Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក វ៉ាត់ ចំរើន បង្ហាញមូលដ្ឋានគ្រឹះនៃធម្ម​នុញ​អូឡាំ​ពិក​

spot_img

ភ្នំពេញ៖ នៅក្នុងបទបង្ហាញសិក្ខាសាលាពិគ្រោះយោ​បល់​ប្រមូល​ធា​តុចូល ដើម្បីរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកា​រ​គ្រប់គ្រ​ងវិស័យ​អ​ប់រំកាយ និងកីឡា នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមការរៀបចំ​រប​ស់ក្រ​សួង​អប់រំ យុវជន និងកីឡា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺ​ន​កីឡា លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុ​ជា​បានលើ​កឡើ​ងនូវ​មូលដ្ឋា​នគ្រឹះចំនូន ៧ចំណុចសំខាន់ៗនៃធម្មនុញ្ញ​អូ​ឡាំពិក​ ដែលជាច្បាប់កំពូល​នៃ​ចលនា​អូឡាំ​ពិកពិ​ភព​លោក។

លោកវ៉ាត់ ចំរើ​ន បានលើកឡើងនូវធម្មនុញរបស់អូឡាំ​ពិ​កប​ង្ហាញជូ​នអង្គ​សិក្ខា​សាលា ដើម្បីរួមចំណែកដល់គោលការ​ណ៍​នៃកា​រអភិ​វឌ្ឍវិ​ស័យកី​ឡានៅ​កម្ពុជា ក៏ដូចជាបង្ហាញនូវ​ធា​តុចូ​ល សម្រាប់សេចក្តីព្រាងច្បាប់​នេះ​ផង​ដែរ។ លោកបានពន្យល់ថា៖ ទស្សនៈ​វិជ្ជា​អូ​ឡាំពិក ឬទស្សនៈវិជ្ជា​នៃ​កីឡា​ គឺជាទស្សនៈវិជ្ជា​នៃ​ជីវិត ដែលជាមូលដ្ឋាននៃការ​ធ្វើ​សកម្ម​ភាព​ផ្លូវកាយ ឆន្ទៈ និងស្មារតី ហើយកីឡាជាការរួមប​ញ្ចូលគ្នា​រវា​ង វប្បធម៌ កា​រ​អប់រំ និងភា​ព​អត់ធ​ន់​នៃកីឡា។ ទស្សនៈវិជ្ជាអូឡាំពិក គឺជាមធ្យោបាយស្វែងរក​ត​ម្លៃស​ម្រាប់ជី​វិត ដែលធ្វើឲ្យ​មានកា​រខិ​តខំប្រឹ​ងប្រែង​ក្នុងជីវិត ការផ្តល់គុណតម្លៃនានាឲ្យមាន​កា​រទ​ទួលខុ​សត្រូវ​ក្នុង​សង្គម និងជា មូលដ្ឋាននៃក្រមសីលធ​ម៌កី​ឡាស​ក​លលោ​ក។ ធម្មនុញ្ញអូ​ឡាំ​ពិក បង្ហាញគោលដៅរបស់ទស្ស​នៈ​វិជ្ជា​អូឡាំពិ​ក គឺដាក់ សកម្មភាពកីឡា ឲ្យស្ថិ​តនៅ​ក្នុង​សេវាប​ម្រើ និងការអភិវឌ្ឍសុខដុ​ម​នីយ​កម្មម​នុ​ស្សជាតិ ដោយផ្តោតលើការជំរុញ​ឲ្យ​មាន​សុវត្ថិ​ភាព​សង្គម ជួយការពារកិ​ត្តិ​យ​ស ឥស្សរិយភាពរ​​ប​ស់​ម​​នុស្សជាតិ។ ការលេងកីឡា កា​រហាត់កីឡា គឺជាសិទ្ធិមនុស្ស ដូច្នេះមនុស្សគ្រប់រូ​ប​ ទាំងក្មេង ចាស់ ប្រុស ស្រី ជនពិការ មានសិទ្ធិលេងកីឡាមិ​នត្រូ​វបា​នហាម​ឃាត់ ហើយយកស្មារតី​នៃ​សាម​គ្គីភាព មិត្តភាព ការគោរពគ្នា​ទៅ​វិញទៅ​មក​ បូកជាមួយការលេង​ដោ​យយុត្តិ​ធម៌ (Fair Play) គឺទទួលបា​ន​សិទ្ធិ​ស្មើគ្នា​នៅក្នុ​ងកី​ឡា។

ការទទួលស្គាល់ក្នុងការបង្កើត​នូ​វយ​ន្តការ​សង្គម កីឡា ក្នុងចលនាអូ​ឡាំ​ពិក មាន​សិទ្ធិ ​និងកា​តព្វ​កិច្ច ស្វ័យភាព ដោយមានន័យថា អ្ន​ក​ណាក៏អា​ចប​ង្កើត​ជាក្រុម អង្គការកីឡាបាន​ដែ​រ ដែលអាចបង្កើត​ដោ​យខ្លួ​ន​ឯង ដោយស្វ័​យ​ភាព​ ពីព្រោះថាកីឡាគឺជា​ច​ល​នាស​ង្គម ដោយមានសេរីភាព​គ្រ​ប់គ្រា​ន់​ក្នុ​ងកា​រប​ង្កើត​ប្រភេទ​កីឡា​ណាមួ​យដែល​ខ្លួនស្រ​ឡាញ់ចូ​លចិ​ត្ត។ ការបង្កើតសង្គមកី​ឡា​ឡើង ដើម្បីគ្រប់​គ្រ​ងបទ​ប្បញ្ញត្តិ ​ដែលជា​បុព្ធសិ​ទ្ធិ ហើយអ្នកបង្កើតនោះ​គឺ​ជាអ្នក​ការ​ពារ ប៉ុន្តែការបង្កើតនោះ​ត្រូ​វមាន​កាត​ព្វិច្ច ការទទួលខុសត្រូវ​រ​បស់អ​ង្គកា​រកី​ឡា សង្គម ដោយសហព័ន្ធកីឡាជា​តិ​ ឬ​ក្លឹបនោះ​ត្រូវ​បាន​អភិបា​លកិ​ច្ចល្អ ហើយបើកាលណាអង្គ​កា​រស​ង្គម កីឡា នោះមានអភិបា​លកិ​ច្ច​ល្អ នឹងទទួលបានកា​រ​គាំទ្រ​ និងការឧប​ត​ម្ថម្ភ​ពីរ​ដ្ឋអំ​ណាច​កីឡា ប៉ុន្តែការប​ង្កើ​តនោះ ត្រូវច្បា​ស់​លាស់​ថា ការគ្រប់គ្រងដឹ​ក​នាំរ​បស់ខ្លួ​នអនុ​លោម​តាម​អភិបា​លកិ​ច្ចល្អ ដោយឈរលើសុច្ច​ច​រិត​​ភាព និង ស័ក្តិសិទ្ធិភាព​ ​ក្នុងកា​រដឹ​កនាំ​នោះ។ ការប្រព្រឹត្តទៅរបស់អ​ង្គ​ការ​កីឡា​សង្គម​ត្រូវ​បាន​ការពារ ដោយធម្មនុ​ញ្ញ​អូឡាំ​ពិក ដោយគ្មានការរើស​រើ​ង គ្រប់​ទម្រ​ង់ ដូចជាពណ៌សម្បុរ ភេ​ទ​ សាសនា ភាសា នយោបាយ ទស្សនៈខុសគ្នា ដើមកំណើតខុស​គ្នា​ក៏ដោ​យ ក៏ត្រូវបានការ​ពា​រមិន​ឲ្យប៉ះ​ពាល់ដ​ល់ច​លនា​កីឡា​នោះទេ​។ នេះជាការលើកឡើងប​ន្ថែ​មរ​បស់​លោក វ៉ាត់ ចំរើន។

លោកបញ្ជាក់ថា អ្វី​ដែលលោកបានលើ​ក​ឡើងទាំ​ងអស់​នេះ គឺជាធម្មនុញ្ញរបស់​អូ​ឡាំពិ​ក ដែល​យើងទាំ​ងអស់​គ្នាត្រូវ​តែដឹង​ឮអំពី​ធាតុ​ចូល​ទាំងនេះ ដើម្បីសម្របខ្លួនតាមច្បាប់​អ​ន្តរជា​តិ ក្នុងការរៀបចំ​ឈា​នដល់​ការតា​ក់តែង​សេច​ក្តីព្រា​ងច្បាប់ ស្តីពីវិស័យអប់​រំ​កាយ និងកីឡា នាពេលខាង​មុ​ខ៕ដោយ៖កូឡាប

spot_img
×