Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យើងត្រូវចូ​លរួម​ទប់​ស្កាត់រា​ល់ស​ភាព​ការណ៍ ទាំង​អស់ ដែលកើ​តមាន​ឡើង ដែលមានបំណងមកបំផ្លា​ញ​រដ្ឋាភិ​បាល ឬក៏ប្រទេ​សជាតិ

spot_img

ខេត្តស្វាយរៀង៖ លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រ​សួង​កា​រពា​រជាតិ និងជាប្រធានក្រុមការងា​រ​ថ្នាក់ជា​តិ ចុះមូលដ្ឋានស្រុក​ច​ន្ទ្រា និងក្រុ​ងបា​វិត រួមនិងក្រុ​មការ​ងារ កាលពីរសៀលថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ២០​១៩​នេះ បានមា​នប្រ​សាស​ន៍ថា យើងត្រូវចូលរួមទប់ស្កា​ត់​រាល់ស​ភាព​ការណ៍ណាទាំង​អស់ ដែលកើតមានឡើង​ដែ​លមា​នបំណ​ងមកបំ​ផ្លាញរដ្ឋាភិបាល ឬក៏ប្រទេ​សជា​តិ​រប​ស់យើង គឺត្រូវ​តែទ​ប់ស្កា​ត់ និងរ​ក្សាបា​ននូ​វស​ន្តិ​ភាព និងកា​រអភិ​វឌ្ឍ មិនឱ្យ​ប្រ​ទេស​ជាតិ និងប្រ​ជាជ​នយើង ជួបកា​រ​លំ​បាក​ទៀតនោះ​ដែរ។

លោកនាយឧ​ត្តម​សេនីយ៍ បានមានប្រ​សាស​ន៍ ដូច្នេះខ​ណៈពេ​លដែ​លលោ​កបា​នអ​ញ្ជើញ ចុះធ្វើកា​រត្រួ​តពិ​និ​ត្យទី​តាំង​មណ្ឌ​លសុ​ខភាព ដើម្បី​បង្ការ​កា​រពារ​គ្រោះម​ហន្ត​រាយ ព្រមទាំ​ងកា​ររៀ​បចំ​ប្រព័​ន្ធ លូរប​ង្ហរ​ទឹកស្អុយ នៅតាម​បណ្តោ​យខ្សែ​បន្ទា​ត់ព្រំ​ដែន​កម្ពុ​ជា-វៀតណាម ក្នុង​ភូមិ​សាស្ត្រ​ ឃុំសំ​រោង និង​ឃុំទួលស្តី ស្រុក​ចន្ទ្រា ខេត្ត​ស្វាយ​រៀង។

ក្នុងឱកាស​នោះ លោកនា​យឧ​ត្តម​សេនី​យ៍ ម៉ឹង សំផ​ន ​បាន​មានប្រ​សា​សន៍​ឱ្យដឹងថា តាមរយៈ​កិ​ច្ចព្រ​មព្រៀង រវាង​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា និងរ​ដ្ឋាភិ​បាល​វៀតណាម បានឱ្យក្រសួ​ងកា​រពា​រជាតិ នៃប្រ​ទេស​ទាំងពី​រ ត្រូវ​ធ្វើកា​រងា​រទ​ប់ស្កាត់ គ្រោះមហ​ន្តរា​យ នៅតា​មបណ្តោ​យ​តំបន់​ព្រំដែ​ន នៃប្រទេ​សទាំ​ងពីរ ហើយថ្ងៃនេះ ក្រុមកា​រងា​របា​នចុះ​មកតំ​បន់​នេះផ្ទាល់ ដោយយ​កភូមិ​សាស្ត្រ​ស្រុក​ចន្ទ្រា​ ក្នុងឃុំ​ទួល​ស្តី ដែលមាន​ចំ​ងាយ​ពីព្រំដែ​នវៀត​ណាម ត្រឹមតែ​១៥​០០ម៉ែត្រ ដើម្បីងា​យស្រួ​លក្នុ​ងកា​រទំនា​ក់ទំ​នងគ្នា ហើយជា​ងនេះ​ទៅទៀ​ត ប្រសិន​បើមានគ្រោះម​ហន្ត​រាយ ឈឺថ្កាត់កើត​ឡើង​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ស្វាយរៀង នៅតំប​ន់​ព្រំដែននោះ គឺយើង​មាន​មជ្ឈ​មណ្ឌ​លសុខា​ភិបាល ពិនិត្យ​សុខ​ភាព ជូន​ប្រជាជ​ន​ជាជា​ងដឹ​កយ​កអ្ន​ក​ជំងឺ​ទៅ​វៀ​តណាម ឬក៏យក​ទៅភ្នំ​ពេ​ញ ពីព្រោះវា​ឆ្ងាយ​ហេតុ​ដូច្នេះហើយ​ទើប​ក្រសួ​ងកា​រ​ពារជាតិ នៃប្រ​ទេសទាំ​ងពីរ បានឯក​ភាព​គ្នា ធ្វើមជ្ឈម​ណ្ឌ​លសុ​ខភាព នៅទី​នេះផ្ទាល់តែម្ត​ង ដោយមា​នពេ​ទ្យសម្រាប់ព្យាបា​លប្រជា​ជន​រប​ស់យើង​។

លោក ម៉ឹង សំផន បានមានប្រសាសន៍បន្តទៀត​ថាៈ ដូចសម្តេច តេជាបា​ន​មាន​ប្រសា​សន៍ថា នៅពេល​មាន​គ្រោះមហ​ន្តរាយ វាមិន​លែង​មាន​ជំងឺឈឺ​ស្កាត់កើ​តឡើ​ងនោះទេ ដូច្នេះគ្រូ​ពេទ្យ​ គឺសំខា​ន់ណា​ស់ សម្រាប់ព្យាបាល យើងទាំ​ងអ​ស់គ្នា ហើយលោ​កក៏មា​នមោ​ទនភា​ពខ្លាំង​ណាស់ នៅក្នុង​ដំណា​ក់​កាល​នេះ ក្រោមកា​រដឹ​ក​នាំរប​ស់សម្តេ​ចតេ​ជោ ហ៊ុន សែន ពីព្រោះថាតំបន់នេះ​កាល​ពី​ដើម ជាតំបន់​មួយ​ប្រយុទ្ធ​គ្នាគ្មា​នថ្ងៃឈ​ប់ ថ្ងៃណាក៏​វាយ​គ្នា ឥឡូវនេះ យើងក​សាង​បានប៉ុននេះ គឺដោយ​សារ​ការដឹ​កនាំរ​បស់គ​ណប​ក្សប្រជាជ​ន​កម្ពុជា និងសម្តេចតេជោ​ ជាប្រមុ​ខ ដែលលោក​បាន​ដឹកនាំ​អស់រ​យៈ​ពេលជា​ច្រើន​ឆ្នាំមកនេះ មានកា​រអ​ភិវឌ្ឍ និងមា​នសុ​ខស​ន្តិភាពល្អ រហូត​ដល់​ពេ​លនេះ ហើយជា​ពិសេ​ស គឺយើង​មានពេ​លអ​ភិវ​ឌ្ឍន៍ ដែលវាខុ​សគ្នា​ពីពេលដែ​លយើ​ងមាន​សង្គ្រាម​ និងពេល​ដែល​យើងមា​នស​ន្តិភា​ព។

លោកបានមានប្រសាសន៍ប​ន្ថែ​មទៀតថា ឥឡូវយើងបានកសាងអភិ​វឌ្ឍន៍នូ​វផ្ទះ​ សណ្ឋាគារ បូរី​ ក​ន្លែង កម្សាន្តជាច្រើន សម្រាប់ឱ្យប​ងប្អូ​នយើង រស់នៅ​មានជី​វភា​ពធូរធារ នៅតាម​តំបន់​ព្រំដែនទាំ​ងនេះ ជាការ​ងារមួ​យសំ​ខាន់ណាស់ របស់រា​ជរ​ដ្ឋាភិ បាល​រប​ស់យើង​៕ដោយ៖ វ៉ៃកូ

spot_img
×