Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់​ពីបទ ហិង្សា​ក្នុង​គ្រួសារ និង​ប្រើប្រាស់​គ្រឿងញៀន​

spot_img

(​បន្ទាយមានជ័យ​) ៖ ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី ហឹ​ង្សា​ក្នុង​គ្រួសារ និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០១​នាក់ នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៥ និង ០៩​នាទី នៅ​ចំណុច​ភូមិ​យៀង សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

​ក្រោយពី​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវបាន​បញ្ជូនមក​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ដើម្បី​ធ្វើការ​សាកសួរ ។
លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​ឲ្យ​ដឹងថា ៖ យោង​ពាក្យបណ្តឹង​របស់​ភាគី​ជនរងគ្រោះ​ឈ្មោះ រ៉ាត់ រតនា ភេទ ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុងភូមិ​/​សង្កាត់ កើតហេតុ​ខាងលើ បាន​បញ្ជាក់ថា ៖ ជនសង្ស័យ​ឈ្មោះ រ៉ាត់ វាសនា ត្រូវជា​បងចិញ្ចឹម​ដែល​ម្តាយ​យកមក​នៅ​តាំងពី​តូច បច្ចុប្បន្ន​ពួកខ្លួន​ប្រកបរ​បរជា​អ្នកលក់ដូរ នៅ​ថ្ងៃកើតហេតុ ជនសង្ស័យ​ត្រឡប់មកផ្ទះ​វិញ​ទាំង​ស្ថានភាព​ស្រវឹង​ជោគ ខ្លួន​ក៏បាន​សួរនាំ​ពី​ប្រាក់​ដែល​លក់បាន ដើម្បី​ឡើងថ្លៃ​ឥ​វ៉ាន់​ឲ្យ​គេ ស្រាប់តែ​ជនសង្ស័យ​ខឹងច្រឡោត​នឹង​ខ្លួន ហើយ​បាន​ត​ពាក្យសម្តី​គ្នា​មួយសន្ទុះ ស្រាប់តែ​ជនសង្ស័យ​បាន​រត់​ទៅយក​ពូថៅ​បម្រុង​កាប់​មកលើ​ខ្លួន តែ​ត្រូវ​បងប្អូន​នៅក្បែរ​ខ្លួន​ជួយ​ទាន់ ហើយ​ជនសង្ស័យ​មិន​អស់ចិត្ត បាន​ឈរ​ជេរប្រមាថ​មកលើ​ខ្លួន និង​ថែមទាំង​គម្រាមថា​សម្លាប់​ខ្លួន និង​ក្រុមគ្រួសារ​ទៀតផង ។ លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បន្តថា ៖ ក្រោយ​ទទួលបាន​ពាក្យបណ្តឹង កម្លាំង​ជំនាញ​បាន​ចុះ​ធ្វើការ​ស៊ើបអង្កេត និង​កោះហៅ​ជនសង្ស័យ យកមក​សាកសួរ ។ ក្រោយពី​សមត្ថកិច្ច​ជំនាញ​ក្រុង ធ្វើការ​សាកសួរ​រួច បាន​កសាង​សំណុំរឿង​បញ្ជូនមក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត ។​
​លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌ កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ៖ ដោយបាន​ការអនុញ្ញាតិ​ពី​លោក​ឧ​ត្ត​ម​ស​នី​យ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កង​រាជ​អាវុធ​ខេត្ត និង​ដោយមាន​ការសម្របសម្រួល​ដោយ​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា នៃ​អយ្យា​ការ​អម​សាលាដំបូង​ខេត្ត លោក​បាន​ចាត់​ឲ្យ​កម្លាំង​ជំនាញ សាកសួរ​ចម្លើយ​លើ​ជនសង្ស័យ ។ ក្រោយពី​ការសាកសួរ​ចម្លើយ​រួចមក ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​៖ រូបគេ​បាន​ទាស់​ពាក្យសម្តី​គ្នា​ជាមួយ​ជនរងគ្រោះ ដោយ​ជនរងគ្រោះ​មិន​គោរព​រូបគេ​ជា​បងប្រុស ហើយ​បាន​យក​ពូថៅ​មក​គោះ​លើ​ក្តារ​ដើម្បី​គម្រាម​ជនរងគ្រោះ​ពិតប្រាកដ​មែន ហើយ​បាន​សារភាពថា រូបគេ​ក៏បាន​ប្រើប្រាស់​គ្រឿងញៀន​ផងដែរ ។ លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង បាន​បន្តទៀតថា ៖ ក្រោយពី​បញ្ចប់​ការស៊ើបអង្កេត តាម​ការបំភ្លឺ​របស់​ជ​ន​រងគ្រោះ និង​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ ឃើញ​មាន​ភាពស៊ីសង្វាក់​គ្នា បង្ហាញ​ពី​តម្រុយ​នៃ​បទល្មើស​យ៉ាង​ជាក់លាក់ ដូច្នេះ​ជនសង្ស័យ​ត្រូវបាន​ចោទប្រកាន់​ពីបទ ហិង្សា​ក្នុង​គ្រួសារ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕​ដោយ​៖​កូ​ឡាប​

spot_img
×