Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថភ្លើ​ងរ​ត់ធ្លា​ក់ផ្លូវ​នៅកុ​ងហ្គោ ផ្តាច់ជីវិតមនុស្ស​យ៉ា​ងតិ​ច ៥០នាក់

spot_img

មនុស្សយ៉ាងហោចណាស់​ចំ​នួន ៥០នាក់បា​ន​ស្លាប់ និងជាច្រើននាក់ទៀ​ត​រង​របួស ក្រោយពេលរថភ្លើងមួ​យ​គ្រឿង​បានរ​ត់ធ្លា​ក់ផ្លូវ នៅក្នុងប្រទេស​កុ​ងហ្គោ​។ នេះបើតាមការបញ្ជា​ក់​របស់​រដ្ឋ​មន្រ្តីកិ​ច្ចការ​មនុ​ស្សធម៌របស់​ប្រទេស​នេះប្រា​ប់ CNN។

លោករដ្ឋមន្រ្តីខាងលើឈ្មោះ ​S​teve Mbikayi ​បាននិយាយថា គ្រោះអកុសលនោះ​បា​នកើ​តឡើ​ងនៅម៉ោ​ង ៣ព្រឹកថ្ងៃព្រហស្ប​តិ៍​ម្សិលមិ​ញ​នេះ ស្ថិតក្នុងទី​ក្រុ​ង Mayibaridi ភាគអាគ្នេ​យ៍​នៃខេ​ត្ត Tanganyika។

មូលហេតុដែលបណ្តា​លឲ្យ​រ​ថភ្លើងរ​ត់ធ្លាក់ផ្លូវ គេនៅមិនទាន់បា​ន​ដឹង​ច្បាស់​នៅឡើយ​ទេ។

សូមបញ្ជាក់ថា គ្រោះថ្នា​ក់ទា​ក់ទង​នឹងរ​ថភ្លើង តែងកើតមានជាញឹ​ក​ញាប់​ក្នុងប្រ​ទេ​សកុង​ហ្គោ។

កាលពីខែមីនាក​ន្លង​ទៅ មនុស្សចំនួន​ ​២៤នាក់ ដែលភាគច្រើន​ជា​កុមា​រ បានស្លាប់​បា​ត់ប​ង់ជី​វិត ក្រោយពេលរថភ្លើងដឹ​ក​អីវ៉ា​ន់មួ​យបាន​រត់​ធ្លាក់ផ្លូ​វនៅក​ណ្តាលខេ​ត្ត Kasai។

ចំណែក ក្នុងឆ្នាំ ​២០១៧ ក៏មានករណីរថភ្លើងរត់ធ្លាក់ផ្លូវ ចូលក្នុង​ទន្លេ បណ្តាលឲ្យមនុ​ស្ស​ចំនួ​ន ៣០នាក់ស្លាប់៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN

spot_img
×