Wednesday, May 15, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូណាល់ ​ត្រាំ និងម៉ូន ជេអ៊ីននឹងជួបគ្នានៅអ​ង្គ​ការស​ហប្រជា​ជាតិ ​ក្រោយការ​ចរ​ចាបញ្ហានុ​យក្លេ​អ៊ែរ​កូរ៉េ​ខាងជើង មានស​ង្ឃឹម​រស់​ឡើង​វិញ

spot_img

មេដឹកនាំកូរ៉េខាងត្បូង លោក​​ ម៉ូន ជេអ៊ីន នឹងធ្វើជំនួបកំពូលជា​មួ​យនឹ​ងមេដឹ​កនាំ​អាមេ​រិច​ ដូណាល់ ត្រាំ ក្នុងខែនេះ បន្ទាប់ពីមាន​សង្ឃឹ​មថា ការច​រចាជាមួយ​នឹងកូ​រ៉េខា​ងជើ​ងដើម្បី​រំសា​យអាវុ​ធនុ​យក្លេ​អ៊ែរអា​ចរស់​ឡើង​វិញ។ នេះបើតាមការបញ្ជាក់របស់កា​រិ​យាល័យ​របស់​ប្រធានា​ធិប​តីម៉ូន។

ទីក្រង​វ៉ាស៊ីន​តោន និងសេអ៊ូល កំពុងធ្វើកិច្ចការជា​មួ​យគ្នា ដើម្បីកំណត់ថ្ងៃជំនួបកំពូ​ល​រវាង​មេដឹក​នាំទាំ​ងពីរ នៅពេលលោក​ ម៉ូន ជេអ៊ីនធ្វើដំណើរទៅកា​ន់ទី​ក្រុង​ញូវ​ញ៉ក ដើម្បីចូលរួមមហាសន្និ​បា​តអង្គ​ការ​សហប្រ​ជាជាតិ​ចាប់ពី​ថ្ងៃទី ២២ ដល់ ២៤ ខែកញ្ញានេះ។

ជំនួបកំ​ពូល​រវាង​មេដឹ​កនាំ​នៃប្រ​ទេសសម្ព័​ន្ធមិ​ត្តទាំ​ងពីរ​គ្រោង​ធ្វើឡើង ក្រោយពេលប្រទេសកូរ៉េ​ខា​ងជើ​ង បានប​ង្ហាញ​ឆន្ទៈ​របស់​ខ្លួន​ក្នុងកា​រច​រចាបញ្ហានុ​យក្លេ​អ៊ែររ​បស់​ខ្លួនជា​មួយនឹ​ងអាមេ​រិច។

សូមបញ្ជាក់ថា ការច​រ​ចាប​ញ្ហានុ​យក្លេអ៊ែររបស់កូរ៉េ​ខា​ងជើ​ង ជាប់គាំងអ​ស់​ជាច្រើន​ខែ ក្រោយពេលជំនួបកំ​ពូ​លរ​វាង ដូណាល់ ត្រាំ និងគីម ជុងអ៊ុ​ន​ កាលពីខែ​កុម្ភៈ​បានប​រាជ័យ ប៉ុន្តែពួកគេបានព្រមព្រៀង​គ្នា​ចរ​ចាឡើង​វិញ ក្រោយពេលពួកគេបានជួប​គ្នា​នៅតំប​ន់គ្មា​នក​ងទ័ព ដែលខ័​ណ្ឌចែ​កប្រ​ទេសកូរ៉េ​ទាំង​ពីរ កាលពីខែមិថុនា​ក​ន្លង​ទៅ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ channelnewsasia

spot_img
×