Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Bun Hoeun Sanh ថត​វីដេអូ​ដៀល​ពូជខ្មែរ ហើយ​បង្ហោះ​ពី​សកម្មភាព​របស់​អ្នកសិល្ប ផ្អើល​ដល់​អ្នកនយោបាយ​មួយចំនួន ចេញមុខ​មក​តវ៉ា​

spot_img

​ភ្នំពេញ​៖ កាលពី​យប់​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ មានរឿង​ជម្លោះ​មួយ​នៅឯ​ព្រលានយន្តហោះ​ប្រទេស​ម៉ាឡេស៊ី ក្រោយ​មាន​បុរស​ម្នាក់​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Bun Hoeun Sanh បាន​ថត​វីដេអូ​បង្ហោះ​ពី​សកម្មភាព​របស់​សិល្ប​ករ សិល្បការិនី ដែល​រាំច្រៀង​លេង ពេល​កំពុង​រង់ចាំ​ការហោះហើរ​បន្តទៅ​ប្រទេស​កូរ៉េ ដោយ​ថែមទាំង​មានការ​តិះដៀល​ថា ក្រុម​សិល្បករ សិល្បការិនី​ទាំងនោះ​បង្កចលាចល រញ៉េរញ៉ៃ មិន​ខ្លាច​មិន​ក្រែង​ចិត្ត​អ្នកដទៃ គ្មាន​សណ្តាប់ធ្នាប់ និង​បាន​ជេរ​ដៀល​ថា “​ពូជខ្មែរ​ជា​ពូជ​មិន​ថ្លៃថ្នូរ​” នៅក្នុង​វីដេអូ​ផងដែរ​។ វីដេអូ​មួយ​ឃ្លី​ប​នេះ បាន​ហោះ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​បណ្តាញសារព័ត៌មាន ហើយ​មហាជន​មួយចំនួនធំ បាន​ខំ​មិន​រិះគន់​ផងដែរ លើ​ម្នាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Bun Hoeun Sanh បាន​ជេរ​ដៀល​ថា ពូជខ្មែរ​ជា​ពូជ​មិន​ថ្លៃថ្នូរ​។​

​ពាក់ព័ន្ធ​នឹង​ករណីនេះ លោក​ឧកញ៉ា ហេង ឡុង នៅ​ថ្ងៃទី​១២ ​ខែកញ្ញា​នេះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា ពួកយើង​ជា​ជនរងគ្រោះ បានដាក់​ពាក្យបណ្តឹង​ទៅ​ក្រុម​បង្ក​ដែល​បាន​លួច​ថត​វីដេអូ ដោយ​គ្មាន​ការអនុញ្ញាត និង​ជេរ​ប្រមា​ជ​លើ​សិល្បករ​ខ្មែរ នៅ​ប៉ុស្តិ៍​ប៉ូលិស​នៅ​ប្រទេស​កូរ៉េ​រួចរាល់​ហើយ​។ ទន្ទឹមគ្នា​នេះដែរ មេធាវី​យើង​ក៏​កំពុង​រៀបចំ​ដាក់ពាក្យ​បណ្តឹង​នៅ​ប្រទេស​ខ្មែរ​ដែរ ដើម្បី​ការពារ​តម្លៃ​ខ្មែរ​ទូទៅ​ដែល​ត្រូវបាន​ពួកនេះ​ដៀល​ពូជ​។​

​លោក​ហេង ឡុង បាន​បន្ថែមទៀតថា ក្រែង​ម៉ែឪ​លោក​ឯង បង្កើត​លោក​មក គាត់​ជា​ខ្មែរ​ដែរ​តើ​? លោក​ថា យុត្តិធម៌​ត្រូវតែមាន​​ដាំ​ផ្លែ​អ្វី បាន​ផ្លែ​ហ្នឹង ច្បាប់​នឹង​ការពារ​យើង​។​

​រឿង​មួយ​ពិតជា​ល្បី​ខ្លាំង​ឬ​យ៉ាងណា បានជា​ផ្អើល​ដល់​អ្នកនយោបាយ​ជាច្រើនរូប​ក៏បាន​ចូលខ្លួន​មក​បញ្ចេញ​មតិ​​ផងដែរ​។ ក្នុងនោះ គឺ​លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា នៅ​ថ្ងៃទី​១២​ខែកញ្ញា បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា ហេតុអ្វី​ខ្មែរ​មួយចំនួន ចេះតែ​ដៀល​ពូជសាសន៍​ខ្លួនឯង​ដូច្នេះ ម្យ៉ាងវិញទៀត​អ្នក​ដៀល​នឹង​គឺ​មិនមែន​ជាតិ​សាសន៍​ដទៃ​ឯណា ខ្លួន​ដៀល​គេ​ថា​មិន​ថ្លៃ តែ​ត្រង់​អា​ខ្លួនឯង​នឹង​ថត​គេ​បណ្តើរ​ដៀល​គេ​បណ្តើរ​នេះ​មិនដឹងថា​ថ្លៃ​ត្រង់ណា​ទេ ពោលគឺ​ថោក​រក​​លេខ​ដាក់​គ្មាន​តែម្តង អាច​និយាយបានថា​៖ កូន​កើត​ពី​ផ្ទៃ​ម្តាយ​តែមួយ ប៉ុន្តែ​ដៀល​សមាជិក​រួម​ផ្ទៃ​ថា​៖ ពូជ​នេះ​មិន​ថ្លៃថ្នូរ​សោះ​ទាំង​ខ្លួនឯង​នឹង​ក៏​ជា​អ្នក​រួម​ផ្ទៃ​ជាមួយ​គេ​ដែរ ។ នេះ​បាន​គេ​ហៅថា ហែកសំពត់​ឲ្យ​អ្នក​ក្រៅ​មើលងាយ​មាយា​ទ​។ លោក បាន​បញ្ជាក់ថា តាមច្បាប់​នៅ​កូរ៉េ​គឺជា​ប់​។​

​នៅមុននេះ​បន្តិច ល្ងាច​ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ​២០១៩​នេះ លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ បានលើកឡើង​តាមរយៈ​ផេ​ក​ផ្លូវការ​របស់លោក​ថា គួរតែមាន​ច្បាប់​ដាក់ទោស ចំពោះ ការជេរប្រមាថ​ទាំងឡាយណា​ដែល​ប៉ះពាល់​ដល់ ជាតិ​សាសន៍ និង​កិត្យានុភាព​ជាតិ រួមទាំង​អំពើ​ទាំងឡាយណា​ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្ដីថ្លៃថ្នូរ វប្បធម៌ កិត្យានុភាព​ជាតិ និង​ជាតិ​សាសន៍​ខ្មែរ​ផងដែរ​។​

​ការលើកឡើង​បែបនេះ​ក្រោយពេល​ផ្ទុះ​រឿង​ពលករ​ចំណាកស្រុក និង​ក្រុម​សិល្បករ ដែល​កំពុងមាន​ការជជែក និង​ឈានដល់​ការប្ដឹង​គ្នា​ទៀតផង​។ ជាមួយគ្នានេះ​លោក ថា​នឹង​ពិចារណា​ចំណុច​នេះ , ជារួម អ្នក​ដែល​ធ្វើអំពើ​ណា​ជាហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ​គួរ​មានទោស ឯ​អ្នក​ជេរប្រមាថ​រហូត​ដៀល​ដល់​ជាតិ​សាសន៍​របស់ខ្លួន​ក៏​គួរ​មានទោស ព្រោះ​មាន​បុគ្គល​ខ្លះ​ធ្វើ​ទង្វើ​នាំ​ភាព​អាប់ឱន​ដល់​វប្បធម៌ សាសនា សេចក្ដីថ្លៃថ្នូរ រួមទាំង​កិត្យានុភាព​ជាតិ ហើយ​បុគ្គល​ផ្សេងទៀត​ទៅ​ជេរ​បុគ្គល​នោះ ដោយ​ដៀល​ជាតិ​សាសន៍​ទាំងមូល ជារួម​គួរ​មានច្បាប់​ព្រហ្មទណ្ឌ​ដាក់ទោស​តែម្ដង ។​

​ចំណែក​លោក​ឆាយ ធី មេឃុំ​ប៉ា​តេ បានសរសេរថា អ្នក​លួច​ថត​មាន​ចេតនា​បង្ករឿង បុគ្គល​អ្នករាំ​មិនបាន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​អ្នកដទៃ បើ​អ្នករាំ​ប្រព្រឹត្ត​ខុស​សមត្ថកិច្ច​នៅ​ព្រលានយន្តហោះ​ជា​អ្នក​ចាត់វិធានការ មិនមែន​អ្នក​ថត​ហ្នឹង លួច​ថត​ហើយ ថែមទាំង​បង្ហោះ​ជា​សាធារណៈ ។ នេះ​ជា​អំពើ​ខុសច្បាប់ នេះ​មិនទាន់​គិត​ពីបទ​ជេរប្រមាថ​ជាតិ​សាសន៍​ខ្មែរ​។​

​រីឯ​តារា​សម្តែង សុ​ភ័​ណ្ឌ លីដា បាន​បញ្ចេញ​នូវ​ទស្សន​ផ្ទាល់​លើ​បណ្តាញ​សង្គម​របស់​កញ្ញា​ថា ចំពោះ​ខ្ញុំ​វិញ​គិត​ថាបើ​បងប្រុស ឡេង ណា​វ៉ា​ត្រា នឹង បងប្រុស ហេង ឡុង វា​អ្នកអែង​ក៏​គាត់​មិន​ខុស​ដែល តែ​នៅ​ដាក់​ទិច​ពេក​ផង បើ​វា​ដៀល​ពូជខ្មែរ​ឡើង​ពេញមាត់​នេះ​: ហើយ​បើ​មិន​ទៅ​ទើស​គេ​មុន សុខៗ​ក៏​គេ​មិន​ទៅ​វាយ​អ្នកអែង​ទេ ព្រោះ​គេ​អ្នកសិល្បៈ​ឲ្យ​គេ​ទៅ​ស្គាល់​ទៅ​វាយ​អ្នកអែង​ម៉េច​…??? មានតែ​អ្នក​ទេ​ស្គាល់​គេ​ទើស​គេ នេះ​មាន​ទាំង​video ទៀត ហើយ​អា​អ្នក​ថត​នឹង ខ្ញុំ​ចង់ដឹង​ណាស់ ហ្សែ​ន​អ្នកអែង​កើតចេញពី​សត្វ​អី​បាន​ហា បាន​ហ៊ាន​មក​និយាយ​ពេញមាត់​ហ្សែ​ន​ខ្មែរ នឹង​…? ហើយ​ជួយ​បកប្រែ​ទិច​មក ហ្សែ​ន​ខ្មែរ​នឹង​ម៉េច​….? ខ្ញុំ​គិតថា​ខ្មែរ​មិនអាក្រក់​ទេ តែបើ​ខ្មែរ​អាក្រក់​ខ្លាំង ព្រោះតែ​ខ្មែរ​មាន​អា​ប្រភេទ​ហ្សែ​ន​មនុស្ស​ដូច​អស់​អ្នកអែង​នឹង សិល្បៈ​ខ្មែរ​មិន​រីក​ចម្រើន ក៏​ព្រោះតែ​មនុស្ស​ដូច​អ្នកអែង​នឹង​ហើយ​។​

​រឿងនេះ​ផ្អើល​ដល់​លោក​ខឹម វាសនា ដែលជា​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បានចេញ​សា​វែង​អន្លាយ​បកស្រាយ​ជំនួស​យុវជន​នោះ​ថា ទីមួយ គេ​ចោទថា​ដៀល​ខ្មែរ​ទាំងអស់​។ ពាក្យ​ថា​ខ្មែរ​គឺ​សំដៅ​ខ្មែរ​លើសពី​៥០%​ឡើងទៅ ឬ​ខ្មែរ​ទូទៅ តែ​មិនមែន​ខ្មែរ​ទាំងអស់​ទេ​។ បញ្ហា​ខ្លាំងណាស់​ដែល​មនុស្ស​មិន​យល់​ន័យ​ពិត​នៃ​ការប្រើ​ភាសា​ខ្មែរ ហើយ​តាំងខ្លួន​ជា​អ្នកការពារ​ខែ្មរ​ដោយ​យកមុខ និង​ដើម្បី​លាង​គំនុំ​នឹង​ក្រុម​ណា​មួយ ដោយ​មួល​ចេតនា​របស់​អ្នក​ស្មោះត្រង់​ដែល​ប្រើពាក្យ​ខ្មែរ​នេះ​។

​ការទទួលយក​ការពិត​ដែលជា​ចំណុច​មិនល្អ មិន​ត្រឹមត្រូវ​របស់ខ្លួន ជា​ចំណុច​ចាប់ផ្តើម​នៃ​ការអភិវឌ្ឍ​ទៅរក​ភាពប្រសើរ​។

​ទី​ពីរ បើ​មិន​ពេញចិត្ត​អ្នករាំ​នៅ​ព្រលានយន្តហោះ ម្តេច​មិន​ដៀល​តែ​អ្នករាំ​នៅ​ព្រលានយន្តហោះ​ហ្នុ​ង​ទៅ ម្តេច​មក​ដៀល​ខ្មែរ​ទាំងអស់​ធ្វើ​អី​? ចិត្ត​អ្នក​ដៀល​មិនមែន​ចង់​ដៀល​តែ​ខ្មែរ​ដែល​រាំ​នៅតាម​ព្រលានយន្តហោះ​នោះទេ ហើយក៏​មិនមែន​ដៀល​ខ្មែរ​ទាំងអស់​នោះដែរ គឺ​ចិត្ត​គេ​ចង់​ដៀល​ខ្មែរ​ទូទៅ លើសពី​៥០%​ឡើងទៅ​ដែលមាន​ចរិត មិន​ថ្លៃថ្នូរ​បែប​ហ្នឹង​។

​ទី​បី គេ​ចោទថា អ្នក​ថត​ហ្នឹង លួច​ថត​គេ​ក្នុង​ទីសាធារណ​:​ដោយ​មិនបាន​សុំ​ការអនុញ្ញាត ហើយ​ចោទថា​ជា​រឿង​ខុសច្បាប់​។ សួរថា​តើ​អ្នកចោទ​គេ​ថា​ខុសច្បាប់​ហ្នឹង តើ​អ្នកមាន​បានដឹង​ពី​ច្បាប់​នៅ​ម៉ាឡេស៊ី ស្តីពី​ការថតរូប​របស់គេ ក្នុង​ទីសាធារណ​:​អត់​? តើ​ថតរូប​មនុស្ស​ប្រព្រឹត្ត​ខុសឆ្គង​នៅ​ទីសាធារណៈ​ជា​រឿង​ខុសច្បាប់​ឬ​? ហើយ​រឿង​កើត​នៅ​ម៉ាឡេស៊ី បើ​ចង់​ប្តឹង ត្រូវ​ប្តឹង​នៅ​ម៉ាឡេស៊ី​។ ឥឡូវ កុំ​ទាន់​និយាយ​ដល់​រឿង​ខុសច្បាប់ ឬ​អត់ ក្នុង​មនសិការ​ជាម​នុស្ស បើ​អ្នក​បានឃើញ​ទង្វើ​ណាមួយ​ខុសឆ្គង មិន​សមរម្យ មិន​ត្រឹមត្រូវ ហើយ​អ្នក​ថត​ទុក ឬក៏​ផុស​ឲ្យ​គេ​ដឹង សួរថា​តើ​វា​ត្រឹមត្រូវ​ដែរឬទេ​? ហើយ​បើ​អ្នក​ចាំ​សុំ​ការអនុញ្ញាត​ថត ពី​មនុស្ស​ដែល​កំពុង​រឿង​ធ្វើ​ខុស​នោះ តើ​មាន​វីដេអូ​ពី​មនុស្ស​ខូច មនុស្ស​អាក្រក់​ឯណា ឲ្យ​បងប្អូន​បានឃើញ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដូច​សព្វថ្ងៃនេះ​??​។​

​លុះ​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ដដែល បាន​បង្ហោះ​សារ​ភ្ជាប់​ជាមួយនឹង​រូបភាព​យ៉ាង​ដូច្នេះ​ថា ៖ “​ព្រឹក​មិញ នៅ​ព្រលានយន្តហោះ​ប្រទេស​កូរ៉េ តារា​និង​ឧកញ៉ា​មួយក្រុម បានមក​រករឿង​យើង ហើយ​លោក​ឧកញ៉ា​ម្នាក់នេះ​លោត​មក​វាយ​យើង​។ បន្តិចទៀត ខ្ញុំ​នឹង​បញ្ចេញ​វីដេអូ​នេះ​”​។ ប៉ុន្តែ​មុន​ការ​បង្ហោះ​បញ្ហា​នេះ បុរស​ខាងលើ​បាន​បង្ហោះ​វីដេអូ ដែល​ខ្លួន​បាន​ថត​ក្រុម​អ្នកសិល្បៈ​ថែមទាំង​បាន​ប្រើប្រាស​ពាក្យសម្តី​ធ្ងន់ៗ​ជាច្រើន ដូចជា​ពាក្យ​ដៀល​ថា “​ពូជខ្មែរ​ជា​ពូជ​មិន​ថ្លៃថ្នូរ​” នៅក្នុង​វីដេអូ​ផងដែរ តែ​ពេលនេះ​វីដេអូ​នោះ​ត្រូវបាន​បុរស​ម្ចាស់​គណនី​លុបចោល​បាត់​ហើយ យ៉ាងណា​ក៏​នៅមាន​គេ​ទាយ​យក​វីដេអូ​នោះមក​ទុក និង​ចែករំលែក​ត​គ្នា​ពេញ​បណ្តាញ​នៅឡើយ​។

​ទោះយ៉ាងណា ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ដដែល នៅ​យប់​ថ្ងៃទី​១២​កញ្ញា​នេះ ក៏បាន​ចេញ​ឃ្លី​ប​វីដេអូ​មួយ​ឆ្លើយតប​ទៅ​ភាគី​ម្ខាង​ទៀត ដោយបាន​អះអាងថា​ខ្លួន​មិនបាន​ខុស​នោះទេ ព្រោះថា​ខ្លួន​ថត​នៅ​ទីសាធារណៈ ហើយក៏​មិនបាន​លួច​ថត​វីដេអូ​ដែរ​។ យុវជន​ម្ចាស់​វីដេអូ​នោះ បាន​ហៅ​ក្រុម​សិល្បៈ​ទាំងនោះ​ថា ជា​ក្រុម​ពាលា​អាវ៉ាសែ ច្រៀង​រាំ​គ្មាន​សណ្តាប់ធ្នាប់​។ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​នោះ បាន​និយាយថា បើសិន​គេ​ប្តឹង ខ្ញុំ​ក៏​សុខចិត្ត​ចាញ់​ដែរ ហើយ​ខ្ញុំ​បង់លុយ និង​សុំ​ទៅ​គឺ​ចប់​ហើយ ប៉ុន្តែ​ការសុំ​ទោស​នោះ​គឺ​ចេញ​តែ​ពី​មាត់​ប៉ុណ្ណោះ មិន​ចេញពី​ក្នុង​ចិត្ត​ទេ ។

​ម្ចាស់​ផេ​ក Bun Hoeun Sanh បានសរសេរថា តាំង​ព្រឹក​មិញ​ម្ល៉េះ គេ​មក​គម្រាម​ផង សុំ​សម្រួល​ផង ចង់​ប្រើ​អំពើ​ហឹ​ង្សា​ផង សុំទោស​ផង ខ្ញុំ​ក៏បាន​ដាក់​Only me​ទៅ ព្រោះ​ចង់​បញ្ចប់រឿង​។ ប៉ុន្តែ​ឥរិយាបទ​របស់​ពួកគេ មិនមែន​សុំ​សម្រួល​ទេ គេ​សរសេរ​ប្តឹង​អ​ញ្ចេះ​អ​ញ្ចុះ អញ្ចឹង​ខ្ញុំ​ដាក់​Public​វិញ​។ យប់​បន្តិច​ខ្ញុំ​សរសេរ​លំអិត​បកស្រាយ សូម​FanFan​ផ្កាប់មុខ​ទាំងអស់ ជួយ​Like Share អោយ​Idol​ខ្លួន​ឃើញ​ផង​។​

យោង​តាមរយៈ​ម្ចាស់​គណនី ហ្វេ​ស​ប៊ុ​ក​ខាងលើ ដដែល​បានបង្ហាញ​ទិដ្ឋភាព​វីដេអូ​ហើយ ដោយនៅ​ក្នុងនោះ​ម្ចាស់​គណនី​រូបនេះ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖”(​ពី​ព្រលានយន្តហោះ​កូរ៉េ ពេលព្រឹក​) តាម​ជើងយន្តហោះ​ជាមួយគ្នា ខ្ញុំ និង​ក្រុមការងារ​បានចេញ​ដំណើ​រ​ពី​ព្រលានយន្តហោះ​ភ្នំពេញ ទៅ​ព្រលាន​យន្ត​ម៉ាឡេស៊ី (​កូ​ឡា​ឡាំ​ពួ​) រួច​បន្តដំណើរ​តាម​ជើងយន្តហោះ​ម៉ាឡេស៊ី ទៅកាន់​ប្រទេស​កូរ៉េ ដូច​ទៅនឹង​ក្រុម​តារា​មួយក្រុម រួមទាំង​ឧកញ៉ា​ម្នាក់​ផងដែរ​ដែល​នៅក្នុង​ក្រុម​ជាមួយ​តារា​នោះ​។ មកដល់​ព្រលានយន្តហោះ​ម៉ា​ឡេ ខ្ញុំ​នឹង​ក្រុមការងារ ដើរ​យ៉ាង​ស្ងៀមស្ងាត់ និង​មាន​របៀបរបប ចំណែក​ក្រុម​តារា និង​ឧក​ញ្ញា​នោះ ដើរ​បណ្តើរ ចាក់​បាស់​រាំ​បណ្តើរ មិន​ថា​ក្រៅ​ជណ្តើរយន្ត លើ​ជណ្តើរយន្ត ក្នុង​ព្រលាន​យន្ត​ម៉ាឡេស៊ី ចាក់​បាស់​តម្លង់ និង​រាំ​មិនចេះ​ខ្មាស​គេ មិន​គោរព​ដល់​ភ្ញៀវ​ដទៃទៀត​។ វីដេអូ​ដែល​ខ្ញុំ​ថត​បាន រួច​បាន​បង្ហោះ​កាលពី​យប់មិញ គឺ​ក្រុម​តារា​នោះ ចាក់​បាស់​រាំច្រៀង នៅ​កន្លែង​ផ្លូវ​ដើរ និង​ជា​កន្លែង​ដែល​គេ​សម្រាក រង់ចាំ​ស្តាប់​ដំណឹង​ពី​ការប្រកាស​របស់​មន្ត្រី​ធ្វើការ​ក្នុង​ព្រលាន​។

សកម្មភាព​រាំច្រៀង តួយ៉ាង​នៅ​កន្លែង​ព្រលានយន្តហោះ ជា​សកម្មភាព​អសីលធម៌ មិនចេះ​ខ្លាចចិត្ត​អ្នកដទៃ​ដែល​គេ​ចង់​សម្រាក​បន្ទាប់ ពី​ហត់ នឿយ​ក្រោយ​ចុះ​ពី​យន្តហោះ ម្យ៉ាងទៀត​វា​បាន​ទាញ​តម្លៃ​ជនជាតិខ្មែរ​ឱ្យ​ធ្លាក់ចុះ តាមរយៈ​សកម្មភាព​អសីលធម៌របស់​តារា​ទាំងនោះ រួមទាំង​លោក​ឧក​ញ្ញា​នោះ​ផង​ដែល​រាំ​ប្រកាច់ប្រកិន​ពេញ​ផ្លូវ​ដើរ​។​

​វីដេអូ​ខាងក្រោម​នេះ ខ្ញុំ​មិន​បកស្រាយ​ទៀត​ទេ ចុច​មើលទៅ តែ​ខ្ញុំ​គ្រាន់តែ​ចង់​ប្រាប់ថា ពួកគេ​ដូចជា​ដាក់​ម៉ូ​គ្នា​អញ្ចឹង ឡេង ណា​វ៉ា​ត់​ត្រា ចូលមករក​វាយ​ខ្ញុំ គ្នា​វា​នៅក្បែរ​ខ្ញុំ​ចាប់​កញ្ឆក់​ទូរ​សព្ទ​ដៃ​របស់ខ្ញុំ​បិទ​ចោល ក្នុង​បំណង​មិន​ចង់ឱ្យ​ខ្ញុំ​ថត​ជាប់​សកម្មភាព វា​លោត​មក​វាយ​ខ្ញុំ​។ ក្នុង​វី​ដេ​នេះ ខ្ញុំ​បាន​កាត់ត​ដូរ​ប្លង់​ពី​ Camera​ សមាជិក​ខ្ញុំ ត្រង់​កន្លែង ​ឡេង ណា​វ៉ា​ត់​ត្រា​ វា​លោត​មក​វាយ ហើយគ្នា​វា​កញ្ឆក់​ទូរស័ព្ទ​ខ្ញុំ​បិទ​ចោល​ ។​

​ហ្វេ​ស​ប៊ុ​ក Ratana EN បាន​រៀបរាប់ថា យើង​ថា​បោះ​បាយបិណ្ឌ​មិនល្អ គេ​ថា​គេ​ជា​ខ្មែរ​ស្រឡាញ់​ប្រពៃណី​ណាស់​។ គេ​ចាក់​ចម្រៀង​ច្រៀង​រាំ​កណ្តាល​ព្រលានយន្តហោះ​នៅ​ស្រុក​គេ​អា​ឡេ​អា​ឡូ យើង​ជួយ​ប្រាប់ថា​នោះ​ជា​ប្រពៃណី​មិនល្អ​ទេ វា​ប៉ះពាល់​ដែល​ខ្មែរ​ដទៃទៀត គេ​ថា​កុំ​ពូកែ​ទើស​ពេក គេ​ត្រូវ​កា​រស​ប្បាយ​។ ហើយ​ចុងក្រោយ​គេ​យំ​បោក​ខ្លួន​ថា​គេ​ជា​ជនរងគ្រោះ រួច​ប្តឹង​យើង​ដោយ​ចេតនា​អាក្រក់​ជួជាតិ គឺ​គេ​ចង់​រុញ​យើង​ឲ្យ​ស្លាប់​ក្រោម​ពាក្យ​ថា​មើលងាយ​សាសន៍​ខ្មែរ​ទៀត​។​

​ឱ​! ពាក្យ​ថា​ជប៉ុន​ជា​ជនជាតិ​ល្អ តើ​អ្នក​គិតថា​គ្មាន​ជនជាតិ​ជប៉ុន​ណាមួយ​ជា​ចោរ ឬ​គ្មាន​ម៉ាហ្វីយ៉ា​ជប៉ុន​ឬ​យ៉ាងម៉េច​? មិនមែន​ដូច្នោះ​ទេ​លោក​ខ្មែរ នោះគេ​គ្រាន់តែ​សម្គាល់​បាន​ថា យ៉ាងហោចណាស់​ក៏មាន​ពលរដ្ឋ​ជប៉ុន លើសពី​ពាក់កណ្តាល​ដែរ​ដែល​ល្អ តែ​ប៉ុណ្ណឹង​ទេតើ​!

ដូច្នេះ​តើ​គេ​ប្រុង​រុញ​យើង​ឲ្យ​ស្លាប់​ដោយ​ថា​យើង​មើលងាយ​សាសន៍​ខ្មែរ នោះ​វា​ជា​ចេតនា​អ្វី​?

ងាកមើល​លោក​ខ្មែរ​ខ្លះ ចេញមក​ដឹង​តែ​ស្អប់​ពួក ​LDP ​យកតែ​ម្តង ដោយ​មិន​មើល​ហេតុ​មិន​មើល​ផល​ឲ្យ​គ្រប់​ជ្រុងជ្រោយ មិន​ពិចារណា​ថ្លឹងថ្លែង និង​មើលថា​ទំនង​ឬ​មិន​ទំនង​ទេ​អី​? អី​ក៏​អគតិ​លើ ​LDP ​ម្ល៉េះ​លោក​? អូ​ហ៍​! ឬមួយ​ហេតុតែ​ស្អប់​យួន​ពេក ទោះបី​យួន​ប្រាប់ថា នែ៎​! ខំរៀន​សូត្រ ខំធ្វើការ កុំ​រវល់​តែ​ច្រៀង​រាំ​ពេក​ប្រយ័ត្ន​អញ​យក​ដី​អស់ អីចឹង​លោក​ខ្មែរ​សុខចិត្ត​អស់​ដី មិន​ខ្ចី​ធ្វើតាម ទោះ​ដឹងថា​យួន​និយាយ​ត្រូវ​ក៏ដោយ​ឬ​? ហ្នឹង​ឬ​ជនជាតិ​ថ្លៃថ្នូរ​?

​ព្រម​ទទួល​ថា​ខ្លួន​អន់​ជា​ច្រក​តែមួយគត់​សម្រាប់​អភិវឌ្ឍន៍​ខ្លួន​។ អួត អឿ ជឿ ជោរ ល្ងង់​ធ្វើ​ចេះ នាំ​ឲ្យ​ខ្លួន​អត់​កំណើត​៕​ ដោយ​៖​កូ​ឡាប​

spot_img
×