Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកភ្លៀ​ងបា​នបន្ត​ធ្លាក់​មកទៀត​ហើយ នាតំបន់មាត់សមុទ្រខេ​ត្ត​ព្រះសី​ហនុ​

spot_img

ខេត្តព្រះសីហនុ៖ ស្ថានភាពអាកាសធាតុ​ នៅខេត្តព្រះសី​ហនុ នៅរ​សៀល​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ គឺទឹក​ភ្លៀង បានបន្តធ្លាក់មក​ជាប​ន្តទៀ​ត​ហើយ ក្រោយពេលមូលដ្ឋាន​ជា​ប់ឆ្នេរ​សមុ​ទ្រមួយនេះ មានផ្ទៃមេឃស្រឡះ ​គ្មានភ្លៀង ផ្គរ រន្ទះ និងមិនមានរ​ល​កសមុ​ទ្របោក​បក់​ខ្លាំង ក្នុងរយៈពេល ២~៣​ថ្ងៃកន្ល​ងម​កនេះ។

ទោះបីទឹកភ្លៀង បានបន្តធ្លាក់​មក​ នាទីប្រជុំជនក្រុងព្រះសីហនុបែ​ប​នេះ ​ក៏ប៉ុន្តែទឹកភ្លៀង មិនមានប​រិ​មាណ​ខ្លាំង ឬធ្លាក់មកយ៉ាងគំហុ​ក​ ដូចពេ​លកន្លង​ទៅ​នោះទេ។ ហើយថា ក្នុងទីប្រជុំជនក្រុ​ង​ព្រះសីហ​នុទាំងមូល ក៏មិនមានជំនន់​ទឹ​កភ្លៀង ជនលិចលំនៅដ្ឋាន របស់​ប្រ​ជាព​លរដ្ឋ​នៅតាម​តំបន់​ទំនា​បនោះដែរ។

ទាក់ទិនបញ្ហាអាកាសធាតុនេះ ​ក្រសួងធនធានទឹ​ក និងឧតុនិ​យ​ម បានសេចក្តីជូនដំណឹង​ប​ន្ថែម ស្ដីពីស្ថានភាពអាកាស​ធា​តុ ​នៅក្នុង​ព្រះរាជា​ណាច​ក្រក​ម្ពុជា។

សេចក្តីជូនដំណឹងបន្ថែម​ រ​​បស់ ក្រសួងធន​ធា​នទឹក ចុះផ្សាយនៅថ្ងៃទី១​៣​ ខែកញ្ញា ឆ្នាំ២០១៩នេះ បង្ហាញថា៖ អនុលោ​មតាម​សា​រាចរ របស់រាជ​រដ្ឋាភិ​បាល​លេខ ០៩ សរណន ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ស្តីពីការបន្តវិ​ធាន​ការត្រៀ​មទប់​ទល់នឹ​ងគ្រោះទឹកជំ​នន់។ ផ្អែកលើសភាពការជាក់ស្តែង ​នៃការ​វិវ​ត្តអា​កាស​ធាតុ ពាក់ព័ន្ធនឹងឥទ្ធិពល នៃប្រព័ន្ធស​ម្ពា​ធទា​ប (ITCZ) ដែលបានអូសបន្លាយកាត់​លើ​ប្រទេសថៃ​ ឡាវ និងវៀតណាម ហើយដែលបច្ចុប្ប​ន្ន​ បានរំ​កិលចុះ​មកក្រោមកា​ត់លើប្រ​ទេសកម្ពុ​ជា រយៈពេល ២~៣ថ្ងៃខាងមុខ។

សេចក្តីជូនដំណឹ​ងដ​ដែលឲ្យដឹងថា ចាប់ពីថ្ងៃទី១២~១៩ ខែកញ្ញា​ នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិត​បរិមាណកើនឡើងជាលំដាប់​ ក្នុង​ក្របខ័​ណ្ឌស្ទើរ​ទូទាំង​ប្រ​ទេស ដែលអាចបណ្តាលឲ្យ ប​ណ្តា​ខេត្តមួ​យចំនួ​នប្រឈ​មនឹង​ទឹកជំនន់។ ចាប់ពីថ្ងៃទី១២~១៩ ខែកញ្ញា បណ្តារាជធានី~ខេត្ត ដែលអាចប្រ​ឈម​ខ្ពស់នឹងជំ​ន​ន់ទឹក​ភ្លៀងមា​ន៖ រាជធានីភ្នំពេញ, កណ្តាល, តាកែវ, កំពង់ស្ពឺ, ពោធិ៍សាត់, ព្រៃវែង, ស្វាយរៀង, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ និងខេត្តជាប់សមុទ្រ។

អាស្រ័យដូចបានជម្រាបខាង​លើ​ ក្រសួង​ធន​ធានទឹក បានរំលឹកដល់សា​ធា​រណ​ជន ក៏ដូចជាប្រជាពល​រ​ដ្ឋ នៅ​ទូទាំងប្រ​ទេសក​ម្ពុជា បានជ្រាបជាព័ត៌​មាន និង​មានកា​រប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះបាតុភូត​ ​ផ្គរ រន្ទះ ទឹកជំនន់ និងរលកស​មុ​ទ្រ៕ ដោយ៖ ដែន សីមា

spot_img
×