Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុក​មា​សាច់ថ្លៃ ចាប់រំលោភ​ក្មួយ​ស្រី​មិនទាន់​គ្រប់​អាយុ ៤​នាក់ បានសម្រេច​បន្តបន្ទាប់​គ្នា​

spot_img

​ក្រចេះ​៖ ​នគរបាល​ស្រុក​ព្រែក​ប្រសព្វ បាន​ចាប់​ឃាត់ខ្លួន​បុរស​ជា​ឱ​ពុក​មា​ម្នាក់​ជាប់​សង្ស័យ​និង​ករណី​ចាប់រំលោភ​ក្មួយ​ស្រី​ដែល​មិនទាន់​គ្រប់​អាយុ​ចំនួន​៤​នាក់ បានសម្រេច​ជា​បន្តបន្ទាប់​មាន​រយះពេល​ជាច្រើន​ឆ្នាំ​តែ​ទើប​និង​បែកធ្លាយ​។​

​អធិការនគរបាល​ស្រុក​ព្រែក​ប្រសព្វ​លោក​វរសេនីយ៍ឯក ចាន់ សុ​ផល្លា បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ក្នុង​អំពើ​រំលោភ​ក្មួយ​ស្រី​និង​ក៏​ត្រូវបាន​ចាប់ខ្លួន​នេះ​ឈ្មោះ​អេង លី​ម៉េង អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ប្រសព្វ​កណ្ដាល ឃុំ​ព្រែក ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ និង​ត្រូវបាន​នគរបាល​ចាប់​កាលពី​ថ្ងៃទី​១១ ខែកញ្ញា​។​

​ជន​ម្នាក់នេះ​ត្រូវជា​ឱ​ពុក​មា​សាច់ថ្លៃ​របស់​ក្មេងស្រី​រងគ្រោះ​ទាំង​៤​នាក់ ដោយ​ម្តាយ​របស់​ពួកគេ ត្រូវជា​ប្អូនស្រី​បង្កើត​របស់​ប្រព​ន្ឋ​ជនសង្ស័យ​។​

​ក្មេងស្រី​រងគ្រោះ​ទាំង​៤​នាក់ ក្នុងនោះ​មាន​៣​នាក់​ជា​បងប្អូន​បង្កើត មាន​អាយុ​ចាប់ពី​១២​ដល់​១៧​ឆ្នាំ និង​ម្នាក់ទៀត​ជា​បងប្អូន​ជីដូនមួយ​មាន​អាយុ​១៥​ឆ្នាំ​។ ពួកគេ​ខ្លះ​កំព្រាម្តាយ​និង​ខ្លះ​កំព្រា​ឱ​ពុក​។ និង​បានរស់នៅ​ជាមួយ​ម្តាយធំ​(​ប្រព​ន្ឋ​ជនសង្ស័យ​) មាន​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។​

​លោកស្រី​វរសេនីយ៍ឯក នៅ រតនា ស្នងការរង​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អ​នី​ត​ជន បាន​បញ្ជាក់ថា ក្មេងស្រី​ទាំង ៤​នាក់​សុ​ទ្ឋ​តែ​ត្រូវ​ជនសង្ស័យ​ចាប់រំលោភ​បានសម្រេច មាន​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ ពួកគេ​មិន​ហ៊ាន​ទម្លាយ​រឿងនេះ​ដោយសារ​ខ្លា​ចការ​គំរាម​របស់​ជនសង្ស័យ​។​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​នគរបាល​ឃាត់ខ្លួន​មក​សាកសួរ ខណៈ​ក្មេងស្រី​រងគ្រោះ​ទាំង​៤​នាក់​កំពុង​ត្រូវបាន​សង្គ្រោះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×