Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ចំនួន ០២​ នាក់ ​ជួញ​ថ្នាំញៀន​ជិត​ ៣​ គីឡូ​

spot_img

​ខេត្តរតនគិរី​ ៖ ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ​នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១ និង​០០​នាទី កំលាំង​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​កំលាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​៩) ចុះបង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំនុច​ក្បាលស្ពាន​សេកុង ស្ថិតក្នុង​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២​មុខសញ្ញា​។​

​ជនសង្ស័យ​ចំនួន ០២​នាក់ មានឈ្មោះ​ដូចខាងក្រោម​៖

១.​ឈ្មោះ ថង់ ភី​ន ភេទ​ប្រុស អាយុ ៤១​ឆ្នាំ ជនជាតិខ្មែរ​(​ឡាវ​) មុខរបរ​កសិករ​។​

២.​ឈ្មោះ ឡៃ ស៊ូ​លី​ប ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ​។​

​ជនសង្ស័យ​ខាងលើ​បានធ្វើ​តេស្ត​ទឹកនោម​លទ្ធផល អវិជ្ជមាន ហើយ​វត្ថុតាង​ចាប់យក​រួមមាន​៖ ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​០៣​ថង់​ធំ ទម្ងន់​២៨៩៦.៤៦​ក្រាម​(​ទម្ងន់​សុទ្ធ​) ។

​ម៉ូតូ​ចំនួន​០១​គ្រឿង ទូរស័ព្ទ​០១​គ្រឿង​។

​បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ត្រូវបាន​ឃាត់ និង​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ជំនាញ​ដើម្បី​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​អយ្យកា​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​និតិ​វិធី​៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×