Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ ចាប់ផ្តើមរាប់ថ​យក្រោ​យ ក្នុងដំណើ​រឆ្ពោះ​ទៅស៊ីហ្គេ​ម លើកទី៣២ ឆ្នាំ២០២៣

spot_img

ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា ក្នុងឋាៈជាម្ចាស់ផ្ទះ សីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានប្រារព្ធ​ពិធី​ សម្ពោធកាលបរិច្ឆេ​ទ​ផ្លូវកា​រនៃ​ព្រឹត្តិ​ការ​ណ៍ប្រ​វត្តិសាស្ដ្រការប្រកួតកីឡាស៊ី​ហ្គេ​ម លើកទី៣២ និង អាស៊ានប៉ារ៉ា ហ្គេម ឆ្នាំ២០២៣ ជាផ្លូវការហើយ​ នៅព្រឹកថ្ងៃ​ទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នេះ នៅពហុកីឡដ្ឋានជាតិ​ម​រតក​តេជោ ក្រោមអធិបតីសម្ដេចពិ​ជ័​យសេ​នា ទៀ បាញ់ ឧបនាយករដ្ឋ​ម​ន្ដ្រី ​រដ្ឋមន្ដ្រីក្រសួងការពារ​ជា​តិ និងជាប្រធាន គណៈកម្មាធិការជាតិ​រៀ​បចំ​ការប្រ​កួត​កីឡាស៊ី​ហ្គេ​ម លើកទី៣២ ឆ្នាំ២០២៣​ (CAMSOC)។


ពិធីសម្ពោធកាលបរិច្ឆេទនេះ​ គឺជាការរាប់ថយក្រោយ​ ​(Countdown) ក្នុងវេទិកាជាតិ លើកទី១ ដើម្បីផ្សព្វ ផ្សាយព្រឹ​ត្តិកា​ណ៍កី​ឡា SEA Games និង ASEAN Para Games ឆ្នាំ២០២៣ ដោយមានការចូលរួម​ពី​ថ្នាក់ដឹ​កនាំ មន្ដ្រីកីឡា អ្នកជំនាញបរទេស ​មន្ដ្រី​សហ​ព័ន្ធ និងកីឡាករ-កីឡាការិនីជាច្រើន ព្រម​ទាំងឯ​កអគ្គ​រដ្ឋទូ​តនៃប​ណ្តា ប្រទេសនានា ​ក្នុងតំបន់អា​ស៊ា​នផ​ង​ដែរ។
លោក វ៉ាត់ ចំរើន​ អគ្គលេខាធិការ CAMSOC បានបង្ហាញនូវ​របា​យកា​រណ៍​សក​ម្មភាព និងវឌ្ឍនភាព ការងារ​រ​បស់ CAMSOC ជាបន្តបន្ទាប់ដូចជាផ្នែក​រ​ដ្ឋបាល ហិរញ្ញវត្ថុ សិក្ខាសាលា ហើយបច្ចុប្បន្ន មាន​សហ​ព័ន្ធ កីឡាជាតិ​ចំនួ​ន១៧ ដែលស្នើសុំចូលរួមប្រកួ​ត​ និងហ្វឹ​កហា​ត់ក្រៅប្រ​ទេស។ ចំពោះហេដ្ឋារចនា​ស​ម្ព័ន្ធ កីឡដ្ឋាន ធំ នៃពហុកីឡដ្ឋា​ន​ជាតិ​មរត​កតេជោ​ កំពុងបន្តដំណើរការសា​ង​សង់ ដោយសម្រេចបា​ន​ប្រមា​ណ​៥៥% និង គ្រោងបញ្ចប់កា​រ​សាង​សង់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ខាងមុខ។ រីឯ​ភូ​មិកីឡា ឬបុរីកីឡា គ្រោងនឹងចាប់​ផ្តើ​ម សាង់សង់ នាខែតុលា ឆ្នាំ២០១៩។ លោកបន្ថែម​ទៀត​ថា ក្នុងនាមប្រតិបត្តិករកី​ឡាបា​ន​ត្រៀមខ្លួ​នរួច​ជា​ស្រេច ក្នុងការបំពេញក្តីសុ​បិ​នរយៈ​ពេល​៥៤ឆ្នាំ ចាប់តាំងពី SEAP GAMES លើកទី១ ឆ្នាំ១៩​៥៩ ឲ្យក្លា​យ​ជាកា​រពិត គឺ ជោគជ័យ ក្នុងនាមជា​ម្ចា​ស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។ ជាមួយគ្នានោះ​ ​លោកបានបង្ហាញពីនូវ​ក្តី​រំពឹង​ពីកា​រចូល រួមរបស់ប្រជាព​ល​រដ្ឋ​ទូទាំង​ប្រទេស ក្នុងយុទ្ធនាការលាងសម្អា​ត​ភាព​អស​កម្ម​ក្នុងស​ង្គម ដូចជាយុទ្ធនាការក​ម្ពុ​ជា ស្អាត ប្រជាជនម្នាក់លេ​ង​កីឡាមួ​យមុខ, ការកាត់ប​ន្ថយ​គ្រឿ​ងញៀ​ន និងការកាត់​ប​ន្ថយ​គ្រោះថ្នាក់​ច​រាចរ ជាដើ​ម។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួ​ង​ការ​ពារជាតិ និងជាប្រធា​ន​គណៈក​ម្មា ធិកា​រជាតិ​រៀប​ចំការ​ប្រកួត​កីឡាអា​ស៊ីអា​គ្នេយ៍ ឆ្នាំ២០២៣ (CAMSOC) មានប្រសាសន៍ថា ស​ម្តេចពិ​តជា​រំភើ​ប រីករាយយ៉ាងខ្លាំង​ ហើយក៏ជាកិត្តិយសដ៏ធំ​ធេ​ងបំផុត ដែលព្រះរាជាណាចក្រកម្ពុ​ជា​ទទួលរៀបចំព្រឹ​ត្តិ​កា​រណ៍ កីឡាជាប្រ​វ​ត្តិសា​ស្រ្ត នាឆ្នាំ២០២៣ ខាង​មុ​ខនេះ។ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត​ ​នាពេល​នេះ គឺវេទិកាជាតិលើ​ក​ទី១ ដើម្បីជំរុញកា​រ​ប្រកួ​ត ស៊ីហ្គេ​ម​-អាស៊ាន​ប៉ារ៉ា​ហ្គេម ឆ្នាំ២០២៣ ដែលជាការបោះជំហា​ន​ទៅមុខ​មួយស​ម្រាប់ ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេ​ម​ឆ្នាំ ២០២៣ ប្រកបដោយជោគជ័យនា ​ពេ​លខា​ងមុ​ខនេះ។
សម្តេចប្រធានបន្ថែមទៀតថា ​ព្រឹត្តិការណ៍ថ្នាក់ជាតិលើ​ក​ដំបូង ថ្ងៃនេះគឺមានគោ​ល​បំណ​ងដំ​បូង ដើម្បី ប្រកាសកាលបរិច្ឆេទផ្លូវ​កា​រនៃ​ព្រឹត្តិកា​រណ៍​ស៊ីហ្គេ​មឆ្នាំ ២០២៣។ ប្រមុខរាជរដ្ឋាភិបាល​ក​ម្ពុជា សម្តេចតេជោ​ ​ហ៊ុន សែន បានសម្រេចឲ្យពិធីបើកជា​ផ្ល​វកា​រនៃពិ​ធីបើ​កស៊ី​ហ្គេម ឆ្នាំ២០២៣ គឺនៅថ្ងៃទី៥ឧសភា​ និងពី​ធី​បិទជា​ផ្លូ​វការ នៅថ្ងៃទី ១៥ ខែឧសភាឆ្នាំ ២០២៣។
​ជា​មួយគ្នានោះ សម្តេចពិជ័យសេ​នា​ ទៀ បាញ់ បានប្រកាសបើកឲ្យរាប់​ថ​យក្រោយ​ ស៊ីហ្គេម ឆ្នាំ២០២៣ ចាប់ផ្តើមពីថ្ងៃនេះត​ទៅ​ឲ្យបាន​ជ្រួត​ជ្រាបដ​ល់សា​ធារណ​ជន​ជាតិ និងអន្តរជាតិ មន្ត្រីរដ្ឋាភិ​បា​ល នគរបាល និង កងកម្លាំងយោធា​ និស្សិត​ ប្រជាព​លរដ្ឋ និងអង្គការមិ​ន​មែ​នរ​ដ្ឋាភិ​បាល ដើម្បីចូលរួមរួម​គ្នា​ ក្នុងកា​ររៀ​បចំ សម្រាប់ការ​ធ្វើ​ជាម្ចាស់​ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣៕​ដោយ៖កូឡាប

spot_img
×