Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិធានការ ទប់ស្កាត់ លុបបំបាត់ និងការហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិ ដោយធ្វើការបង្ក្រាប​បទល្មើ​សដី​ព្រៃឈើ​គ្រប់​​ប្រភេទ ដោយចាត់ការចងក្រ​​​ង​សំ​ណុំរឿង ​ទៅតុ​លា​កា​រតា​​មច្បា​ប់​

spot_img

ភ្នំពេញ ៖ រាជរដ្ឋាភិបាល ដែលមានទីស្តីការគណៈរដ្ឋមន្រ្តីជាសេនាធិការ បានឯកភាពលើវិធានការចំនួន ៩ចំណុច របស់គណៈកម្មាធិការជាតិ ដើម្បីយកទៅអនុវ​ត្ដក្នុងការ ទប់ស្កាត់លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាទយកដីធ្វើកម្មសិទ្ធិ នៅតាមបណ្តាខេត្តមួយចំនួន។ ការឯកភាពនេះ យោងតាមចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ និងឆ្លើយតបនឹងសំណើររបស់លោក វេង សាខុន រដ្ឋមន្ដ្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

តាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ផ្ញើជូនលោករដ្ឋមន្ដ្រី ​វេង សាខុន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ បានបញ្ជា​ក់ថា ទីស្ដីការគណៈរដ្ឋមន្ដ្រី សូ​មជម្រាប​ជូនថា រាជរដ្ឋាភិបាល ឯកភាពលើវិធានការ ដូចខាងក្រោ​ម៖

ក. អនុគណៈកម្មាធិការ​ខេត្ត ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុ​ត ​ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ​ ​ដើម្បីវាត​យក​ដីធ្វើកម្មសិទ្ធិតាមបណ្តាខេត្តត្រូវ​៖ ១. ផ្តល់មូលដ្ឋានទិន្នន័យអនុវត្តកន្ល​ង​មកលើ​ការទ​ប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកា​ប់​រាន ដុតឈូសឆា​យ និងហ៊ុមព័​ទ្ធដីព្រៃ​ឈើ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិ​ នៅក្នុងដែ​នស​មត្ថកិច្ច របស់ខេត្តនី​មួយៗ មកអគ្គលេខាធិការដ្ឋានប្រតិ​ប​ត្តិ ដើម្បីជាមូលដ្ឋានវិនិ​ច្ឆ័​យលើក​ទិស​ដៅអភិវឌ្ឍន៍ផែន​ការអ​​នុ​វត្ត។ ២. សម្របសម្រួលជាមួ​យ​អង្គ​ភាពពា​ក់​ព័ន្ធនានា ក្នុងខេត្តសាមីនី​មួ​យៗ ក្នុងការស្រាវជ្រាវរ​ក​ឯក​សារពា​​ក់ព័​ន្ធនឹ​ងកា​រទិញ-លក់ បញ្ជាក់ការកាន់​កា​ប់ ផ្ទេរលិខិតកាន់កាប់ដីព្រៃ​ឈើ​ដោយខុ​សច្បា​ប់
សម្រា​ប់ជាមូ​លដ្ឋាន លើការផ្ទៀ​ងផ្ទា​ត់ និងមា​នចំណាត់​ការ​ផ្លូវច្បាប់បន្តស្របតាមនីតិវិធី​។​ ៣. រៀបចំកែសម្រួលសមាសភា​ព ​នៃអនុគ​ណៈក​ម្មាធិការ ដើម្បីទប់ស្កាត់ លុបបំបាត់​ ​និងបង្ក្រា​បការ​កាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ​ដើម្បីវា​តយ​កដីធ្វើ​កម្មសិ​ទ្ធិថ្នាក់​ខេត្តឡើ​ងវិញ ដោយចាត់តាំងប្រធានម​ន្ទី​រក​សិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តជាលេ​ខា​ប្រតិប​ត្តិ។
៤. បន្ត​ចេញដី​កាប្រ​កាសបដិ​សេធ និងដកហូតដីព្រៃឈើគ្រប់ប្រភេទ​ដែ​លត្រូវ​បាន​រំលោភបំ​ពាន ​ដោយខុ​ស​ច្បាប់ម​កទុកជា​សម្បត្តិរ​ដ្ឋវិ​ញ។ ៥. រាយការណ៍អំពីវឌ្ឍនភាព​អ​នុវត្ត​ន៍ការងារ​ប្រចាំ​ត្រីមាស ឆមាស និងឆ្នាំ មកអគ្គលេខាធិកា​រដ្ឋា​នប្រ​តិបត្តិ ឱ្យបានទៀ​ងទាត់​ជាប្រ​ចាំ ដើម្បីធ្វើការបូកស​រុ​ប។

ខ. អគ្គលេខាធិការដ្ឋានប្រតិបត្តិនៃគណៈកម្មាធិការ​ជា​តិ ដើម្បីទ​ប់ស្កាត់ លុបបំបាត់ និងប​ង្ក្រាប
ការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើ​ម្បីវាត​យកដី​ធ្វើក​ម្មសិទ្ធិ​ត្រូវ ៖ ១. ដឹកនាំ​សម្រប​ស​ម្រួលចុះពិនិ​ត្យ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសដី​ព្រៃឈើ​គ្រប់​ប្រភេទ ដោយចាត់ការចងក្រ​ង​សំណុំរឿង​ទៅតុលា​ការតា​មច្បាប់​ស្តីពីព្រៃ​ឈើ។​
២. ​មាន​ចំណាត់ការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់​ ទៅលើមេខ្យ​ល់និង​មេខ្លោង ដែលរៀបចំឲ្យមានចលនានៃកា​រ​កាប់រា​ន ដុត ឈូសឆាយ​ និងហ៊ុមព័ទ្ធយ​ក​ដីព្រៃ​ឈើខុស​ច្បាប់។ ៣. រៀបចំផែនទីប្រើប្រាស់ដីព្រៃ​ឈើ​ និងចុះបញ្ជីដីរដ្ឋ ទៅលើដីព្រៃដែលបានចេញ​ដី​កា ដកហូតមកជាសម្ប​ត្តិ​រដ្ឋ។ ៤. ត្រួតពិ​និត្យតា​មដាន វាយតម្លៃលើការអនុវត្តរប​ស់អ​នុគ​ណៈកម្មា​ធិកា​រខេត្ត ដើម្បីទប់ស្កាត់ លុ​បបំបាត់ និងបង្ក្រាបការកាប់រា​ន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃ​ឈើ​ ដើម្បីវាតយកដីធ្វើ​ក​ម្មសិទ្ធិ​ ឲ្យមានប្រសិទ្ធភាព​ខ្ព​ស់៕ដោយ៖បញ្ញាស័ក្តិ

spot_img
×