Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការ ករណី​គាស់​ទម្លុះទម្លាយ​ផ្ទះ​និង​ទូដែក លួច​យក​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប ជិត​បី​ម៉ឺន​ដុល្លារ​

spot_img

​ក្រុង​សៀមរាប​ ៖ នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា នគរបាល​ជំនាញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប ពាក់ព័ន្ធ​ករណីលួច​មាន​ស្ថាន​ទម្ងន់ទោស (​គាស់​ទម្លុះទម្លាយ​ផ្ទះ​និង​ទូដែក​) លួច​យក​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប​។​

បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង របស់ ជនរងគ្រោះ ឈ្មោះ ឪ វន ភេទ​ប្រុស អាយុ ៦៧​ឆ្នាំ មុខរបរ​ជាងសំណង់ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ពោធិ​បន្ទាយ​ជ័យ សង្កាត់​សៀមរាប ក្រុង​/​ខេត្តសៀមរាប ដែល​រងគ្រោះ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ បានធ្វើ​សកម្មភាព​គាស់​ផ្ទះ​ចូល​លួច​ទ្រព្យសម្បត្តិ កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៤​និង​៣០​នាទី​កន្លងទៅ នៅ​ចំណុច ក្នុង​ក្រុមទី​៣ ភូមិ​ពោធិ​បន្ទាយ​ជ័យ សង្កាត់​សៀមរាប ក្រុង​/ ខេត្ត សៀមរាប បណ្តាលអោយ បាត់​បង់លុយ និង​ទ្រព្យសម្បត្តិ គិត​ជា​ទឹកប្រាក់​សរុប​ជិត​បី​ម៉ឺន​ដុល្លារ​។​

​យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ និង​ដោយ​មានការ ចង្អុលបង្ហាញ ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប និង ក្រោម​កិច្ចសហការ​ដឹកនាំ​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនី​ត្រី ភឹង ចិន្តា​រ៉េត និង​លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាល​ក្រុង​សៀមរាប ព្រមទាំង​ដោយ មានការ​សម្រប សម្រួល​ពី​លោក​កើត វណ្ណ​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប បាន​បើក​ការស្រាវជ្រាវ នៅ​បរិវេណ​កន្លែងកើតហេតុ នឹង​បានធ្វើ​ការកំណត់​មុខសញ្ញា​ជនសង្ស័យ​។​

​លុះដល់​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៧​និង​០០​នាទី ខណៈដែល​កម្លាំង​នគរបាល​ក្រុង​សៀមរាប​យើង កំពុង​ល្បាត ក្នុង​មូលដ្ឋាន ក៏​ប្រទះឃើញ​រថយន្ត​មួយគ្រឿង ម៉ាក​ហាយ​ឡិន​ឌ័​រ ព៌​ណ​ទឹកប្រាក់ ពាក់​ផ្លាកលេខ ភ្នំពេញ 1AS 7428 ដូចនឹង​ភិនភាគ​រថយន្ត ដែល​ជនសង្ស័យ ជិះ​ធ្វើ​សកម្មភាព​ខាងលើ ហើយ​ក៏បាន​តាមឃ្លាំមើល រហូត​ដល់ពេល​ព្រលប់​រថយន្ត​នេះ បាន​បើក​ចូល ទៅ​ឈប់ នៅខាងមុខ​សណ្ឋាគារ តាន់​កង ក្នុងភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។ បន្ទាប់មក​កម្លាំង​នគរបាល​ក្រុង​សៀមរាប ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាល​ក្រុង​សៀមរាប ដោយមាន​ការឯកភាព​ពី​លោកស្នងការ បានធ្វើការ​ឃាត់ខ្លួន និង​នាំ​ជនសង្ស័យ​ដែល​ជិះ​ក្នុង​រថយន្ត​នេះ មក​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​។​

​យោងតាម​ការសាកសួរ ដែល​ដឹកនាំ​អនុវត្តន៍​នីតិវិធី​ដោយ លោក​វរសេនីយ៍ទោ នួន ស័ក្តិ​ចំរើន​រិ​ទ្ធ អធិការរង​ទទួល​ការងារ​នគរបាល​យុត្តិធម៌ បាន​ឲ្យ​ដឹងថា ជនសង្ស័យ រូបនេះ ឈ្មោះ តែ​ល ផាន់​នី ហៅ នី ភេទ ប្រុស អាយុ ៣០​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ថ្មគោល​២ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​ឆ្លើយ​សារភាពថា​ពិតជា​បានធ្វើ​សកម្មភាព​ប្រព្រឹត្ត​អំពើ​ដូចខាងលើ​ប្រាកដ​មែន ចំណែកឯ ទ្រព្យសម្បត្តិ និង​លុយ ដែល​លួចបាន ជនសង្ស័យ​រូបនេះ បាន​យក ទៅ​លក់ ដើរ​ចាយ អស់ហើយ​។ វត្ថុតាង​ដកហូត​បាន រថយន្ត​មួយគ្រឿង ម៉ាក​ហាយ​ឡិន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ ភ្នំពេញ 1AS 7428​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​សៀមរាប រៀបចំ​កសាង​សំណុំរឿង​បញ្ចូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×