Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុក​តិរច្ឆាន ចាប់រំលោភកូនចុង ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

spot_img

​ព្រៃវែង​៖ សមត្ថកិច្ច​បានទទួល​ទូរស័ព្ទ​រាយការណ៍​ពី ប្រជាពលរដ្ឋ​រស់នៅ ភូមិ​អន្លង់​រាជ្យ ឃុំ​អន្លង់​រាជ្យ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ថា​មាន​ករណី រំលោភ​សេ​ពស​ន្ទ​វៈ បង្កដោយ​ឈ្មោះ អ៊ឹម សុផាន់​ណា​រឹទ្ធ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​(​ត្រូវជា​ឪពុកចុង​)​កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៨​នឹង​៥៥​នាទី ។​

​ជនរងគ្រោះ​ឈ្មោះ ទ​.​ស​.​ក អាយុ​១៣​ឆ្នាំ (​ត្រូវជា​កូនចុង​)​រស់នៅ​ភូមិ​/​ឃុំ​ខាងលើ​ដូចគ្នា ដោយមាន​ការសង្ស័យ​ពី​ម្តាយ​ឈ្មោះ ផន សារឹម ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ឃើញ​កូនស្រី​របស់ខ្លួន​មាន​អ​ការៈខុស​ពី​ធម្មតា​មានការ​សង្ស័យ ក៏បាន​សួរនាំ កូន​បាន​ប្រាប់ថា ឪពុកចុង​បាន​ចាប់រំលោភ ពេលដែល​ទៅ​ឆ្លុះត្រី​ជាមួយគ្នា នៅ​វាលស្រែ​ខាងក្រោយ​ផ្ទះ​នៅពេល​យប់​រហូត​បានសម្រេច ពេលលឺ​កូន​ឆ្លើយ​ប្រាប់​ភ្លាម ម្តាយ​ក៏បាន​ប្តឹង​រាយការណ៍​មក​សមត្ថកិច្ច​។​

​ក្រោយ​ទទួលបាន​ព័ត៌មាន​ភ្លាម​សមត្ថកិច្ច​បាន​ចុះទៅ​អន្តរាគមន៍​នាំខ្លួន​ជនសង្ស័យ​មកកាន់​ប៉ុស្តិ៍​រដ្ឋបាល​ដើម្បី​សាកសួរ នឹង​បំពេញ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×