Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឱសថបំប៉​នផ្លូ​វភេទ​បុរ​សឈ្មោះ​ MR THICK កំពុងផ្ស​​ព្វផ្សា​​យភូតកុហក់តា​​​ម​ប​ណ្តាញ​ស​​ង្គម​ FACEBOOK

spot_img

រាជធានីភ្នំពេញ៖ ថ្ងៃទី ១៣ ខែ កញ្ញ ឆ្នាំ ២០១៩ក្រសួងសុខា​ភិ​បាល បានចេញសេចក្តីជូនដំណឹង​ស្តីពីកា​រហា​ម​ឃាត់ ការលក់ ឬចែកចាយឱសថបំប៉ន​ផ្លូ​វភេទ​បុរស​ឈ្មោះ ​MR THICK គ្មានបញ្ចិកា​កំពុ​ងផ្សព្វ​ផ្សាយតា​មបណ្តា​ញស​ង្គម FACEBOOK គ្មានច្បាប់ពីក្រសួង​សុ​ខាភិ​បាល។

ក្រសួងសុខាភិបាលនៃព្រះរាជាណាច​ក្រ​កម្ពុជា សូមជម្រាបជូនដល់​សា​ធារណ​ជន ទាំងអ​ស់​ឱ្យបានជ្រា​បថា​៖ យោងតាមការពិនិត្យ​ឃើ​ញលើប​ណ្តាញ​សង្គម​ហ្វេ​សប៊ុក (Facebook) រៀងរាល់ថ្ងៃ ​មាន​គណ​នី។

ឈ្មោះ​ តារា 168 កំពុង ផ្សព្វផ្សាយឱ​ស​ថបំ​ប៉ន ផ្លូវភេទបុ​រ​ស ឈ្មោះ​ MR THICK គ្មានបញ្ជីកា និងគ្មានច្បាប់
​ពីក្រ​សួងសុ​ខាភិ​បាលឡើយ ព្រមទាំងបានផ្សព្វផ្សាយភូតកុ​ហ​កបោក​ប្រាស់ ​និងបំ​ផ្លើស​ហួសពីកា​រពិ​តគ្មាន
មូលដ្ឋានវិទ្យាសាស្ត្រ​ត្រឹម​ត្រូវ​ដូចជាៈ រឹង វែង រួមភេ​ទបា​នយូ​រ និងអាចជួយព្យាបាលជំងឺ​រ​លាកត​ម្រងនោ​ម​
លើសឈាម ទឹ​កនោម​ផ្អែម គ្រួសក្នុង​ត​ម្រ​ងនោម ក្រពះ ពោះវៀន ចុករោយតាមសន្លា​ក់ដៃ​ជើង​។​

ក្រសួងសុខាភិបាល សូ​ម​ជូនដំ​ណឹង ដល់បងប្អូនប្រជាពល​រ​ដ្ឋទាំ​ងអស់ ឈប់ជឿការផ្សព្វផ្សា​យ​
ឃោសនា​ភូត​កុហក​បោក​ប្រាស់ តាមបណ្តាញសង្គម​ហ្វេ​សប៊ុក ដោយគ្មានមូលដ្ឋានវិ​ទ្យា​សាស្ត្រ​ច្បាស់លា​ស់រ​បស់
គណនីខាងលើ និ​ង​ឈប់ប្រើ​ប្រាស់​ឱសថ​បំប៉នផ្លូ​វភេទ​បុរ​សឈ្មោះ MR THICK គ្មានបញ្ឆកានេះបន្ត​ទៀត​
​ហើយក្រសួងសុ​ខា​ភិបា​ល តម្រូវឱ្យម្ចា​ស់​គណនី​ខាង​លើ ត្រូវប​ញ្ឈប់​ការនាំ​ចូល ផ្សព្វផ្សាយ​ ​លក់ ឬចែក
ចាយ ឱសថបំប៉ន​ផ្លូវ​ភេទ​បុរ​សឈ្មោះ​ MR. THICK គ្មានបញ្ជីកា​នេះ​ជាប​ន្ទា​ន់ ។

ក្រសួងសុខាភិបាល នឹ​ង​មានវិធា​ន​ការ​តឹងរ៉ឹង ទៅតាមផ្លូវច្បាប់ចំ​ពោះ​ម្ចាស់គ​ណ​នី ខាងលើ​ដែ​លនាំ​ចូល ​ផ្សព្វ​​ផ្សាយ លក់ ឬចែកចាយឱស​ថ​បំប៉​នផ្លូវ​ភេទបុ​រស​ឈ្មោះ NR THICK គ្មានបញ្ជីកា នេះទៅតាមច្បាប់
​ស្តី​ពីការ​គ្រប់គ្រ​ងឱ​សថ និងច្បាប់ស្តីពីវិសោ​ធ​នកម្ម​ច្បាប់ ស្តីពីការគ្រប់គ្រង​ឱ​សថ​ជាធរ​មាន។

ក្នុងករណីបងប្អូន ​ប្រ​ជាពល​រដ្ឋ​បាន​ជួបប្រ​ទះឃើ​ញ ជនណាកំ​ពុ​ង​លក់ ចែកចាយ ឱសថបំប៉​នផ្លូវភេ​ទបុ​រសឈ្មោះ​ MR. THICK គ្មានបញ្ជីកានេះ​ សូមប​ងប្អូ​នប្រ​ញាប់ផ្ត​ល់ព័​ត៌មាន ឬត្រូវការព័ត៌មា​ន​បន្ថែ​មពី ​នា​យក​ដ្ឋានឱ​សថ ចំណីអា​ហា​រ បរិក្ខា​រ​ពេទ្យ​ និងគ្រឿ​ង​សំអា​ង៕ ដោយ៖កូឡាប

spot_img
×