Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រាំ ស្នើសុំ​ថវិការ ៣៣​ពាន់​លាន​ដុល្លារ ដើម្បី​សង់​ព្រំដែន​

spot_img

​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានបង្ហាញ​ប្លង់​មេ​របស់​ខ្លួន​ដើម្បី​សាងសង​ព្រំដែន ដោយ​វា​នឹង​ត្រូវ​ចំណាយ​ថវិការ​រហូតដល់ ៣៣​ប៊ីលាន (៣៣​ពាន់​លាន​ដុល្លារ​)​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារព៌តមាន​អាមេរិច CNN នៅ​ថ្ងៃ​សៅរ៍​ទី ៦​នេះ​។​

​ក្នុងចំណោម​ថវិការ ៣៣​ពាន់​លាន​ដុល្លារ​នេះ ១៨​ពាន់​លាន​នឹង​ត្រូវ​ចំណាយ​លើ​ការសាងសង​ជញ្ជាំង​ព្រំដែន ចំនែក ១៥​ពាន់​លាន​ទៀត​នឹង​ត្រូវ​ចាយ​លើ​បច្ចេកវិទ្យា បុគ្គលិក និង​ការត្រៀម​ចំណាយ​ផ្សេងៗ​។​

​បើ​តាម​ឯកសារ​គយ និង​ការ​ការ​ព្រំដែន​បានឲ្យដឹងថា ថវិការ ១៨​ពាន់​លាន​ដុល្លារ​នឹងត្រូវ​ចាយ​លើ​ការសាងសង​ជញ្ជាំង​ព្រំដែន​ចំងាយ ជិត ១.១១៦​គីឡូម៉ែត្រ (៧២២​ម៉ា​យល៏​)​។​

​សូម​រំលឹក​ផង​ដែរ​ថា ក្នុង​កំឡុង​យុទ្ធនាការ​បោះឆ្នោត​ក្នុង​ឆ្នាំ ២០១៦ លោក ត្រាំ​បានប្រកាសថា នឹង​សាង​សាង​ជញ្ជាំង​ព្រំដែន​ខណ្ឌ​អា​មេ​រិច និង​មិចស៊ិចកូ ដើម្បី​ការពារ​កុំឲ្យ​ជនអន្តោប្រវេសន៍​ឆ្លង​ចូល​អាមេរិច ហើយ​ការស្នើសុំ​ថវិការ​លើ​គំរោង​នេះ គឺជា​ការបំពេញ​តាម​ការសន្យា​របស់​ខ្លួន​៕ សុភ័ក្ត្រ​

 

spot_img
×