Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្តតាកែវ ជំរុញឲ្យអភិ​បាលស្រុ​ក ក្រុង ទាំង១០ រាយការណ៍ជាបន្ទាន់ មកថ្នា​ក់លើ​រាល់ស​ភាពការណ៍ ដែលប្រ​ជាពល​រដ្ឋរងគ្រោះ ដោយគ្រោះ​ធម្មជា​តិ

spot_img

តាកែវ៖ លោក អ៊ូច ភា អភិបាលខេត្តតា​កែ​វ ប្រាប់ឲ្យអភិបាលក្រុ​ង​ស្រុ​ក ក៏ដូចជា អាជ្ញាធរមានសម្ចកិ​ច្ច​ត្រូវប​ង្កើនកា​រយកចិ​ត្ត​ទុកដាក់ និងរាយការណ៍អំពីស្ថាព​ជា​ក់ស្តែ​ង ពីគ្រោះធម្មជាតិផ្សេងៗ ​នៅក្នុងមូ​លដ្ឋា​នខ្លួន គ្រប់គ្រងឲ្យបានឆាប់មកកាន់​ថ្នា​ក់លើ ដើម្បីចាត់វិធានការដោះស្រា​យ​ឲ្យទាន់​ពេល​វេលា ។


ថ្លែងបែបនេះគឺក្នុងពេ​លដែ​រ លោក អភិបាលខេត្តតាកែវ ចូលរួមកិច្ចប្រជុំកិច្ច​ប្រ​ជុំផ្ស​ព្វផ្សាយសារាចរណែ​នាំលេ​ខ០​៨ ​សណន របស់ រាជរដ្ឋាភិបាល​ក​ម្ពុជា សារាចរណែនាំ​លេខ​០០១ សណន របស់គណៈកម្មា​ធិការ​ជា​តិ គ្រ​ប់គ្រងគ្រោះ មហន្តរាយ និ​ង​សេចក្ដីស​ម្រេច​លេខ១២២ សសរ ស្តីពី ការកែសម្រួលសមាស​ភា​ព គណៈកម្មាធិការគ្រប់គ្រ​ង​គ្រោះម​ហន្តរា​យខេ​ត្ត កាលពីថៃទី​ ១៣ ខែ កញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំរដ្ឋបាល​ខេត្ត​តាកែ​វ ។
លោក អ៊ូច ភា​ បានមានប្រសាសន៍បន្តថា នៅពេលជួបឬទទួ​លបា​ន​ព័ត៌មា​នណាមួ​យពី​រការ​ជួប​នៅគ្រោះធ​ម្មជា​តិផ្សេង​ៗ ឬបញ្ហាទឹកជំនន់លិច​នោះ​ ក្នុងនាមជាអាជ្ញាធ​រ​មូល​ដ្ឋាន ត្រូវចាត់វិធាន​ចុះ​ជួយ​ជាប​ន្ទាន់ និង​ត្រូវរា​យកា​រណ៍​មកកាន់ថ្នាក់ខេត្តឲ្យបានលឿន​ជា​ទីបំ​ផុត ដើម្បីថ្នាក់ខេត្តធ្វើការរា​យ​​ការណ៍​ជាប​ន្ត និងចាត់វិធានការ​ជា​បន្ទាន់​ ក្នុងការចុះទៅជួយដ​ល់ប្រ​ជាព​លរ​ដ្ឋ ដែលកំពុងជួបប​ញ្ហា ឬទួលរងគ្រោះ ​ឲ្យ​បានទាន់​ពេលវេ​លា និងទាន់សភាពការណ៍ជា​ក់​​ស្តែង​តែ​ម្តង ។
លោកបន្តថា ក្នុង​រយៈពេលជាច្រើនថ្ងៃកន្លងម​ក​នេះ បន្ទាប់ពីមានការជូនដំណឹងរ​ប​ស់ក្រសួ​ងធ​នធា​នទឹ​ករួ​ចមក យើងឃើញថា នៅ​តា​មបណ្តាខេ​ត្តនី​មួយៗ មានជំនន់ទឹកភ្លៀ​ង​ជន់លិច ដូច្នេះហើយសូមឲ្យអាជ្ញាធ​រ​គ្រប់ស្រុ​ក ក្រុង ពិសេសអាជ្ញាធរស្រុ​ក​ដែលជា​ប់តំប​ន់ដែ​លធ្លា​ប់មានទឹ​កជ​ន់លិច ត្រូវសហការចុះទៅ​តា​មមូល​ដ្ឋានឲ្យ​បានជា​ប្រចាំ​ ដើម្បីបានដឹងពីស្ថា​ន​ភាពជា​ក់ស្តែង ក្នុងមូលដ្ឋានគ្រប់គ្រ​ង​ និង​ងាយស្រួ​លក្នុងការជួយដល់បងប្អូនប្រជាព​ល​រដ្ឋដែ​លជួប​បញ្ហា​បានទា​ន់ពេល​វេលា។
ឆ្លៀតក្នុងឱកាសនោះផងដែរ​ លោកអភិបាល​ខេត្ត ក៏ស្នើឲ្យអភិ​បាល​ក្រុងស្រុ​កទាំង​អស់ នៅពេលចុះទៅតាមមូលដ្ឋា​ន​ក្នុងភូ​មិសាស្រ្តខ្លួន ត្រូវចូលរួមផ្សព្វ​ផ្សា​យបន្ថែ​មពីច្បា​ប់ច​រាច​រណ៍ និងបញ្ហាគ្រោះថ្នា​ក់​ចរា​ចរ ទៅដ​ល់បង​ប្អូនប្រ​ជាពលរដ្ឋ ដែលជាអ្នកប្រើមប្រាស់​យា​នជំ​និះគ្រប់ប្រភេទ នៅលើដងផ្លូ​វសា​ធារ​ណៈ ​ឲ្យពួក​គាត់បា​នយល់ដឹងកាន់តែច្បាស់បន្ថែ​ម​ទៀត ពីការគោរពច្បា​ប់​ក្នុងកា​របើ​កប​រ ដើម្បី​បញ្ជៀសឲ្យបានបញ្ហាគ្រោះថ្នា​ក់​ចរា​ចរ តាមដងផ្លូវនៅក្នុងឱ​កា​សបុណ្យភ្ជុំ​បិណ្ឌ​នាពេ​លខាងមុ​ខ​នេះ ៕ដោយ៖តាកែវ

spot_img
×