Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ភ្នំពេញ ឃាត់​យានយន្ដ​បើកបរ​បញ្ច្រាសទិស មិន​ពាក់​មួកសុវត្ថិភាព មិន​ដាក់​កញ្ចក់ ចំនួន​៤៧៨​គ្រឿង

spot_img

​ភ្នំពេញ​៖ យុទ្ធនាការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍ ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០១៨​នេះ នៅក្នុង​រាជធានី​ភ្នំពេញ នគរបាល បាន​ឃាត់​យានយន្ដ​បើកបរ​បញ្ច្រាសទិស មិន​ពាក់​មួកសុវត្ថិភាព មិន​ដាក់​កញ្ចក់ ចំនួន​៤៧៨​គ្រឿង ក្នុង​នោះ​រថយន្ដ​ចំនួន​៧​គ្រឿង ម៉ូតូ​ចំនួន​៤៣៤​គ្រឿង និង​រ៉ឺម៉ក​កង់​បី​ចំនួន​៣​គ្រឿង​។​

​នគរបាល បាន​បន្ថែមទៀតថា លទ្ធផល​ត្រួតពិនិត្យ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​កម្ពុជា ថ្ងៃទី​៥​មករា កម្លាំង​នគរបាល​បាន​ត្រួតពិនិត្យ​យានយន្ដ លើ​មធ្យោបាយ​ចូល​គោលដៅ ចំនួន​៥៣៦៥​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​៦៤​ភាគរយ មធ្យោបាយ​ល្មើស ចំនួន​៧៦៨​គ្រឿង ក្នុង​នោះ​ម៉ូតូ​៧៧​ភាគរយ អប់រំ​ចំនួន​៣៥០​គ្រឿង​ម៉ូតូ​៤៦​ភាគរយ មធ្យោបាយ​ពិន័យ​៤១៨​គ្រឿង​ម៉ូតូ​៨១​ភាគរយ​។ លទ្ធផល​ត្រួតពិនិត្យ​រយៈ​៥​ថ្ងៃ ពី​ថ្ងៃ​ទី​១​ដល់​ទី​៥​ខែ​មករា​ឆ្នាំ​២០១៨ មធ្យោបាយ​ចូល​គោលដៅ ២២.៩៤៨​គ្រឿង​ម៉ូតូ​៦២​ភាគរយ មធ្យោបាយ​ល្មើស​៣.៧៩៥​គ្រឿង​ម៉ូតូ​៨១​ភាគរយ អប់រំ​១.៤២២​គ្រឿង​ម៉ូតូ​៣៧​ភាគរយ មធ្យោបាយ​ពិន័យ​២.៣៧៣​គ្រឿង​ម៉ូតូ​៨៧​ភាគរយ​។​

​បើ​តាម​របាយការណ៍រ​បស់​នាយកដ្ឋាន​នគរ​បាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សម្រាប់​នៅ​ទូទាំង​ប្រទេស​វិញ កម្លាំង​នគរបាល​បាន​ត្រួតពិនិត្យ​មួក និង​កញ្ចប់ លើ​៥៩​គោលដៅ បាន​យានយន្ដ​សរុប​ចំនួន​២.៧៥៨​គ្រឿង មធ្យោបាយ​ពិន័យ​បាន​៥៩៥​គ្រឿង ក្នុងនោះ​អត់​មួក​៤៣៥​គ្រឿង អត់​កញ្ចក់​១៣៩​គ្រឿង និង​យាន​ផ្សេងៗ​២១​គ្រឿង​។ សម្រាប់​លទ្ធផល នៃ​ការត្រួតពិនិត្យ​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១ ដល់​ទី​៥ ខែ​មករា លើ​២២២​គោលដៅ បាន​យានយន្ដ​ចំនួន ១០.៨១៤​គ្រឿង ក្នុងនោះ​អប់រំ​១២៨​គ្រឿង និង​ពិន័យ​១.៩២៧​គ្រឿង ក្នុងនោះ​អត់​មួក​១.៤៣១​គ្រឿង អត់​កញ្ចក់​៤៤៨​គ្រឿង និង​យាន​ផ្សេងៗ​៤៨​គ្រឿង​៕ ដោយ​៖​កូឡាប​

spot_img
×