេះ មិនអ​នុវត្តន៍តាមស្មារតីប្រកាសដែល​ក្រ​សួង បានអនុញ្ញាតឲ្យធ្វើការប​ណ្តុះ​បណ្តាល​។

ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជី​វៈ​ បញ្ជាក់បន្ថែមថា ​រហូត​មកដ​ល់វិទ្យា​ស្ថាន​នោះ មិនទានបា​នធ្វើ​ការ​បណ្តុះបណ្តាលនៅឡើយទេ។

​ការប្រកាស​របស់ក្រសួងការងារឈប់ទទួលស្គាល់វិទ្យាស្ថាន​ ​EXCELPOLITAN នេះ ធ្វើឡើងបន្ទាប់ពីសមត្ថ​កិ​ច្ចនគរបាលនៃនាយកដ្ឋានអន្តោប្រវេសន៍ ចាប់​​ខ្លួនជ​នជា​តិចិន ១០៥នាក់​នៅក្នុង​អគារ​ពាណិជ្ជ​កម្ម SUN TOWN កាលពីថ្ងៃទី៩ ខែកញ្ញា ដោយ​សង្ស័​យថា ជាប់ពាក់ព័ន្ធនឹងសកម្មភាពចាប់​ជំ​រិតម​នុស្សតាម​ប្រព័ន្ធ​អ៊ីនធឺណិ​ត (VOIP)។

លោកវរសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យស៊ើប​អ​ង្កេត និងអនុវត្តនី​តិ​វិធី ផែនការងារអន្តោប្រ​វេ​សន៍​ នៃស្ន​ងការ​ដ្ឋានន​គរបា​លរាជ​ធានីភ្នំពេញ បានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើដឹកនាំ​ដោ​យ ឧត្តមសេនីយ៍ទោ វឌ្ឍ​នៈ មង្គល ប្រធាននាយកដ្ឋានស៊ើ​បអ​ង្កេត និងអនុវត្តនីតិ​វិ​ធី លោក សេង ហៀង ព្រះរាជអាជ្ញារង​នៃអ​យ្យការ​អម​សាលាដំ​បូងរា​ជធានីភ្នំ​ពេញ នឹងលោក ផាន់ លីវ៉ា​ ក្រឡាបញ្ជី ត្រួតពិនិត្យ និងឃាត់ខ្លួនជនជា​តិចិន ស្ថិតអគារពាណិ​ជ្ជក​ម្ម SUNTOWN សង្កាត់អូរ​បែ​កក្អ​ម ខណ្ឌសែនសុខ។

លោ​កនាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិ​វិធី បា​នប​ន្តថា ក្នុងប្រតិបត្តិការខា​ងលើ បានពិនិត្យរកឃើញជ​ន​ជាតិចិន​សរុ​បចំ​នួន១​០៥នាក់ (ស្រី១០នាក់) ពីបទស្នាក់នៅ​ខុស​ច្បាប់​ និងសង្ស័យប្រព្រឹត្តល្បែ​ង​ប្រព័ន្ធ​អ៊ីនធើ​ណិត (VOIP)។

ដកហូតវត្ថុតាងៈទូរស័​ព្ទដៃចំ​នួន១​៩១​គ្រឿង, កុំព្យូទ័​រយួ​រដៃ (laptop) ចំនួន៤គ្រឿង, Ipaid ២គ្រឿង, កាមេរ៉ាចំនួន២គ្រឿង,​ លិខិត​ឆ្លង​ដែនចំ​នួន៤៧ក្បាល, រថយន្ត១គ្រឿង​ម៉ាក LEXUS ផ្លាកលេខភ្នំពេញ2-J9168, MONITER ចំនួន៩​៥គ្រឿង​ និងCASE ចំនួន​៨០គ្រឿង (ចាស់)។

បច្ចុប្បន្នជនសង្ស័យខា​ងលើ បានបញ្ជូន​ទៅនា​យកដ្ឋាន​ស៊ើប​អង្កេត និងអនុវត្ត​នី​តិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រ​វេ​សន៍ ​ដើម្បីអនុ​វត្តនី​តិវិធីបន្តនៃច្បាប់៕ដោយ៖កូឡាប

   

spot_img
×