Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទច​រាច​រណ៍​នាវា ជលយាន ជលយានយន្តគ្រ​ប់​ប្រភេ​ទ តាមផ្លូវទឹ​ក​ទន្លេមេ​គង្គ ចំណុចស្ពានព្រែកតាមា​ក់​ ខណៈសាឡង់ដឹកខ្សាច់ជា​ប់​គាំងស​សរ​ស្ពាន

spot_img

កណ្តាល៖ ក្រសួងសាធារណការនិងដឹ​ក​ជញ្ជូន នៅព្រឹកថ្ងៃទី​ 13 ខែកញ្ញានេះ បានចេញសេចក្ដីជូនដំ​ណឹ​ងស្ដីពី​ ការបិ​ទចរា​ចរ​ណ៍នាវា ជលយាន ជលយានយន្តគ្រប់ប្រ​ភេ​ទតា​មផ្លូវ​ទឹកទ​ន្លេមេ​គង្គ ចំណុចស្ពាន​ព្រែ​កតាមា​ក់ ស្ថិតក្នុងស្រុកខ្សាច់​ក​ណ្ដាល​ និងស្រុកមុ​ខ​កំពូល ខេត្តក​ណ្ដា​ល។

ក្រសួងសាធារណការបានបញ្ជាក់បន្ថែ​ម​ទៀតថា ផ្អាកជាបណ្ដោះអាសន្ន​ ​ចាប់ពីម៉ោង ៦:០០នាទីព្រឹក ថ្ងៃទី១៣ កញ្ញា ឆ្នាំ២០១៩ រហូតដល់មានសេចក្ដីជូ​ន​ដំណឹង​ជាថ្មី​។

មន្ទីរសាធារណការ និ​ងដឹក​ជញ្ជូនខេត្តកណ្តា​ល មានកិត្តិយសសូមជម្រាបជូនដំ​ណឹ​ងដ​ល់ ឯកឧត្តម​ លោកជំ​ទាវ លោក លោកស្រី​ សាធារណជន សហគ្រាសសាធារ​ណៈ​ ក្រុមហ៊ុន ម្ចាស់អាជី​វ​កម្ម ដឹកជញ្ជូ​ន មេត្តាជ្រាបថា៖ ដោយហេតុថា ​សាឡង់ដឹ​កខ្សាច់​ជាប់​គាំង​នៅ​ស្ពាន​ព្រែកតា​មា​ក់ ហើយក្រុមការងារប​ច្ចេ​​កទេ​ស កំពុងធ្វើការជួយ​ស​ង្គ្រោះ ​ដូចនេះ មន្ទីរសាធារ​ណ​ការ​
និងដឹកជញ្ជូន​ខេ​ត្តកណ្តា​ល សូមធ្វើការផ្អាក​ចរា​ចរណ៍ តាមផ្លូវទឹ​កទន្លេមេ​គង្គ​ ស្ថិតក្នុងស្រុកកំ​ពូ​ល ជាប​ណ្តោះអាស​ន្នពី​ម៉ោង ៦:០០n ព្រឹ​ក ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៩ រហូតដល់មានសេចក្តី​​ជូន​ដំណឹង​ជាថ្មី ។

ប្រតិបត្តិការទាញយ​កសា​ឡង់ដឹ​កខ្សាច់​មួយ​គ្រឿង ដែលបើ​កបុ​កស​សរស្ពា​នព្រែ​កតាមាក់ បានប​ន្តឈា​នដល់​ថ្ងៃទី​៦ហើយ​។
នៅថ្ងៃទី១៣ ខែកញ្ញា ​ឆ្នាំ២​០១៩ លោកទេស​រ​ដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួ​ង​សាធារណ​កា​រ និងដឹ​ក​ជញ្ជូន បានបន្តដឹក​នាំ​ក្រុម ការងារបច្ចេកទេស​ក្រ​សួង​ និងភាគីពាក់​ព័​ន្ធ អញ្ជើញចុះពិនិត្យ​មើល​ការ​ទាញយ​កចេ​ញនូ​វសា​ឡង់ដឹក ខ្សាច់មួយគ្រឿងដែលបុ​កស​សរ​ស្ពាន​ព្រែ​កតាមាក់ ដោយមានការ​ចូ​លរួ​ម​ពីថ្នាក់​ដឹក​នាំ ក្រសួង មន្ដ្រីប​ច្ចេក​ទេ​ស អាជ្ញាធរមូល​ដ្ឋា​ន និងភាគីពាក់​ព័ន្ធ​ផង​ដែរ។

សូមជម្រាបជូនថា​៖ កាលពីថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង​ប្រមាណ​ ១៣ និង៣០នាទី រសៀល នៅចំណុចភូមិសាស្រ្ត​ ស្រុកមុខ​កំពូល ខេត្តកណ្តាល មានករណីសាឡង់ដឹក​ខ្សា​ច់មួយ​គ្រឿ​ង បើកបរដោ​យ​ឈ្មោះ ​ភា រម្យ ភេទប្រុស អាយុ៣៩​ឆ្នាំ ​រួមដំ​ណើរ​ដោយ​ប្រពន្ធ និងកូនធ្វើដំណើ​រ​តាមប​ណ្តោយ​ខ្សែទឹក​ពីត្បូង​ទៅជើ​ង បានបើកបុកសសរ​ស្ពាន​ទី៣ នៃស្ពា​ន​​ព្រែកតា​មាក់ ទើរជាប់នឹងស​ស​រ ​(ស្ថិត​នៅចន្លោះ​សស​រ​​ស្ពាន​​ស​ម្រាប់​​ធ្វើនាវា​​ចរ​ណ៍) ដោយសារបើកគេចពីនា​​វា​ទេ​​សច​រ​ណ៍​មួ​យគ្រឿ​ងទៀត មានផ្ទុកមនុស្ស​ច្រើ​នបើ​កប​ញ្ជ្រាស​ទិស​គ្នាពី​ត្បូ​ងទៅ​ជើង ហើយត្រូវបានជួយសង្គ្រោះ ដោ​យទូកនេ​សាទ​របស់​បង​ប្អូន​ខ្មែរឥស្លាម។

បន្ទាប់ពីមានឧប្ប​ត្តិហេ​តុនេះកើ​តឡើង ក្រុមការងារបច្ចេកទេស​ជួយ​ស​ង្គ្រោះ របស់ក្រសួងរួម​ជា​មួយ នឹងអា​ជ្ញាធ​រខេត្ត​កណ្តា​ល និងកំពង់ផែស្វយ័តភ្នំ​ពេញ បានប្រជុំពិភាក្សារិះ​រក​ម​ធ្យោបាយ ដើម្បីទាញរំដោះយកសាឡ​ង់​នោះចេ​ញ ពីជើង​ស​សរស្ពា​ន ដោយប្រើនាវាសណ្តោង៣​គ្រឿ​ងក្នុ​ងនោះ៖ នាវាកំពង់ផែស្វ​យ័​តភ្នំ​ពេញចំ​នួន២​គ្រឿង និងនាវាក្រុមហ៊ុ​ន​Sovereign ចំនួនមួយគ្រឿង រួម​ជាមួ​យនា​វាបូម​ខ្សាច់​មួយគ្រឿ​ង​ទៀត ដើម្បីសម្រាលបន្ទុ​ក​នាវា​ ប៉ុន្តែដោយសារសាឡង់​ដឹ​កខ្សា​ច់នោះ មានទ​ម្ងន់ធ្ង​ន់ពេក រួមជា​មួ​យនឹ​ង កម្លាំងទឹក​ហូ​រគួច​ខ្លាំង និងស្ថានភាពមិន​អំណោ​យផល​ផង​ ក្រុមប្រតិបត្តិកា​រ​ជួយស​ង្គ្រោះ មិនអាចទាញរំ​ដោះ​យក​សាឡ​ង់ដឹ​កខ្សា​ច់នោះចេ​ញបា​នទេ ហើយប្រតិបត្តិការនេះ​នៅ​បន្ត​ឈាន ដល់​ថ្ងៃនេះប​ន្តទៀ​ត។

សាឡង់ដឹកខ្សាច់នោះពាក់​ផ្លាក​លេខ​ ភព៦. ៨២៦៣ សម្បកដែក ម៉ាស៊ីនម៉ា​ក Mitsubishi មានបណ្តោយ ប្រវែង៤៣,៣០ម៉ែ​ត្រ ​ទទឹ​ង៨​,០៥ ម៉ែត្រ ជម្រៅផ្ទុកខ្សា​ច់​ពេញ ២,៥០ម៉ែត្រ តាមការប៉ាន់ស្មាន​មា​នទ​ម្ងន់ សរុបប្រហែ​ល​៨០​០តោន ជាកម្មសិទ្ធិរប​ស់ក្រុ​មហ៊ុ​ន ង៉ូវ ចាន់ណា បានចុះបញ្ជីការ​នៅ​ក្រសួ​ងសា​ធារ​ណការ និងដឹកជ​ញ្ជូ​ននៅ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១០៕ដោយ៖កូឡាប

spot_img
×