Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​និង​ភ្នាក់ងារ​ឧក្រិដ្ឋកម្ម NCA សហប្រតិបត្តិការ​យ៉ាង​ល្អប្រសើរ ក្នុងការ​ប្រឆាំង និង​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ​

spot_img

ភ្នំពេញ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​បាន​ថ្លែងថា ភ្នាក់ងារ​ឧក្រិដ្ឋកម្ម NCA និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ភាគី​ទាំង​បាន​ផ្លាស់ប្តូរ​កិច្ចសហប្រតិបត្តិការ​បា​ន​យ៉ាង​ល្អប្រសើរ ក្នុងការ​ប្រឆាំង និង​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ជាពិសេស​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​ការ​ជូ​ញ​ដូរ​កុមារ និង​អនីតិជន​។

​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែកញ្ញា ឆ្នាំ​២០១៩​នេះ​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានអនុញ្ញាត​ឲ្យ​លោក Gerry McGowan មន្ត្រី​ទំនាក់ទំនង​ភ្នាក់ងារ​ឧក្រិដ្ឋកម្ម NCA ចប់​អាណត្តិ ចូលជួប​ជម្រាបលា និង​ណែនាំ​លោក Peter Vernon មន្ត្រី​ទំនាក់ទំនង​ភ្នាក់ងារ​ឧក្រិដ្ឋកម្ម NCA ថ្មី ចូលជួប​សម្តែង​ការគួរសម នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​មានប្រសាសន៍ថា ឆ្លងតាម​ការធ្វើ​កិច្ចសហការ​កន្លងមក​រវាង​ស្ថាប័ន NCA និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ភាគី​ទាំង​បាន​ផ្លាស់ប្តូរ​កិច្ច​សហ​ប្រតិ​ប​ត្ត​ការណ៍​បាន​យ៉ាង​ល្អប្រសើរ ក្នុងការ​ប្រឆាំង និង​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ជាពិសេស​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​ការ​ជូ​ញ​ដូរ​កុមារ និង​អនីតិជន​។ ជាក់ស្តែង​នៅពេល​ថ្មីៗ​នេះ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បានធ្វើការ​ចាប់ខ្លួន​ក៏ដូចជា​បង្ក្រាប​នូវ​ជនល្មើស​រំលោភ​ផ្លូវភេទ​លើ​កុមារ​តាម​សំណើរ​របស់ NCA ផងដែរ​។​

​នៅក្នុង​ជំនួប​ពិភាក្សា​នេះ​ផងដែរ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក៏បាន​លើកទឹកចិត្ត​ឲ្យ NCA បន្ត​ជួយ​ដល់​កម្ពុជា​លើ​ការងារ​បណ្តុះបណ្តាល ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​ជំនាញ​ប្រឆាំង​ការ​ជូ​ញ​ដូរ​មនុស្ស​។​

​ជាការ​ឆ្លើយតប ភាគី NCA បាន​ប្តេជ្ញា​ថា​នឹង​ជួយ​កម្ពុជា​ទៅលើ​វិស័យនេះ និង​សន្យា​ផ្តល់ព័ត៌មាន​នានា ពាក់ព័ន្ធ​នឹង​បទល្មើស​លើ​កុមារ​មក​អគ្គស្នងការ​ដ្ឋា​ន​នគរបាលជាតិ ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​ស៊ើបអង្កេត​សហការ​ធ្វើយ៉ាងណា​ការពារ​កុមារ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​

​គួរបញ្ជាក់​ផងដែរ​ថា ស្ថាប័ន NCA និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ចុះ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា MOU ដែល​បានបង្ហាញ​ពី​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​រវាង​ស្ថាប័ន​ទាំងពីរ​ផងដែរ​៕ ​ដោយ​ ៖ ​កូ​ឡាប​

spot_img
×