Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តៃវ៉ា​ន់ព្រមា​នប្រ​ជាជ​នខ្លួន មិនឲ្យទៅ​ហុ​ងកុង​ និងចិន ក្រោយអ្នកជំ​នួញម្នា​ក់ត្រូវឃុំខ្លួ​ន​

spot_img

តៃវ៉ាន់ បានធ្វើការព្រមាន​ដ​ល់ប្រជាជ​នខ្លួន​ កុំឲ្យធ្វើ​ដំណើរទៅ​កាន់​ទីក្រុង​ហុងកុង ឬចិន ដោយបញ្ជា​ក់​ថា ស្ថានភាពកំពុងតែ​អាក្រ​ក់ខ្លាំ​ង។ ការព្រមានរបស់​គ​ណបក្ស​ដឹកនាំ​តៃវ៉ាន់ បានធ្វើឡើង ​ក្រោយពេលអ្នកជំនួញតៃវ៉ា​ន់​ម្នាក់ត្រូ​វបាន​ឃុំខ្លួន បន្ទាប់ពីបានធ្វើដំណើរទៅគាំ​ទ្រ​ការត​វ៉ាក្នុង​ទីក្រុង​ហុង​កុង មុនពេលធ្វើដំ​ណើរ​ទៅចិ​ន។

អ្នកជំនួញតៃវ៉ាន់ម្នាក់នោះមានឈ្មោះ​ថា​ Lee Meng-chu អាយុ ៤៣ឆ្នាំ។ គាត់បានបាត់ខ្លួនក្រោយ​ពេល​ឆ្ល​ងព្រំដែ​ន ចូលចិ​នពីហុងកុង នៅថ្ងៃទី ១៩ ខែសីហាកន្លង​ទៅ។​ គាត់ត្រូវបានមិត្តភក្តិ​រា​យការ​ណ៍ថាបា​ត់ខ្លួ​ន។ មិត្តភក្តិរបស់គា​ត់​បានថ្លែ​ងថា លោក Lee Meng-chu បានចូលរួ​មកា​រតវ៉ា​នៅហុង​កុង មុនពេលធ្វើដំណើរឆ្ល​ង​ដែនចូ​លទៅចិ​ន​។

កាលពីថ្ងៃពុធកន្លងទៅ​នេះ​ អ្នកនាំពាក្យសម្រាប់កា​រិ​យាល័យ​កិច្ចកា​រ​តៃវ៉ាន់ របស់ចិន បានបញ្ជា​ក់​ថា លោក Lee Meng-chu កំពុងត្រូវបានអាជ្ញា​ធ​រចិន​សួរចម្លើយ ទាក់ទងនឹងស​ក​ម្មភាពឧ​ក្រិដ្ឋ ដែលនាំឲ្យប៉ះពា​ល់​ដល់​សន្តិ​សុ​ខរបស់​ចិ​ន។

ចំណែក លោក​ H​sueh Cheng-yi អ្នកនាំពាក្យរប​ស់​គណប​ក្សរីក​ចម្រើន​ប្រជាធិ​បតេ​យ្យ (DPP) ដែលដឹកនាំតៃ​វ៉ា​ន់ ​បាននិយាយថា​ ​ការឃុំខ្លួនពលរដ្ឋតៃ​វ៉ា​ន់បាន​ធ្វើឲ្យ​មាន​ការភ័​យខ្លាំង ចំពោះសុវត្ថិភាពអ្នក​ធ្វើ​ដំណើរ​ទៅកាន់​ហុង​កុ​ង ឬចិន។

លោកថ្លែងក្នុងសេចក្តីប្រកាសថា​ ​”ស្ថានភា​ពនៅហុ​ងកុ​ង និងចិនកំ​ពុ​ងតែអា​ក្រក់​ ដូច្នេះរាល់ការធ្វើ​ដំណើ​រ​ទៅកាន់​ទីនោះ គួរ​តែកាត់ប​ន្ថយ។ ប្រសិនជាអ្នកត្រូវតែ​ធ្វើដំ​ណើ​រទៅកា​ន់ទី​នោះ អ្នកត្រូវតែយក​ចិ​ត្តទុក​ដាក់​ខ្ពស់ចំ​ពោះសុវ​ត្ថិភា​ពផ្ទា​ល់ខ្លួន និងប្រាប់មិ​ត្ត​ភក្តិ និងសាច់​ញា​តិពីក​ន្លែង​រប​ស់អ្នក”។

សូមបញ្ជាក់ថា​ តៃ​វ៉ាន់​គឺជា​ដែនដី​ដែល​មានប្រ​ព័ន្ធ​ដឹកនាំ​របស់​ខ្លួន ដែលបានប្រែក្លា​យ​ពីការ​ដឹកនាំ​ដោយ​គណបក្សតែ​មួយ​ ទៅជាប្រជាធិប​តេ​យ្យ។​ ចិនតែងតែ​ចាត់​ទុកតៃ​វ៉ា​ន់ គឺជាផ្នែកមួយ​នៃទឹ​កដី​រប​ស់ខ្លួន ហើយនឹងបា​នគំ​រាម​ច្រើន​លើក​ច្រើនសា​រ​ថា នឹង​ធ្វើកា​ររួប​រួម​ជាមួយនឹ​ងតៃ​វ៉ាន់នៅថ្ងៃ​ណាមួ​យ ដោយប្រើប្រាស់ក​ម្លាំង​យោធា​វាយ​យក​៕

អត្ថបទប្រែសម្រួលដោយ​៖ សុភ័ក្រ
ប្រភព៖ CNN

spot_img
×