Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការពារជាតិ ថ្កោលទោស​យ៉ាង​ដាច់​អហង្កាចំពោះ ទណ្ឌិត សម រង្ស៊ី ជនក្បត់ជាតិត​ពូជ ដែលប្រមាថដ​ល់ ព្រះកិត្តិនាម ព្រះមហាក្សត្រ

spot_img

ភ្នំពេញ៖ ក្រសួងការពារជាតិ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហ​ង្កា​ចំពោះ ទណ្ឌិត សម រង្ស៊ី ជនក្បត់ជាតិតពូ​ជ ដែលប្រមាថដល់​ ​ព្រះកិត្តិនាម ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់​បំ​ផុត ។

ក្រសួងការពារជាតិ សូមអំពាវនាវឱ្យ ស្ថាប័នមានសម​ត្ថកិ​ច្ចទាំ​ងអស់ ចាត់វិធានការតាមច្បាប់ចំ​ពោះ​ជនក្ប​ត់ជាតិនេះ ឱ្យបានធ្ងន់ធ្ងរបំផុ​ត។

លោកឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពា​រ​ជាតិ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ បានថ្លែងតាមរយៈសេ​ច​ក្តីថ្លែង​ការណ៍​ថា កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ទណ្ឌិត សម រង្ស៊ី បានផ្តល់កិច្ចសម្ភា​សន៍​យ៉ាងគ​ឃ្លើនដល់វិទ្យុអាស៊ី​សេរី​ ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ង​ន់​ធ្ងរដល់ ព្រះកិត្តិនាម ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះម​ហាក្សត្រ​ នៃព្រះរាជាណាចក្រ​កម្ពុ​ជា ជាទីគោរពសក្កា​រៈ​ដ៏ខ្ពង់ខ្ពស់​បំផុត ដែលជានិមិត្តរូបនៃឯកភា​ព​ជាតិ និងនិរ​ន្តរ​ភាពជា​តិ។

លោកបានថ្លែងថា ការ​លើកឡើ​ងរបស់ ទណ្ឌិត សម រង្ស៊ី ក្នុងបទសម្ភាសន៍​នោះ គឺជាការប្រមាថដ៏ធ្ងន់​ធ្ង​រលើ ​អង្គ​ព្រះមហាក្ស​ត្រ ជាទីគោរពសក្ការៈរបស់​ប្រជា​ជនខ្មែរ និងបំពានដល់រដ្ឋ​ធម្មនុញ្ញ និងច្បាប់នៃ​ព្រះ​រាជាណា​ចក្រកម្ពុ​ជា ដែល​ប្រជាជន​កម្ពុជាគ្រ​ប់ស្រទា​ប់វណ្ណៈ មិនអាចទទួលយ​ក​បានទេ។
ក្រសួ​ងកា​រពារជាតិ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហ​ង្កាចំ​ពោះ ទណ្ឌិត សម រង្ស៊ី ជនក្បត់
ជាតិតពូជ ដែលប្រមា​ថដ​ល់ អង្គព្រះមហាក្សត្រ នា​ពេ​លនេះ។​ ក្រសួងការពារជាតិ សូមអំពា​វ​នាវឱ្យ ស្ថាប័ន
មានសមត្ថកិច្ចទាំងអស់ ​ចាត់វិធានការតាមច្បាប់ចំពោះជនក្បត់ជាតិនេះ ​ឱ្យបានធ្ង​ន់ធ្ង​របំផុត៕ដោយ៖កូឡាប

 

spot_img
×