Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់ថ្ងៃ សុក្រ ទី​១៣ ខែកញ្ញា ឆ្នាំ ២០១៩​

spot_img

​ឆ្នាំជូត​

​រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​និង​ពិសេស​កិច្ចការងារ​ងាយ​ទទួល​រាំងស្ទះ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ការលំបាក​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ហើយ​អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំងបាយ​សឹង​មិន​គ្រាន់​ផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯមនោសញ្ចេតនាស្នេហា​ប្រុស​ស្រី​មាន​ភាពប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​បន្តិច ដូចនេះ​លោកអ្នក​ត្រូវ​ទទួលរង​ការ​រែកពន់​កិច្ចការ​ថ្មីៗ​ត្រូវបំពេញ​ច្រើន​ដូចនេះ​ត្រូវ​ចេះ​អត់ធ្មត់​តស៊ូ​ទើប​ល្អ​ប្រពៃ​បំផុត​។​ក្រៅពីនេះ​លោកអ្នក​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍​និង​គំនិត​ខ្លួនឯង​ឱ្យបាន​ល្អ​ទើប​ពុំមាន​បញ្ហា​អ្វី​ចោទឡើង ។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើទោះបី​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​,​ផ្លូវទឹក​ក្តី​តែង​ហុច​ភោគផល​គ្រាន់​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​មិន​គប្បី​យក​ខ្លួន​បៀត​ល្បែងស៊ីសង​ឡើយ​ព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​មិន​ជឿនលឿន​ទៅមុខ​។​

រីឯមនោសញ្ចេតនាកំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ដូចនេះ​បើ​មិនចេះ​អត់ឱន​ឱ្យ​គ្នា​ទេ​ភាព​រកាំរកូស​ពិតជា​មិនអាច​ចៀស​រួច​ឡើយ​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​លោកអ្នក​អាច​សម្រុក​ការងារ​ពេញទី​ឬ​ប្រកប​កិច្ចការងារ​សំខាន់​បាន​ហើយពី​ព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​លូតលាស់​គួរសម​ហើយ​បើ​មាន​អតិថិជន​ជំពាក់​ប្រាក់កាស​ជា​ឱកាសល្អ​ក្នុង​ការទារ​ហើយ​ព្រោះថា​តែង​នឹង​ទទួល​ផ្លែផ្កា​មកវិញ​ល្អៗ​ឬ​មិន​ដូច្នេះ​គេ​ក៏​ប្រឹងរក​មកឱ្យ​ក្នុង​ឆាប់ៗ​នេះ​ផង​។

រីឯ​មនោសញ្ចេតនា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រៀប​ដូច​ទឹកឃ្មុំ​៕

ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​និង​មាន​ភាព​អំណត់​ធ្មត់​បន្តិច​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​មានចិត្ត​ឆាប់​ប្រកែប្រកាន់​ឬ​ចិត្ត​ច្រណែនឈ្នានីស​លោភលន់​ច្រើន​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ​ក្តៅក្រហាយ​មក​ដាក់ខ្លួន​។​ចំពោះ​ស្ត្រី​នៅផ្ទះ​សម្បែង​ចូរ​ប្រយ័ត្ន​កូនតូចៗ​កើតរោគ​ជំងឺ​ឬ​ដួល​ធ្លាក់​ដោយ​ប្រការ​ណាមួយ​។

រីឯមនោសញ្ចេតនា​កំលោះ​ក្រមុំ​មានការ​ប្រចែប្រច័ណ្ឌ​និង​មើលផ្លូវ​អាក្រក់​ចំពោះ​គ្នា​មិនតិច​នោះឡើយ ៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​ដួង​រាសី​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​បន្តិច ដូចនេះ​បើ​មានការ​ចាប់ផ្តើម​ធ្វើ​អ្វី​ថ្មី​ឬ​ធ្វើ​ពិធី​អ្វីមួយ​ពុំសូវល្អ​ណាស់ណា​ទេ​។​ការប្រកប​ការងារ​លោក​អ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​ងាយ​ទទួលរង​ប៉ះទង្គិច​និង​កើត​បញ្ហា​ឡើង​ណាស់​ផង​។​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​ចូរ​ចេះ​រក្សា​ភាពស្ងប់ស្ងាត់​និង​ធ្វើ​មិនដឹងមិនឮ​ចំពោះ​រឿង​រាវ​ខ្លះ​ទើបបាន​សុខ​ស្រួលខ្លួន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំ​សូវ​គាប់ប្រសើរ​ទេ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ព្រោះ​លាភ​តូចធំ​ច្រើន​បោល​ហួស​ឬ​មិន​ក៏​ត្រូវគេ​ដណ្តើមយក​អស់ៗ​មុន​ដែរ​។​

​រីឯ​មនោសញ្ចេតនាកំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​និង​ពាក់មុខយក្ស​ដាក់គ្នា​៕

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​កាលណា​សម្រេចចិត្ត​ខុស​អាចបង្កើត​បញ្ហា​ដល់​ថ្ងៃក្រោយ​ថែមទៀត​។​ក្នុង​រង្វង់​គ្រួសារ​វិញ​ចូរ​លោក​អ្នកចេះ​ធ្វើគ​ធ្វើ​ថ្លង់​និង​ត្រូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ច្រើនជាង​នេះ​ទើប​គ្មាន​រឿង​ប្រទាំង​ប្រទើស​កើតឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​តោង​តែមាន​ការចេះ​ទំនាក់ទំនង​ជាមួយ​អតិថិជន​ឱ្យបាន​ស្អិត​បន្តិច​ព្រោះថា​អាច​ផ្តល់​ផលប្រយោជន៍​យ៉ាង​ល្អ​នាពេល​ក្រោយ​ជាក់​ជាពុំខាន​។​

រីឯមនោសញ្ចេតនា​កំលោះ​ក្រមុំ​មានដំណើរ​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​បើ​ពុំនោះ​នឹង​មានតែ​ជម្លោះ​វិវាទ​កើតឡើង​តែប៉ុណ្ណោះ​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ប្រកប​កិច្ច​ការដែល​សំខាន់​ឬ​កិច្ចការ​ធំដុំ​អ្វីមួយ​ផង​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

រីឯ​មនោសញ្ចេតនា​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​កើត​ហើយ​គេ​បានត្រឹមតែ​អោបដៃ​មើល​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ទេ​ហើយ​បើទោះបី​ធ្វើ​អ្វីមួយ​តែង​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ឡើយ​ហើយ​ពិសេស​មាន​បញ្ហា​ចូលលុកលុយ​យាយី​ផង​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​បើ​មាន​ជម្លោះ​វិវាទ​ក៏​ឆាប់​ត្រូវ​គ្នា​វិញ​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ឃើញថា​មានការ​ជឿន​លឿន​​ទៅមុខ​តិច​ណាស់​ហើយ​បើ​មាន​អតិថិជន​ជំពាក់​ប្រាក់កាស​ផង​ចូរ​ប្រយ័ត្ន​ត្រូវគេ​បោក​អសារ​ឥត​ការ​។​

រីឯមនោសញ្ចេតនា​កំលោះ​ក្រមុំ​មាន​សភាព​ផ្លាស់ប្តូរ​ច្រើន​ហើយ​ម្នាក់ៗ​ក៏​ចាំតែ​ប្រឆាំង​គ្នា​ឬ​ចង់​ចាញ់ឈ្នះ​គ្នា​៕

​ឆ្នាំវក​

​រាសី​ស្រុតចុះ​។​ ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ស្រុតចុះ​ដូចនេះ​ការប្រកប​ការងារ​តែង​មានការ​រាំងស្ទះ​និង​ជួប​បញ្ហា​ច្រើន​។​ក្រៅពីនេះ​លោកអ្នក​អាច​ទទួលដំណឹង​មិនល្អ​ណាមួយ​នាំ​ជួប​បញ្ហា​មួហ្មង​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មិន​ត្រូវយក​ភាព​ច្រណែនឈ្នានីស​ដាក់​ចំពោះមុខ​ឬ​បង្ករឿង​ថ្នាំងថ្នាក់​ចំពោះ​អ្នកដទៃ​ប្រយ័ត្ន​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​ថែមទៀត​។​

រីឯមនោសញ្ចេតនាប្រុស​ស្រី​ត្រូវ​យកចិត្តទុកដាក់​និង​បំបាត់​ភាព​ប្រចែប្រច័ណ្ឌ​ចេញពី​ខ្លួន​ខ្លះ​ទើប​មាន​ភាព​ផ្អែមល្ហែម​និង​មិនសូវ​កើតមាន​ភាពល្អក់​កករ​ចំពោះ​គ្នា ៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។ ​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ​ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពិសេស​កា​រស​ម្រ​ច​ចិត្ត​អ្វីមួយ​ងាយ​ភ្លាំងភ្លាត់​ណាស់​។​លោកអ្នក​ត្រូវ​ចងចាំ​ថា​ការសម្រេចចិត្ត​ត្រូវបាន​ប្រាក់កាស​តែបើ​សម្រេច​ខុស​វិញ​នឹងត្រូវ​បាត់បង់​អ្វីមួយ​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំ​សូវ​គាប់ប្រសើរ​ទេ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ព្រោះ​លាភ​តូចធំ​ច្រើន​បោល​ហួស​ឬ​មិន​ក៏​ត្រូវគេ​ដណ្តើមយក​អស់ៗ​មុន​ដែរ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​កុំ​សូវ​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ប្រយ័ត្ន​កើតជា​រឿង​រាវ​នាំ​អំពល​ចិត្ត​។

​រីឯ​មនោសញ្ចេតនា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​និង​ពាក់មុខយក្ស​ដាក់គ្នា​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។​ ក្នុងថ្ងៃនេះ​មានជោគ​សិរី​ហើយ​ទោះ​ធ្វើ​អ្វី​ក៏មាន​ការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មាន​ភាព​កាក់កប​គួរសម​ហើយ​កំពុងមាន​ភាព​សុខដុម​ប្រពៃ​ណាស់​ផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

រីឯមនោសញ្ចេតនាកំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​មាន​ភាព​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​លោកអ្នក​តោង​តែ​សម្រុក​ការងារ​ពីព្រោះថា​ឆ្លង​ដល់​សប្តាហ៍​ក្រោយ​នៅមាន​កិច្ចការងារ​ច្រើន​ត្រូវធ្វើ​បន្តទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​វិញ​មាន​ភាពរលូន​ល្អ​ទៅមុខ​និង​ការរក​ប្រាក់កម្រៃ​ទៀតសោត​ក៏​គ្រាន់បើ​ជាង​មុន​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​លោកអ្នក​កុំ​គប្បី​សេពគប់​គ្រឿង​ស្រវឹង​ពីព្រោះ​ពុំមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ពិសេស​ឱ្យ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​

រីឯ​មនោសញ្ចេតនា​ប្រុស​ស្រី​មិនត្រូវ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការ​​សប្បាយ​ក្លាយជា​ទុក្ខ​មកវិញ ​៕

spot_img
×