Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ទណ្ឌិត សម រង្ស៊ី ប្រើពាក្យ​ប្រមាថ​ធ្ងន់ៗ​មកលើ​ព្រះកិត្តិនាម​ព្រះមហាក្សត្រ​

spot_img

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ១៣ ខែកញ្ញា​ឆ្នាំ ២០១៩ នេះ​បានចេញ សេចក្តីថ្លែងការណ៍ ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ទណ្ឌិត សម រង្ស៊ី ប្រើពាក្យ​ប្រមាថ​ធ្ងន់ៗ​មកលើ​ព្រះកិត្តិនាម ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ដែល​បានធ្វើ​ទង្វើ​​រំលោភបំពាន លើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ ទណ្ឌិត សម រង្ស៊ី បាន​និយាយ​ក្នុង​កិច្ចសម្ភាសន៍​នៃ​វេទិកា​វិទ្យុ​អាស៊ីសេរី​ ​ដោយ​ប្រើពាក្យ​ប្រមាថ​ធ្ងន់ៗ​មកលើ​ព្រះកិត្តិនាម ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​ ​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ​ដែល​ប្រជារាស្ត្រ​ខ្មែរ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា គោរព​ស្រលាញ់​ស្មើ​ជីវិត ដែលមាន​ខ្លឹមសារ​ថា “​ព្រះមហាក្សត្រ​ ​របស់​យើង គឺជា​ចំណាប់ខ្មាំង​របស់ ហ៊ុន សែន ដូច្នេះ​លោក​អត់​ហ៊ាន​ធ្វើ​អី​ទេ លោក​ខ្លាច ហ៊ុន សែន លោក​ចង់តែ​​រក្សា​រាជបល្ល័ង្គ​លោក ដូច្នេះ​យើង​ទុក​ព្រះអង្គ​មួយអន្លើ​ទៅ យើង​មិនអាច​រំពឹង​ព្រះមហាក្សត្រ​ដែលជា​អាយ៉ង​របស់​​លោក ហ៊ុន សែន ដូច​សព្វថ្ងៃ​ទេ​បាទ​”​។​

​ពាក្យសម្តី​របស់​ទណ្ឌិត សម រង្ស៊ី ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ខាងលើនេះ គឺជា​ការប្រមាថ​យ៉ាង​​ធ្ងន់ធ្ងរ​​ដល់​ព្រះ​ចេស្ដា​អង្គ​ព្រះមហាក្សត្រ និង​បញ្ជាក់​ឱ្យ​កាន់តែច្បាស់​ថា ឈាមជ័រ​នៃ​ពូជ​កូន​ជន​ក្បត់ជាតិ បានបង្ហាញ​
​ពី​ច​រិ​ក​ក្បត់ជាតិ​កាន់តែច្បាស់​របស់​ទណ្ឌិត សម រង្ស៊ី ដូច​ទង្វើ​ក្បត់ជាតិ​របស់ សម សារី ជា​ឪពុក​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ទណ្ឌិត​រូបនេះ ដែល​បានធ្វើ​ទង្វើ​
​រំលោភបំពាន​លើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុងនាម​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​បាន​ត្រៀមលក្ខណៈ​រួចជាស្រេច ក្នុងការ​ចាប់ខ្លួន​ទណ្ឌិត សម រង្ស៊ី តាម​ដីកា​នានា​របស់​តុលាការ​ឱ្យខាងតែបាន​​ទោះ​ក្នុងតម្លៃ​ណាក៏ដោយ ដើម្បី​យក​ទណ្ឌិត​ក្បត់ជាតិ​រូបនេះ​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×