Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ យកពងគីង្គក់ចំហុយហូប បណ្ដាល​ឲ្យពុ​លស្លា​ប់

spot_img

កណ្តាល៖ អធិការដ្ឋាននគរបាលស្រុកល្វាឯម បានឲ្យដឹងថា សូមបងប្អូនប្រជាពលរដ្ឋកុំបរិ​ភោគ​ពង​គីង្គក់ឲ្យ​សោះ ព្រោះវាបណ្តា​លឲ្យ​ពុល​ស្លាប់​ភ្លាមៗ។ ករណីពុលពងគីង្គក់ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ ដែលកើតហេតុនៅថ្ងៃ សុក្រ ទី ១៣ ខែ កញ្ញាឆ្នាំ ២០១៩ វេលាម៉ោង ១និង ៣០នាទីរំលងអធ្រាត្រ នៅចំណុចភូមិកោះកែវ​ក្រោម​ ឃុំ​កោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ គង់ សុភ័ក្ត អាយុ៤៥ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុខា​ងលើ​ មុខរ​បរ ​កសិករ។

នគរបាលដែលចុះពិនិត្យសព បានរៀបរាប់ពីសភាព​រឿងហេតុនេះថា មុនពេ​លកើត​ហេតុ​ ជនរងគ្រោះបានចេញទៅរកចា​ប់​គីង្គក់​នៅ​ខាងក្រោ​យផ្ទះយក​មកធ្វើ​ម្ហូប ពេលចាប់​បា​នរួច ជនរងគ្រោះបានយកមក​ធ្វើ​យកព​ងគីង្គ​ក់
មកដាក់កូន​ចាន​ជំហុយ ហើយហូ​បបាន​មួយ​សន្ទុះក្រោយម​ក ក៏ក្អួតបី​បួន​ដង ប្រពន្ធ​បាននាំយក​មក​មណ្ឌល​សុខភា​ព ឃុំសំ​បួរ បានដា​ច់ខ្យ​ល់ស្លាប់​ភ្លាម​។

តាមការសន្និដ្ឋានរបស់នគរបាលជំនាញ បានបញ្ជាក់ថា ករណីនេះ​បណ្ដា​លមក​ពីជ​នរងគ្រោះហូបពងគី​ង្គក់ បណ្ដាលឲ្យពុលស្លា​ប់
លោកមេឃុំមេភូមិពេ​ទ្យ​មណ្ឌ​លសុខ​ភាពឃុំ សមត្ថកិ​ច្ចប៉ុស្តិ៍ចូលរួម ធ្វើកោសល្យវិច្ច័យ៕ដោយ៖កូឡាប

spot_img
×