Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី កំណត់​ទិស​ក្នុងការ​គាំទ្រ​ដល់​វិស័យ​ឯកជន លើ​ការវិនិយោគ​វិស័យ​សំណង់​

spot_img

ភ្នំពេញ​៖ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​បញ្ជាក់ថា លោក​តែងតែ​ទទួល​ការណែនាំ​ពី សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដើម្បី​កំណត់​ទិស​ក្នុង​ការគាំទ្រ​ដល់​វិស័យ​ឯកជន ព្រោះថា​ការវិនិយោគ​ទាំងអស់​ដែលមាន​លក្ខណៈ​រឹងមាំ ។​ចំ​ណែ​ល​អ្នកឧកញ៉ា​គិត ម៉េង ក៏បាន​ស្នើ​ទៅ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដើម្បី​បង្កើត​ក្រុមការងារ​ពិភាក្សា​ពី​បញ្ហា​សំណង់​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​ជា​សុផារ៉ា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បាន​ហើយ​បើក​កិច្ចប្រជុំ​ជាមួយ​ប្រតិភូ​សភាពាណិជ្ជកម្ម​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ ២០១៩​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ​អ្នកឧកញ៉ា​គិត​ម៉េង​ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​លើកឡើងថា កន្លងមកនេះ​សភាពាណិជ្ជកម្ម​កម្ពុ​ជាមាន​ក្រុមការងារ​ទាំង​១០ ដើម្បី​ដោះស្រាយ​ការងារ​ពាក់ព័ន្ធ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន​ពន្ធដា​រ ក្រសួងកសិកម្ម ពាណិជ្ជកម្ម​ជាដើម​។ សភាពាណិជ្ជកម្ម​សង្កេត​ឃើញថា ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល គឺមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ក្នុងនោះ​វិស័យ​អប់រំ​មានការ​កើនឡើង​ទាំង​សាលា​បរទេស ឯកជន និង​រដ្ឋ រី​ឯក​វិស័យ​សុខាភិបាល គឺមាន​ការកើនឡើង​នៅ​មន្ទីរពេទ្យ​ឯកជន និង​រដ្ឋ រីឯ​វិស័យ​សំណង់​ឃើញ​មានការ​រីកចម្រើន​យ៉ាងខ្លាំង ដូច្នេះ​អ្នកឧកញ៉ា​ក៏បាន​ស្នើ​ទៅ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដើម្បី​បង្កើត​ក្រុមការងារ​ពិភាក្សា​ពី​បញ្ហា​សំណង់​នេះ​។ អ្នកឧកញ៉ា គិត ម៉េង បញ្ជាក់ថា​នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដើម្បី​សន្ទនា​គ្នា​សំដៅ​ទទួលបាន​ផលប្រយោជន៍​ទាំងអស់គ្នា​។​

​ជាមួយនេះ​លោក​ឧកញ៉ា លី​ហួរ បានឱ្យដឹងថា​នេះ​ជា​លើកទីមួយ​ហើយ​ដែល​ក្រុមការងារ​វិស័យ​សំណង់ និង​អចលនទ្រព្យ វិស័យ​ឯកជន និង​មន្ត្រីរាជការ​បាន​ជួបប្រជុំគ្នា​។ ក្នុង​កិច្ចប្រជុំ​នេះ​មាន​របៀបវារៈ​ចំនួន ៥ ចំណុច​ដែល​ស្នើឡើង​ដោយ​វិស័យ​ឯកជន​និង​បញ្ហា​ផ្សេងទៀត​។ របៀបវារៈ​ទាំង ៥ នេះ​មាន​បញ្ហា​ភាពយឺតយ៉ាវ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​ជាពិសេស​នៅ​ខេត្ត​ព្រះសីហនុ ការបាត់​ជំនឿ​ទុកចិត្ត​របស់​អតិថិជន​ចំពោះ​គុណភាព​សំណង់​អគារ​នានា​ការបាត់បង់​កន្លែង​រំដោះ និង​បង្ហូរ​ប្រព័ន្ធ​ទឹកលូ​កខ្វក់ បញ្ហា​ការស្នើសុំ​លិខិតអនុញ្ញាត​សាងសង់​មាន​រយៈពេល​យូរ​រហូតដល់ ៦១២ ឡើង​ដែរ​បញ្ហា​នេះ​ធ្វើឱ្យប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការស្នើសុំ​អាជ្ញា​បណ្ណ​នៅ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​ការប្រើប្រាស់​ស្តង់ដារ និង​ការបញ្ជាក់​អំពី​គុណភាព​សំណង់​។​

​ក្នុងឱកាស​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចាត់ទុកថា​ប្រតិភូ​សភាពាណិជ្ជកម្ម និង​វិស័យ​ឯកជន ទាំងអស់​ជា​ដៃគូ​ដ៏​មាន​សារសំខាន់​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។ លោក​ឧបនាយករដ្ឋមន្ត្រី​បានបញ្ជាក់​ថា​លោក​តែងតែ​ទទួល​ការណែនាំ​ពី សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដើម្បី​កំណត់​ទិស​ក្នុង​ការគាំទ្រ​ដល់​វិស័យ​ឯកជន​។ ម្យ៉ាងទៀត​ការវិនិយោគ​ទាំងអស់​ដែលមាន​លក្ខណៈ​រឹងមាំ គឺមាន​ការវិនិយោគ​ដែល​កើតចេញពី ការខិតខំ​ប្រឹងប្រែងរ​បស់​ប្រតិភូ​ទាំងអស់​ដែលជា​កិច្ចការ ជា​អ្នក​ផ្ដួចផ្ដើម ជា​អ្នក​ស្គាល់​ការពិត​អំពី​កត្តា​ប្រវត្តិសាស្ត្រ ស្គាល់​នូវ​អ្វី​ដែលជា​ជីវភាព​ប្រក្រតី​របស់​ប្រជាពលរដ្ឋ និង​តម្រូវការ​ជាក់ស្ដែង ដែល​ទាំងអស់នេះ​សុទ្ធតែជា​ស្ថាបនិក ជា​ដៃគូ​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន​។ ក្នុងនាម ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​សា​ការី​ទាំងអស់ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបង្ហាញ​ពី​ក្ដី​រីករាយ​ក្នុងការ​ពិភាក្សាគ្នា​ជាមួយ​ប្រតិភូ​សភា​ពាណិជ្ជកម្ម​និង​វិស័យ​ឯកជន នៅ​គ្រប់​ករណី និង​គ្រប់​របៀបវារៈ​ដែល​បានស្នើ​ឡើង​ដោយ​ហើយ​ក្នុងករណី​ដែល​ការពិភាក្សាគ្នា​នាពេលនេះ​មិនទាន់បាន​ជោគជ័យ ឬ​មិនទាន់​ដាច់​សាច់​នោះ​យើង​នឹង​បន្ត​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ដាច់ដោយឡែក​ផ្សេងទៀត​រហូត​ទទួលបាន​ជោគជ័យ​គ្រប់​ជ្រុងជ្រោយ​៕​ ដោយ ៖ កូឡាប

spot_img
×