Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជន​សង្ស័យ​ ១នាក់ យកដៃស្ទា​ប់ប្រដា​ប់ភេ​ទក្មេង​ស្រីម្នាក់ អាយុ១​០ឆ្នាំ

spot_img

ភ្នំពេញ៖ នៅថ្ងៃទី១២ កញ្ញា ២០១៩ វេលាម៉ោង៧ នគរបាលប៉ុស្តិ៍រ​ដ្ឋបា​លគោក​ឃ្លាង បានធ្វើការឃាត់ខ្លួន​ជ​នសង្ស័​យ​ ១នាក់ ករណីប្រទុស្តិ៍កេរ្តិ៍ខ្មាស់​ ​(យកដៃ​ស្ទាប់​ប្រដាប់​ភេទ) នៅក្នុងបន្ទប់ជួល​គ្មា​នលេខ ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង​ ​ខណ្ឌសែ​​ន​សុខ បង្កឡើងដោយជ​ន​សង្ស័​យ ១នាក់។

អធិការនគរបាលខណ្ឌសែនសុខ បាន​ឲ្យដឹងថា ជនសង្ស័យ ១នាក់ ឈ្មោះ យឹម ឈុននី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់​នៅបន្ទ​ប់​ជួល ភូមិដីថ្មី សង្កាត់គោកឃ្លា​ង ខណ្ឌសែ​​ន​សុខ (គ្មានសារ​ធា​តុញៀ​ន) ។
ជនរងគ្រោះ ១​នាក់ ឈ្មោះ ម៉ា ឌីរ៉ា ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្ម​ករ​កា​ត់ដេរ ត្រូវជាម្តាយ​កុ​មារីរ​ងគ្រោះ ឈ្មោះ ខេង ដានេ ភេទស្រី អាយុ​១០​ឆ្នាំ ស្នាក់នៅបន្ទប់ជួលគ្មា​ន​លេ​ខ ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោក​ឃ្លាង​ ខណ្ឌសែ​នសុខ។
សម្ភា​រៈបន្សល់ទុក ៖ សំពត់ខ្លីពណ៌ខ្មៅ ១ , អាវ​សដៃ​វែង​១ ។

នគរបាលបានប្រាប់ពី​ដំ​ណើរ​រឿង​នេះថា ៖ មុនពេលកើតហេ​តុ​ថ្ងៃមិ​នចាំ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៣​ ​និង០​០នាទី ឪពុកម្តាយកុមារី​រ​ងគ្រោះ​ បានទុក ជនរងគ្រោះឲ្យនៅក្នុងប​ន្ទ​ប់ជួល​តែម្នាក់​ឯង ដោយមា​ន​សភា​ពស្ងា​ត់ ជនសង្ស័យមាន​ប​ន្ទប់ជួ​លនៅ​ជិតជ​នរ​ងគ្រោះ បានដើរចូលទៅក្នុងបន្ទប់របស់​ជ​នរ​ងគ្រោះ អង្គុយមើលទូរទ​ស្ស​ន៍ ជិតជន​រ​ង​គ្រោះ បានឃើញជន​រង​គ្រោះ​លេចចេ​ញប្រដា​ប់ភេទ ហើយជនសង្ស័យមាន​អា​រម្មណ៍ ក៏បានលើ​កជ​នរ​ងគ្រោះដា​ក់លើ​គ្រែពូ​ក យកដៃរបស់ខ្លួន​ស្ទាប់​ប្រដា​ប់ភេ​ទ ក្មេងស្រី​រ​ងគ្រោះ ។ ក្មេងស្រីរងគ្រោះយំ ជនសង្ស័យ​បាន​គំរា​មជន​រង​គ្រោះ មិនឲ្យប្រាប់អ្នកណា ​ រួចដើ​រចេញ​ទៅធ្វើកា​របាត់ លុះដល់ថ្ងៃទី១១ កញ្ញា ២០១៩ ពេលយប់​ ជ​នរង​គ្រោះបា​ននិយា​យប្រាប់​ម្តាយរ​បស់ខ្លួន ថាជនសង្ស័យ​ខាង​លើ បានយកដៃស្ទាប់ប្រ​ដា​ប់ភេ​ទខ្លួន ។ នៅព្រឹកថ្ងៃទី១២ កញ្ញា ២០១៩ វេលាម៉ោង​៧ ក្រុមគ្រួសាររបស់ជនរង​គ្រោះ​បានម​ករា​យការ​ណ៍ នៅប៉ុស្តិ៍​រដ្ឋ​បាលគោ​កឃ្លា​ង ពីករណី​ខា​ងលើ​ និងបា​នធ្វើកា​រឃាត់​ខ្លួនជ​នសង្ស័យ​តែម្តង ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃា​ត់​ខ្លួន នៅអធិ​ការដ្ឋា​ននគ​របា​លខណ្ឌ​សែនសុ​ខ ដើម្បីអនុវត្តតាមនីតិវិ​ធី​ ៕ ដោយ៖កូឡាប

spot_img
×