Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រឿងញៀន​ជិត​កន្លះ​គីឡូក្រាម​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បង្ក្រាបបាន​

spot_img

​បន្ទាយមានជ័យ​៖​ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​១២​ខែកញ្ញា​នេះ បាន​ផ្សព្វផ្សាយ​ថា នៅវេលា​ម៉ោង​១៥​និង​០០​នាទី ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង ប្រកបដោយ​ឯកសណ្ឋាន​ត្រឹមត្រូវ បាន​ចុះ​ល្បាត​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ និង រក្សា​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយប៉ែត ពេលទៅដល់​ចំណុច​ជិត​ភូមិ​សាមគ្គី​មានជ័យ សង្កាត់ និង​ក្រុង​ប៉ោយប៉ែត ស្រាប់តែ​ប្រទះឃើញ​មនុស្ស​ប្រុស ស្រី ២​នាក់ កំពុង​ឈរ​នៅ​កន្លែង​ទី ងងឹត ពេលនោះ​កម្លាំង​មានការ​សង្ស័យ​ក៏​ឃាត់ខ្លួន​ដើម្បី​ត្រួតពិនិត្យ​ហើយ​រកឃើញ​គ្រៀង​ញៀន​តែម្តង​។

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​ប្រាប់​ឱ្យដឹងថា ក្រោយពី​ឆែកឆេរ​រកឃើញ​គ្រឿង​ហើយ​នោះ​កម្លាំង​របស់លោក​ក៏​នាំខ្លួន​យកមក​បញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ដើម្បី​សាកសួរ​ចម្លើយ​។ លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​ប្រាប់​ឱ្យដឹងទៀតថា នៅពេល​យកមក​ដល់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាន ធ្វើការ​ឆែកឆេរ​បន្តបន្ទាប់​រកឃើញ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ចំនួន​១៣​ថង់ នៅក្នុង​បំពង់​ជ័រ​ពណ៌​ខៀវ ក្នុងនោះ​មាន​៩​កូន​ថង់​តូច និង​៤​ថង់​ធំ ស្មើនឹង​ទម្ងន់​សរុប ៤៥៤,២​ក្រាម​(​បួន​រយ​ហាសិប​បួន​ក្បេ​ស​ពីរ​ក្រាម​) ព្រមទាំង​ដកហូត​ទូរ​ស័ព​ដៃ្ទ​ចំនួន​២​គ្រឿង ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ប្រាក់​ខ្មែរ​ចំនួន​៤​ម៉ឺន​រៀល និង​ថង់​សម្រាប់​ច្រក​គ្រឿងញៀន និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ចំណែក​ជនសង្ស័យ​ចំនួន​២​នាក់​នោះ​១/-​ឈ្មោះ ពេក ហេន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់​ម៉ូតូឌុប បច្ចុប្បន្ន រស់នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់ និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

២/-​ឈ្មោះ អ៊ី​ម សុខ​ណា ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​បន្ទប់​ជួល​ក្នុងភូមិ​មិត្តភាព សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ក្រោយពី​សាកសួរ​ចម្លើយ​រួច​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ក្រុង​បាន​កសាង​ឯកសារ​បញ្ជូនមក​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់​ការបន្ត​។ លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​បទល្មើស​គ្រឿងញៀន បានបញ្ជាក់​ឱ្យដឹងថា ដោយ​ទទួលបាន​បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត លោក​បាន​ចាត់​ឱ្យ​ជំនាញ​ការិយាល័យ​បទល្មើស​គ្រឿងញៀន​ខេត្ត​ធ្វើការ​សាកសួរ​ចម្លើយ​បន្ថែម​។ លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង បាន​បន្តទៀតថា តាម​ការ​ស្ដាប់​ចម្លើយ​របស់​ជនសង្ស័យ​ឈ្មោះ ពេក ហេន ភេទ​ប្រុស បាន​ឆ្លើយ​សារភាពថា ខ្លួនគេ​ពិតជា​បាន​រក​សុ​ី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ពិតប្រាកដ​មែន ហើយ​គ្រឿងញៀន​ដែល​រូបគេ​យកមក​លក់​បន្ត គឺ​ទិញ​ពី​ក្មេង​ជនជាតិ​ថៃ ដែលជា​អ្នក​កាន់​គ្រឿងញៀន​ឱ្យ​ជនជាតិ​ថៃ​ម្នាក់ទៀត​ដែល​រូបគេ​ពុំបាន​ស្គាល់​ឡើយ​។ ចំណែក​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ អ៊ី សុខ​ណា ភេទ​ស្រី បាន​ឆ្លើយ​សារភាពថា រូបគេ​ពុំបាន​ជាប់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​នេះ​ទេ គឺ​នាង​បានមក​ទិញ​គ្រឿងញៀន​ពី​ឈ្មោះ ពេក ហេន ដើម្បី​យកទៅ​ប្រើប្រាស់​តែ​ប៉ុ​ណ្នោះ​។ លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង បាន​បន្តទៀតថា តាម​ការ​ស្ដាប់​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ទាំងពីរ​នាក់ និង​យោងតាម​ការធ្វើ​តេស្ត​ទឹកនោម គឺមាន​ភាពស៊ីសង្វាក់​គ្នា​បង្ហាញ​ពី​តម្រុយ​នៃ​បទល្មើស​យ៉ាង​ជាក់លាក់ ព្រមទាំង​មាន​ភស្ដុតាង​គ្រប​គ្រាន់់​ផង​នោះ ដូច្នេះ​ជនសង្ស័យ​ទាំងពីរ​នាក់ អាចធ្វើ​ការចោទប្រកាន់​ពីបទ​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​ពរី​នាក់ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បទល្មើស​គ្រឿងញៀន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×