Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជអាជ្ញា​ចោទប្រកាន់ និង​ស្នើសុំ​ឲ្យ​ឃុំខ្លួន សម រ​ង្សុី ពីបទ​ប្រមាថ​ព្រះមហាក្សត្រ​

spot_img

(​ភ្នំពេញ​)៖ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​ចោទប្រកាន់ និង​បញ្ជូន​សំណុំរឿង​ទៅកាន់​ចៅក្រម​ស៊ើបសួរ ព្រមទាំង​ស្នើសុំ​ឲ្យ​ឃុំខ្លួន​ឈ្មោះ​សម រ​ង្ស៉ី ជា​បណ្តោះអាសន្ន នេះ​បើ​យោងតាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ នៅ​រសៀល​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩​នេះ​។​

​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ បានសម្រេច​៖ បើក​ការ​ស៊ើបសួរ​លើ​អង្គហេតុ​ខាងលើ​និង​ស្នើសុំ ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការពិនិត្យ​លើ​ឈ្មោះ សម រ​ង្ស៉ី ភេទ​ប្រុស កើត​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​១៩៤៩ (​ក្រៅ​ឃុំ​) ពីបទ ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេងទៀត កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​ប​ញ្ញ​តិ​មាត្រា ៤៣៧ ស្ទួន ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដាក់​ឲ្យ​ស្ថិតក្រោម​ការឃុំខ្លួន​បណ្តោះ​អាសន្ន​។​

​ការសម្រេច​ចោទប្រកាន់​ឈ្មោះ​សម រ​ង្ស៉ី និង​បញ្ជូន​ឲ្យ​ស៊ើបសួរ បន្ទាប់ពី​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ស្នើ​ឲ្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់​យ៉ាងធ្ងន់ធ្ងរ និង​តឹងរ៉ឹង​បំផុត​ចំពោះ​ទង្វើ​ទណ្ឌិត សម រ​ង្ស៉ី ដែល​ហ៊ាន​ប្រមាថ​អង្គ​ព្រះមហាក្សត្រ ជាទីគោរព​សក្ការ​បំ​ផុ​។ ក្រសួងព្រះបរមរាជវាំង​នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​ឈ្មោះ​សម រ​ង្ស៉ី ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×